Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្ត ស្នើ​ឲ្យ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ​អនុវត្ត​តួនាទី ភារកិច្ច​របស់ខ្លួន​ក្នុង​ការផ្តល់សេវា ការរក្សាបាន​នូវ សន្ដិសុខ សុវត្ថិភាព ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ

spot_img

​ខេត្តស្វាយរៀង ៖ លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង នៅ​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០២០​នេះ បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆមាស​ទី​១ និង​ទិសដៅ​ការងារ​ឆមាស​ទី​២ ឆ្នាំ​២០២០ របស់​រដ្ឋបាលខេត្ត ដែល​បាន​ប្រព្រឹត្តទៅ​នៅ​សាលប្រជុំ​សាលាខេត្ត​ស្វាយរៀង​។​

​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ មាន​អស់លោក​ជា​អភិបាលរង​ខេត្ត លោក លោកនាយក​រដ្ឋបាល​សាលាខេត្ត លោក​ប្រធាន​សាលាដំបូង​ខេត្ត លោក​ព្រះរាជអាជ្ញា លោក​ស្នងការរង​នគរបាល​ខេត្ត លោក​មេបញ្ជាការរង​តំបន់​ប្រតិបត្តិ​សឹក​រង​ស្វាយរៀង លោក​មេបញ្ជាការរង​ក​ង​រាជ​អាវុធហត្ថ​ខេត្ត លោក លោកស្រី​ប្រធាន​មន្ទីរ​-​អង្គភាព​នានា​ជុំវិញ​ខេត្ត លោក​អភិបាលក្រុង ស្រុក លោក លោកស្រី​នាយក​ទីចាត់ការ​/​ប្រធាន​អង្គភាព​ចំណុះ​សាលាខេត្ត ប្រធាន​ច្រកទ្វារព្រំដែន និង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួនទៀត ។

​មានប្រសាសន៍​ក្នុងឱកាស​នោះ លោក​អភិបាលខេត្ត បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​ចំពោះ​លោក លោកស្រី​ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ​ក្នុង​ខេត្តស្វាយរៀង ដែល​បាន​សហការ​អនុវត្ត​តួនាទី ភារកិច្ច​របស់ខ្លួន​ក្នុង​ការផ្តល់សេវា ការរក្សាបាន​នូវ សន្ដិសុខ សុវត្ថិភាព ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​។

​លោក​អភិបាលខេត្ត​បានធ្វើការ​ផ្ដាំផ្ញើ​ដល់ មន្ទីរ​-​អង្គភាព រដ្ឋបាល​ក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធ និង​អ្នកពាក់ព័ន្ធ​ទាំងអស់ ឲ្យ​បន្ត​យកចិត្តទុកដាក់​នូវ​កិច្ចការ​សំខាន់ៗ មួយចំនួន​ដូចជា បន្ត​យកចិត្តទុកដាក់​ថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម និង​សុវត្ថិភាព​នៅក្នុង​ខេត្ត​ឲ្យ​បានល្អ​ប្រសើរ​។ ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ មានការ​ប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត​ខ្យល់​កន្ត្រាក់ ផ្គរ រន្ទះ នា​រដូវវស្សា​ឆ្នាំនេះ និង​ចុះជួយ​អន្តរាគមន៍​ឲ្យ​បាន​ទាន់ពេលវេលា​។ ត្រូវ​ផ្សព្វផ្សាយ​លិខិត​ជូនដំណឹង​របស់​រដ្ឋបាល​ខេត្ត ស្តីពី​ការប្រមូល​ពន្ធ​ទៅដល់​មូលដ្ឋាន​របស់ខ្លួន​។ ត្រូវ​ជំរុញ​ដោះស្រាយ​ទំនាស់​នៅតាម​មូលដ្ឋាន​របស់ខ្លួន ឲ្យ​បាន​ទាន់ពេលវេលា​ស្របតាម​សំណូមពរ និង​ពាក្យបណ្តឹង​របស់​បងប្អូន​ប្រជាពលរដ្ឋ​។ ត្រូវ​វ​មាន​វិធាន​ការពង្រឹង​ឲ្យ​បាន​ម៉ឺងម៉ាត់ ក្នុងការ​គ្រប់គ្រង និង​ថែរក្សា​ការពារ​ដី​រដ្ឋ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​។ ត្រូវ​ទប់ស្កាត់​ការសាងសង់​សំណង់​គ្មាន​ច្បាប់​អនុញ្ញាត និង​ការសង់​តូប​លក់ដូរ​នានា​ដែល​រំលោភ​មកលើ​ដី​ចំណីផ្លូវ​សាធារណៈ​។ មន្ទីរ​សុខាភិបាល និង​អាជ្ញាធរ​ពាក់ព័ន្ធ នៅតាម​បណ្តា​ក្រុង​-​ស្រុក​ត្រូវធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​អំពី​ការបង្ការ​ជំងឺគ្រុនឈាម និង​បន្ត​យុទ្ធនាការ​គម្លាត​សង្គម​ទៅលើ​ប្រជាពលរដ្ឋ​ដែល​ចំណាកស្រុក មកពី​ក្រៅប្រទេស​ដោយ​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ​។ បន្ត​ពង្រឹង​ការ​នុ​វត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ស្របទៅតាម​ច្បាប់​កំណត់​៕
​ដោយ​៖​វ៉ៃ​កូ​

spot_img
×