Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្ដម​រដ្ឋមន្ត្រី​ទេសចរណ៍ ៖ ក្នុង​រយៈពេល​បី​សប្ដាហ៍​នៃ​ខែមិថុនា​នេះ​មាន​ភ្ញៀវទេសចរ​ជាង ៤៥ ម៉ឺន​នាក់​ចេញ​ដើរ​ទស្សនា​

spot_img

​ភ្នំពេញ​៖ ឯកឧត្ដម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បានឱ្យដឹងថា ភ្ញៀវទេសចរ​ដែល​បានធ្វើ​ដំណើរ​កម្សាន្ត​នៅតាម​គោលដៅ​ទេសចរណ៍​នានា​ទូទាំងប្រទេស​។ ក្នុង​រយៈពេល​៣​សប្តាហ៍ នៃ​ខែមិថុនា ឆ្នាំ​២០២០ មាន​ចំនួន​សរុប ៤៥២.៦៩២ នាក់ កើនឡើង ៧,២៤% ធៀប​នឹង​រយៈពេល​៣​សប្តាហ៍ នៃ​ខែឧសភា កន្លងមក​។​

​ឯកឧត្ដម​រដ្ឋមន្ត្រី​បាន​បន្តថា ក្នុងចំណោម​ភ្ញៀវ​ទាំងនោះ​មាន​ជាតិ​ចំនួន ៤៤១.៣៩៧ នាក់ កើនឡើង ៦,៦១% និង​ភ្ញៀវ​បរទេស​មាន​ចំនួន ១.២៩៥ នាក់ កើនឡើង ៣៩,៣៤%​។​
ខេត្ត​តំបន់ឆ្នេរ (​ពិសេស​ខេត្តកំពត និង​កែប​) នៅតែ​ជា​គោលដៅ​ទេសចរណ៍​សំខាន់​ដែល​បាន​ទាក់ទាញ​ភ្ញៀវទេសចរ​ផ្ទៃក្នុង​ច្រើន (​ជិត ៥០% នៃ​ទេសចរ​ផ្ទៃក្នុង​សរុប​)​។ ចំណែកឯ​ខេត្តសៀមរាប ក៏​នៅតែ​បន្ត​បង្ហាញ​សញ្ញា​នៃ​ការ​ងើប​ឡើងជា​បណ្តើរៗ ខណៈ​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​មួយចំនួន ពិសេស​សណ្ឋាគារ ផ្ទះសំណាក់ និង​ភោជនីយដ្ឋាន បាន​បើក​ដំណើរការ​អាជីវកម្ម​ឡើងវិញ​ជាធម្មតា​។​

​ជាមួយ​ការបន្ត​ងើបឡើង​វិញ​នូវ​ចលនា​ទេសចរណ៍​ផ្ទៃ​ក្នុងនេះ ក្រសួងទេសចរណ៍​បាន​ពង្រឹង​កិច្ចសហការ​ជាមួយ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​វិស័យ​ឯកជន ក្នុង​ការជំរុញ​អនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍​សម្រាប់​អាជីវកម្ម ៦ ប្រភេទ ដើម្បី​ទប់​ស្តា​ត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ដែល​រួមមាន​សេវា​ស្នាក់នៅ ភោជនីយដ្ឋាន ការដឹកជញ្ជូន​ទេសចរណ៍​ផ្លូវគោក ការដឹកជញ្ជូន​ទេសចរណ៍​ផ្លូវទឹក រមណីយដ្ឋាន​ទេសចរណ៍ និង​សហគមន៍​ទេសចរណ៍​៕ ដោយ​៖​កូ​ឡាប

spot_img
×