Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាហ្គានីស្ថាន​ ៖ ក្រុម​តា​លី​បង់ បំផ្ទុះ​គ្រាប់បែក​ក្នុង​ឡានពេទ្យ ផ្តាច់​ជីវិត​មនុស្ស​ជាង ១០០​នាក់​

spot_img

​កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ ប្រទេស​អាហ្គានីស្ថាន​បានប្រកាស​កាន់ទុក្ខ​រយៈ​ពេល ១​ថ្ងៃ ក្រោយពេល​មាន​ការវាយប្រហារ ដោយ​បំផ្ទុះ​គ្រាប់បែក​ក្នុង​រថយន្ត បណ្តាលឲ្យ​មនុស្ស ១០៣ នាក់​ស្លាប់ និង ២៣៥ នាក់​ទៀត​រងរបួស​។​

​ក្រុម​វាយប្រហារ បាន​បើក​ឡានពេទ្យ​ដែល​មាន​ផ្ទុក​គ្រឿងផ្ទុះ​ឆ្លងកាត់​តំបន់​ត្រួតពិនិត្យ និង​បាន​ចុច​បំផ្ទុះ​នៅលើ​ដងផ្លូវ​ដែល​មាន​មនុស្ស​អ៊ូរ​អរ ស្ថិត​ក្នុង​រដ្ឋធានី​កា​បុល កាលពី​ថ្ងៃ​សៅរ៍​។​

​ក្រោយពេល​វាយប្រហារ​រួច ក្រុម​សកម្មប្រយុទ្ធ​តា​លី​បង់ បាន​ចេញមុខ​អះអាង​ថា វា​គឺជា​ទំនួស​ខុស​ត្រូវ​របស់​ពួកគេ​។​

​ការវាយប្រហារ​ដ៏​អាក្រក់​នេះ កើតឡើង​តែ​មួយ​សប្តាហ៏​ប៉ុណ្ណោះ ក្រោយ​ពេល​ក្រុម​នេះ បាន​វាយប្រហារ​លើ​សណ្ឋាគារ​មួយ​ក្នុង​រដ្ឋធានី​កា​បុល​ដដែល បណ្តាលឲ្យ​មនុស្ស ២២​នាក់​ស្លាប់​។​

​តំបន់​ដែល​ត្រូវ​ក្រុម​តា​លី​បង់​វាយប្រហារ​គឺជា​តំបន់​ដែលមាន​អាគារ​រដ្ឋាភិបាល និង​ស្ថានទូត​បរទេស​ច្រើន​៕ សុភ័ក្ត្រ

spot_img
×