Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ជនល្មើស​ម្នាក់ ចាប់​នារី​ម្នាក់​រំលោភ​សេពសន្ថវៈ តាំងពី​ឆ្នាំ ២០១៦ ហើយ​រត់​គេចខ្លួនបាត់ ត្រូវ​នគរបាល​អនុវត្ត​ដីកា ចាប់ខ្លួន​បញ្ជូនទៅ​តុលាការ​

spot_img

​បាត់ដំបង​៖ នគរបាល​ខេត្តបាត់ដំបង បាន​លើកឡើងថា ពេលវេលា​យូរ​ឬ​ឆាប់​គង់​នឹង​ចូល មកដល់​បើ​អ្នក​នៅតែ​បន្ត​ប្រព្រឹត្តិ​អំពើ​ល្មើសច្បាប់​។ អធិការនគរបាល​ស្រុក​ក​រុក្ខ​គី​រី បាន​អនុវត្ត​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​ចំនួន​២​ដីកា ដោយ​អនុវត្ត​លើ​មនុស្ស​ចំនួន​១​នាក់ ចោទប្រកាន់​ពីបទ​(​រំលោភ​សេពសន្ថវៈ​)​ដែល​ប្រព្រឹត្ត​តាំងពី​ឆ្នាំ ២០១៦​ហើយ​រត់​គេចខ្លួនបាត់ និង​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ពីបទ​ប្រើប្រាស់​និង​ជួញដូរ​គ្រឿងញៀន​។​

​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃ ទី​២៤​ខែមិថុនា​ឆ្នាំ​២០២០ វេលា​ម៉ោង​១០​និង​០០​នាទី អនុវត្តតាម​មតិ​ដឹកនាំ​របស់ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុច សុខុន ស្នង ការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ព្រមទាំង​អនុវត្តតាម​ការណែនាំ​ជំនាញ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី កុយ ហៀ​ង ស្នងការរង​ផែន​ការងារ​គ្រឿងញៀន និង​លោក​វរសេនីយ៍ទោ លឹម ពុ​ទ្ធី​ឡា ស្នងការរង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ កម្លាំង​ផ្នែក​ជំនាញ​នៃ​អធិការនគរបាល​ស្រុក​រុក្ខ​គី​រី ដែលមាន​លោក​វរសេនីយទោ ឆាយ ម៉ាប់ ជា​អធិការនគរបាល​ស្រុក បាន​អនុវត្ត​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​ចំនួន​២​ដីកា ដោយ​អនុវត្ត​លើ​មនុស្ស​ចំនួន​១​នាក់ ឈ្មោះ ឆាត ចន្ថា ហៅ​ចាស់ ភេទ​ប្រុស កើត​ឆ្នាំ ១៩៩៩ ដែលមាន​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​ចំនួន​២​បទល្មើស​ផ្សេងគ្នា​គឺ​៖

១-​ដីកា​លេខ​៤៤៧​ត​.​ព្រ​១៩ ចុះ​ថ្ងៃទី​៧ ខែសីហា ឆ្នាំ ២០១៩ ដោយ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ លោក​ជា វណ្ណៈ នៃ​សាលាដំបូង​ខេត្តបាត់ដំបង ចោទប្រកាន់​ពីបទ (​រំលោភ​សេពសន្ថវៈ​) និង​ផ្ដន្ទាទោស​កំណត់​រយៈពេល ៦​ឆ្នាំ គិត​ចាប់​ពីថ្ងៃ​ចាប់ខ្លួនបាន ប្រព្រឹត្ត​នៅ​ភូមិ​ព្រែ​កតា​វេន ឃុំ​ព្រែកជីក ស្រុក​រុក្ខ​គី​រី ខេត្តបាត់ដំបង កាលពី​ថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០១៦ ។​

២-​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ​៦៧​ត​.​ព្រ​ចុះ​ថ្ងៃទី ១ ខែមីនា ឆ្នាំ ២០១៧ ដោយ​ចៅក្រម​ស៊ើបសួរ លោក ជា វណ្ណ​: នៃ​សាលាដំបូង​ខេត្តបាត់ដំបង ចោទប្រកាន់​ពីបទ (​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​) ប្រព្រឹត្ត​នៅ​ចំណុច​ក្រុមទី ០៣ ភូមិ​ព្រែ​កតា​វេន ឃុំ​ព្រែកជីក ស្រុក​រុក្ខ​គី​រី ខេត្តបាត់ដំបង កាលពី​ថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០១៦ ។​

​នៅពេលនេះ នគរបាល​ស្រុក​បាន​បញ្ជូន​ខ្លួន មកកាន់​ការិយាល័យ​ជំនាញ ដើម្បី​បញ្ជូនទៅ​សាលាដំបូង​ខេត្តបាត់ដំបង តាម​នីតិវិធី​៕
​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×