Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យ​២នាក់ ​ធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​ពី​នារី​ម្នាក់​ បានសម្រេច​នៅ​សង្កាត់​ស្ទឹងមានជ័យ​ទី​១ (វីដេអូ)

spot_img

​ភ្នំពេញ​៖​ជនសង្ស័យ​មួយក្រុម​ជិះ​ម៉ូតូ​ធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​ពី​នារី​ម្នាក់​បានសម្រេច​គេចខ្លួន​បាន​ដោយ​សុវត្ថិភាព កាលពី​វេលា​ម៉ោង​១៩​និង​៣០​នាទី​ថ្ងៃទី​២៤​ខែមិថុនា ឆ្នាំ​២០២០​នៅតាម​បណ្តោយ​ផ្លូវ​២៧១ សង្កាត់​ស្ទឹងមានជ័យ​១ ខណ្ឌមានជ័យ ។​

​ជនរងគ្រោះ​ឈ្មោះ អាង ស៊ី​ថូ អាយុ​១៨​ឆ្នាំ មុខរបរ​ជាង​សំអាង បច្ចុប្បន្ន​ស្នាក់នៅ​ផ្ទះជួល​ម្តុំ​បឹងត្របែក មាន​ស្រុកកំណើត​នៅ​ភូមិ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។

​តាម​ការរៀបរាប់​ពី​នារី​រងគ្រោះ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ នាង​បាន​ចេញពី​ហាង​សំអាង នៅ​ម្តុំ​ផ្លូវ​២០០៤ ជិះ​ម៉ូតូ​កង់​បី passapp ក្នុងទិសដៅ​ឆ្ពោះទៅ​ផ្ទះ លុះ​ពេលធ្វើ​ដំណើរ​មក​ជិត​ដល់​គល់ស្ពាន​អាកាស​ស្ទឹងមានជ័យ ស្រាប់តែ​លេចមុខ​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​មិន​ចាំ​ម៉ាក បានធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ ដែល​ដាក់​នៅក្បែរ​ខ្លួន បានសម្រេច​រួច​ជនសង្ស័យ​ទាំងនោះ​ជិះ​ម៉ូតូ​គេចខ្លួន​បាត់ស្រមោល ទោះ​ខំប្រឹង​ស្រែក​ឆោឡោ​ពី​ចម្ងាយ​ក៏ដោយ​។​

នារី​រងគ្រោះ​បាន​ប្រាប់ថា សម្ភារ ដែល​បាត់បង់​នៅក្នុង​កាបូបស្ពាយ​នោះ​រួមមាន ទូរស័ព្ទ​ម៉ាក iphone ភ្នែក​៣​មួយគ្រឿង ទូរស័ព្ទ​ម៉ាក samsong មួយគ្រឿង លុយ​៤​ម៉ឺន​រៀល និង​សម្ភារ មួយចំនួនទៀត​។​

​ក្រោយពេល​កើតហេតុ​នារី​រងគ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​ស្ទឹងមានជ័យ​១ ដើម្បី​ឲ្យ​សមត្ថកិច្ច​កំណត់​មុខសញ្ញា និង​ស្រាវជ្រាវ​បន្ដ ចាប់​ជនល្មើស​យកមក​ផ្ដន្ទាទោស​តាមផ្លូវ​ច្បាប់​៕ ដោយ​៖​ភ​ត្រា និង​សា​ម៉េ​ត​


spot_img
×