Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកជំទាវ ម៉ែន សំអន ប្រគេន​ទៀនវស្សា និង​ទេយ្យទាន​ដល់​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា ចំនួន ១៩​វត្ត នៅ​ខេត្តស្វាយរៀង​

spot_img

​ខេត្តស្វាយរៀង​៖ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច និង​ជា​អ្នកតំណាងរាស្ត្រ​មណ្ឌល​ស្វាយរៀង និង​ប្រតិភូ​អមដំណើរ​បាន​នាំយក​ទៀនវស្សា និង​ទេយ្យទាន ប្រគេន​ដល់​ព្រះសង្ឃ​ដែល​គង់​ចាំ​ព្រះវស្សា​អស់​ត្រីមាស ចំនួន ១៩​វត្ត នៃ​ខេត្តស្វាយរៀង ដែល​ពិធី​ត្រូវបាន​រៀបចំឡើង​នៅ​វត្ត​ព្រៃ​ឆ្លាក់ ស្ថិតក្នុង​ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង នា​ព្រឹក​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០២០ ។​

​លោកជំទាវ​ក៏បាន​ផ្តាំផ្ញើ​សួរសុខទុក្ខ​ដោយ​ក្តី​នឹករលឹក​ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជូន​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ នៅ​ទូទាំង​ខេត្តស្វាយរៀង ដោយ​សម្តេច​ទាំង​ទ្វេរ​តែងតែ​គិតគូរ​ខ្ពស់ ចំពោះ​ជីវភាព​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​។​

​លោកជំទាវ​បាន​ថ្លែង​លើកឡើង​ទៀតថា ការ​ប្រារព្ធ​ធ្វើ​ពិធី​នេះ​បាន ដោយសារ​ប្រទេសជាតិ​មាន​សុខសន្តិភាព ជាពិសេស​បង្ហាញ​ពី​ទឹកចិត្ត របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គោរព​ស្រឡាញ់​ប្រតិបត្តិ ព្រះពុទ្ធសាសនា ដែលជា​សាសនា​របស់​រដ្ឋ ដើម្បី​ថែរក្សា​ការពារ​វិស័យ​ព្រះពុទ្ធសាសនា​នេះ ឱ្យ​កាន់​តែមាន​ភាពរុងរឿង​ថ្កុំ​ថ្កើ​ន ឈានទៅ​គម្រប់ ៥​ពាន់​ព្រះវស្សា តាម​ពុទ្ធិ​បញ្ញត្តិ​។​

​លោកជំទាវ​ក៏បាន​ស្នើ​ឲ្យ ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់រូប ត្រូវ​បន្ត​រក្សា​ការប្រុងប្រយ័ត្ន​ខ្ពស់​ក្នុងការ​បង្ការ និង​ការពារ​នូវ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ នៃ​រលក​ទី​២ ដោយ​គោរព​និង​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​គោលការណ៍ រក្សា​គម្លាត​សង្គម និង​វិធានការ​នានា តាម​ការកំណត់​របស់​ក្រសួងសុខាភិបាល និង​សូម​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់គ្នា ត្រូវ​បង្កើន​ការផលិត​ផ្នែក​កសិកម្ម តាមរយៈ ការដាំដុះ ការចិញ្ចឹម​សត្វ ជាដើម ចំណែកឯ​អជ្ញាធរ​ត្រូវតែ​ពង្រឹង​ឲ្យ​មាន​ប្រសិទ្ធភាព​នូវ ភូមិ​-​ឃុំ​មាន​សុវត្ថិភាព និង​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា ។

​ទៀន​ព្រះវស្សា ទេយ្យវត្ថុ និង​ថវិកា របស់លោក​ជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ព្រមទាំង​ក្រុមការងារ បាន​ប្រគេន ១៩​វត្ត រួមមាន ៖ ទៀន​ព្រះវស្សា ១​គូរ ប្រេង ៣០​លីត្រ អង្ករ ៥០​គីឡូក្រាម មី ៣​កេស ទឹកក្រូច ៤​កេស ទឹក​សុទ្ធ ៤​កេស ទឹកដោះគោ ១​កេស ស្ករ ស ១០​គីឡូក្រាម តែ ៦​កញ្ចប់ ធូប ១​ដុំ ទៀន​តូច ១​គីឡូក្រាម មីសួរ ១​គីឡូក្រាម ទឹកត្រី ៦​ដប ទឹកស៊ីអ៊ីវ ៦​ដប អំបិល ២​គីឡូក្រាម ប៊ីចេង​១​គីឡូក្រាម ត្រីខ ១​កេស ចង្ហាន់ ១​ស្រាក់ ថវិកា​មួយចំនួន រួមជាមួយ កូនឈើ​ក្នុង ១​វត្ត ១០​ដើម រួមមាន បេង គ្រញូង និង ផ្តៀក ៕

ដោយ​៖​វ៉ៃ​កូ​

spot_img
×