Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្មាន​មិន​ដល់​ថា រោងចក្រ​ផលិត​មីនេះ គគ្រិច​ដល់​ថ្នាក់​ហ្នឹង សូម្បីតែ​កណ្តុរ​រត់​ប្រសាច​ដើរ​សឹង​ជាន់​

spot_img

​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ DBKL បាន​ឲ្យ​ដឹងថា រោងចក្រ​ផលិត​មី​មួយកន្លែង ដែលមាន​ទីតាំង​នៅក្នុង​បរិវេណ YAMARICO TEA ស្ថិតនៅលើ​កោះ Jalan Segambut Selatan ប្រទេស​ម៉ាឡេស៊ី ត្រូវបាន​បិទ បន្ទាប់ពី​មន្ត្រី​ជំនាញ​បាន​ឆ្មក់​ចូល​រកឃើញថា គ្រប់ផ្នែក​ទាំងអស់​នៃ​កន្លែង​ផលិត​មីនេះ មហា​សែន​គគ្រិច​គ្មាន​លេខ​ដាក់​។​

​មន្ត្រី​បាន​ឲ្យ​ដឹងថា នៅពេល​បាន​ចូលដល់​ក្នុង​រោងចក្រ​ផលិត​ចំណីអាហារ​នេះ កាលពី​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០២០ ក្រុម​ត្រួតពិនិត្យ​ពិតជា​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង ដែល​ស្មាន​មិន​ដល់​ថា បរិយាកាស​ការងារ​ធ្វើ​មីនេះ​ទាំង​កន្លែង​លាង និង​ស​ម្ងួ​ត កខ្វក់​គួរឱ្យ​ញញើត​បំផុត​។ លើសពីនេះ សត្វ​កណ្តុរ​ត្រូវបាន​គេ​មើលឃើញថា រត់​ប្រសាច​ពាសពេញ​កម្រាល​ឥដ្ឋ ខណៈពេលដែល​ការបោះ​សត្វ​កណ្តុរ​ចោល ក៏ត្រូវ​បាន​គេ​រកឃើញ​នៅក្នុង​បរិវេណ​នោះដែរ​។ ដោយឡែក ជញ្ជាំង និង​កម្រាល​ឥដ្ឋ ក្នុង​រោងចក្រ​ផលិត​ចំណីអាហារ​នេះ គឺ​គ្របដណ្ដប់​ពោរពេញ​ដោយ​ភាពកខ្វក់ ហើយ​បន្ទប់ទឹក​ទៀតសោត ដែល​អាច​ប្រើ​បាន​សម្រាប់​បុគ្គលិក ក៏​គ្របដណ្ដប់​ដោយ​ភាពកខ្វក់​ផងដែរ​។​

​លើសពីនេះ​ទៀត កម្មករ​ធ្វើការ​នៅ​ទីនោះ ក៏ត្រូវ​បាន​គេ​រកឃើញថា​មិន​ត្រូវបាន​បំពាក់​ដោយ​អៀម និង​ស្រោមដៃ​ធានា​អនាម័យ ក្នុងអំឡុងពេល​ផលិត​មីនោះ​ទេ​។ សូម្បីតែ​សម្ភារ​ការងារ​ក៏ត្រូវ​បាន​គេ​រកឃើញថា ស្ថិតនៅក្នុង​ស្ថាន​ភាពមិន​ត្រឹមត្រូវ​ស្រដៀង​គ្នា​នេះ​ផងដែរ​។​

​ចាប់តាំងពី​ពេលនោះ​មក ទីតាំង​រោងចក្រ​ផលិត​មីនេះ ត្រូវបាន​បង្ខំ​ឱ្យ​បិទ ស្ថិតក្រោម​ផ្នែក​ទី​១១ នៃ​ច្បាប់​អាហារ​ឆ្នាំ​១៩៨៣៕

​ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ worldofbuzz)​

spot_img
×