Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន លី​លី ហ្វ៊ូ​ត លី​លី ខា​មេ​ដា​ចុះកិច្ចសន្យា​ផលិតកម្ម​កសិកម្ម​ស្តីពី “​ការទិញ លក់ ចែកចាយ​ផលិតផល​កសិកម្ម ជាមួយ​ក្រុម​ផលិត ផ្គត់ផ្គង់ ចែកចាយ​ផលិត ផល​កសិកម្ម​

spot_img

​ភ្នំពេញ​៖ ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់និង​នេសាទ​បាន​អញ្ជើញ​សាក្សី​ក្នុង ពិធី​ចុះកិច្ចសន្យា​ផលិតកម្ម​កសិកម្ម​ស្តីពី “​ការទិញ លក់ ចែកចាយ​ផលិតផល​កសិកម្ម រវាង​ក្រុមហ៊ុន លី​លី ហ្វ៊ូ​ត លី​លី ខា​មេ​ដា ជាមួយ​ក្រុម​ផលិត ផ្គត់ផ្គង់ ចែកចាយ​ផលិត ផល​កសិកម្ម និង​បាន​អញ្ជើញ​ពិនិត្យ​ខ្សែ​ច្រវាក់​ផលិតកម្ម ក្នុង​រោងចក្រ​ផលិត​របស់​ក្រុមហ៊ុន​ដែលមាន​ទីតាំងនៅ​សង្កាត់​កា​កាប រាជធានី​ភ្នំពេញ​ផងដែរ​។

​ជាបឋម​លោកជំទាវ​ឧកញ៉ា កែវ មុំ អគ្គនាយក​ក្រុមហ៊ុន បាន​រាយការណ៍​ជូន​អង្គពិធី​ជ្រាប​អំពី​ប្រវត្តិ​ក្រុមហ៊ុន ខ្សែ​ច្រវាក់​ផលិតកម្ម ស្តង់ដារ​ផលិត កម្ម​កិច្ចសហប្រតិបត្តិការ ការប្រើប្រាស់​វត្ថុធាតុដើម និង​ការនាំចេញ​ផលិតផល​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ចំនួន ១៣​ប្រទេស​រួចហើយ​។

​ថ្មីៗ​នេះ ដោយសារ​អង្ករ​កម្ពុជា​ជាប់​លំដាប់ថ្នាក់​លេខ​១ បាន​ទាក់ទាញ​ក្រុមហ៊ុន​ជប៉ុន “​ខា​មេ​ដា​” មក​ចូលរួម​សហការ​វិនិយោគ​ផលិត​នំ​ស្រួយ​ដោយ​ប្រើ​អង្ករ​ខ្មែរ រួច​ធ្វើការ​នាំចេញ​ទៅកាន់​ប្រទេស​អូស្ត្រាលី និង​នូ​វែ​ល​ហ្សេ​ឡង់​។ រៀងរាល់ឆ្នាំ​ក្រុមហ៊ុន​បាន​ប្រើប្រាស់​វត្ថុធាតុដើម​ជា​អង្ករ ពោត និង​ដំឡូង​មី​សរុប​ចំនួន ៤០០០​តោន ដោយឡែក​ក្រុមហ៊ុន លី​លី​ខា​មេ​ដា ប្រើ​អង្ករ ៣០០០​តោន​។​

​នាឱកាស​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​សម្តែង​នូវ​បីតិ​សោមនស្ស ដោយបាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ចុះកិច្ចសន្យា​នា​ព្រឹក​នេះ​។ ក្នុងនាម​ក្រសួង និង​ខ្លួន​លោក​ផ្ទាល់ លោក​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ក្រុមហ៊ុន រហូត​សម្រេច​ទទួលបាន​ជោគជ័យ​នា​ថ្ងៃនេះ ហើយ​ភាព​ជោគ ជ័យ​នេះ​មិនអាច​កាត់ផ្តាច់​បាន​ពី​ការចូលរួម​សហការ​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​បានឡើយ​។

​ទាក់ទង​នឹង​ខ្លឹមសារ​នៃ​ពិធី​នេះ លោក​បាន​បញ្ជាក់ថា​កិច្ចសន្យា​ផលិតកម្ម​កសិកម្ម បាន​ជួយ​ជំរុញ​ខ្សែសង្វាក់​តម្លៃ​ផលិតកម្ម​កែច្នៃ ដោយ​ប្រើប្រាស់​វត្ថុធាតុដើម​ចេញពី​ផលិតផល​កសិកម្ម​ដែល​កំពុងមាន​សក្តានុពល ឱ្យបាន​កាន់តែ​ច្រើនឡើង​ដើម្បី​ធ្វើការ​ប្រកួតប្រជែង​ទីផ្សារ​នាំចេញ ក្នុងទិសដៅ​ចំបង​គឺ​លើកកម្ពស់​ផលិតភាព​ផលិតកម្ម​កសិកម្ម ប្រើប្រាស់​វត្ថុធាតុដើម​ឱ្យអស់​លទ្ធភាព កាត់ បន្ថយ​ការនាំ​ចូល ផ្តល់ឱកាស​ដល់​ប្រជាកសិករ​ដែលជា​អ្នក​ផលិត​វត្ថុធាតុដើម និង​បង្កើត​ការងារ​។

​ការចូលរួម​យ៉ាងសកម្ម​ពី​ដៃគូ​ឯកជន គឺ​ប្រាកដ​បាន​ជួយ​លើកស្ទួយ​វិស័យ​កសិកម្ម​តាមរយៈ​ការបន្ត​ជំរុញ​ការធ្វើ​ពា​ណិ​ជ្ជូ​ប​នីយកម្ម និង​ការអភិវឌ្ឍ​វិស័យ​ក​សិ​-​ឧស្សាហកម្ម​ដែល​នឹង​ជួយ​បង្កើន​តម្លៃ បន្ថែម​លើ​កសិផល រក្សា​និរន្តរភាព​នៃ​ការផលិត ការផ្គត់ផ្គង់ និង​បន្ត​ចូលរួម​បង្កើន​ចំណូល​ដល់​គ្រួសារ ស្របតាម​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ឆ្នាំ​២០១៥-២០២៥ គឺ​ត្រូវ​ជំរុញ​ការនាំចេញ​ទំនិញ​កែច្នៃ​កសិកម្ម​ឱ្យបាន​១២% នៃ​បរិមាណ​នាំចេញ​សរុប​នៅ​ឆ្នាំ​២០២៥ និង​ជាពិសេស​ស្របតាម​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​វិស័យ​កសិកម្ម “២០១៩-២០២៣”​។​

​ក្នុង​កាលៈទេសៈ​ដែល​កម្ពុជា​កំពុង​ជួប​នូវ​វិបត្តិ​ជំងឺឆ្លង​កូ​វីដ​-១៩ ដើម្បី​ចូលរួម​ដោះស្រាយ​បញ្ហា​នេះ រាជរដ្ឋាភិបាល​កំពុង​តែ​យកចិត្តទុកដាក់​ជំរុញ និង​លើកទឹកចិត្ត​ដល់​ដំណើរការ​របស់​សហគ្រាស​ធុន​តូច និង​មធ្យម​ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែមទៀត តាមរយ​:​ពង្រឹង​បរិយាកាស​វិនិយោគ​ឱ្យបាន ល្អប្រសើរ​ដើម្បី​ស្រូបយក​កម្លាំង​ពលកម្ម ផ្តល់ប្រាក់​ចំណូល និង​ប្រើប្រាស់​វត្ថុធាតុដើម​កសិក​ម្ម​។

​ជាក់ស្តែង ការប្រើប្រាស់​ផលិតផល​កសិកម្ម បាននិងកំពុង​ក្លាយ ជា​កម្លាំងចលករ​មួយ​យ៉ាងសំខាន់ ក្នុង​ការជួយ​ជំរុញឱ្យមាន​ការផ្លាស់ប្ដូ​រ​ជា​វិជ្ជមាន​នូវ​ឥរិយាបទ​ផលិត​ពី​ការផលិត​ដើម្បី​ហូបចុក​ក្នុង​គ្រួសារ មក​ផលិត​ដើម្បី​ទីផ្សារ ដែល​ត្រូវ​ធានា​ឱ្យបាន​នូវ​និរន្តរភាព នៃ​បរិមាណ​ផ្គត់ផ្គង់ ស្តង់ដារ​ផលិត គុណភាព សុវត្ថិភាព និង​ស្ថិរភាព​តម្លៃ ដែល​គ្រប់​និន្នាការ​ទាំងអស់នេះ​ប្រាកដជា​នឹង​ចូល រួម​ធ្វើឱ្យ​ប្រសើរឡើង​ទាំង​ផ្នែក​សេដ្ឋកិច្ច សង្គម បរិស្ថាន ការប្រែប្រួល​អាកាសធាតុ បរិ​យា​ប័ន និង ន​វារ​នុ​វត្ត​ន៍ ក្នុង​បរិបទ​នៃ​ដំណើរ​ឆ្ពោះទៅ​សម្រេច​ក្ខុ​វិស័យ របស់​រាជរដ្ឋាភិបាល ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី នា​ឆ្នាំ​២០២៣-២០៥០​។

​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​បន្ថែមថា ពិធី​នា​ថ្ងៃនេះ ពិតជា​បាន​ឆ្លុះបញ្ចាំង​ឱ្យឃើញ​ពី​ការខិតខំ​ប្រឹងប្រែង​រួមគ្នា ឆ្លើយតប​ទៅនឹង​អភិក្រម “​រដ្ឋ​- ឯកជន​-​ដៃគូ​អភិវឌ្ឍន៍ និង​សហគមន៍​” ដែលជា​គំរូ​មួយ​ដ៏​ល្អ​សម្រាប់ ឈានទៅ​បន្ត​អនុវត្ត​កិច្ចសន្យា​នេះ​ឱ្យបាន​ទូលំទូលាយ​គ្រប់ផ្នែក​នៃ​វិស័យ​កសិកម្ម​។ ជាក់ស្តែង មកទល់​ពេល នេះ វិស័យ​ឯកជន​បាន​ចុះកិច្ចសន្យា​ផលិតកម្ម​កសិកម្ម ជាមួយ​នាយកដ្ឋាន​ក​សិ​-​ឧស្សាហកម្ម​ក្នុង​ឆ្នាំ​២០១៩ សរុប​ចំនួន ៤៩៨ ហើយ​គ្រាន់តែ ៦​ខែ​ដើមឆ្នាំ​២០២០​នេះ យើង​បាន​ចុះកិច្ចសន្យា​ចំនួន ៥១៦​ករណី ដូចដែល​បាន​រាយការណ៍​ដោយ​លោក គង់ ភា​ជ ប្រធាន​នាយកដ្ឋាន​ក​សិ​-​ឧស្សាហកម្ម​។​

​ឆ្លៀត​យក​ឱកាស​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​បានផ្តល់​អនុសាសន៍ សំខាន់ៗ​មួយចំនួន​ផងដែរ​ពាក់ព័ន្ធ​នឹង​ការផ្សព្វផ្សាយ និង​អនុវត្ត​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា​ឱ្យបាន​ទូលំទូលាយ និង​មាន ប្រសិទ្ធភាព ដោយ​ត្រូវ​សហការ និង​សម្របសម្រួល​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​នានា ក្រុមហ៊ុន រោងចក្រ សហគ្រាស​កែច្នៃ​ផលិតផល​កសិកម្ម ទាំងអស់នេះ​គឺ​ដើម្បី​ពង្រឹង និង​ពង្រីក​យន្តការ​ផលិតកម្ម​កសិក​ម្ម​ធានា​ឱ្យបាន​ទាំង​បរិមាណ គុណភាព ស្តង់ដារ​ផលិត​ដោយ​អនុវត្ត​បច្ចេកវិទ្យា​ចុងក្រោយ និង​នវានុវត្តន៍​ថ្មី ដើម្បី​បង្កើន​សមត្ថភាព​ប្រកួតប្រជែង​ក្នុង​បរិបទ​បច្ចុប្បន្ននេះ និង​ជាពិសេស​នោះ គឺ​ចូលរួម​ជំរុញ​អនុវត្ត​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​បានលើកឡើង​កាលពី​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២០​។​

​ក្នុង​កាលៈទេសៈ​ដែល​ប្រទេសជាតិ​យើង កំពុង​ទទួលរង​នូវ​ហានិភ័យ​ពី​វិបត្តិ នៃ​ការ​រាលដាល​ជំងឺឆ្លង​កូ​វីដ​១៩​នេះ ដោយ​ត្រូវ “​ធ្វើការ​បណ្តុះបណ្តាល អប់រំ ណែនាំ​បច្ចេកទេស​ដល់​កសិករ ក្រុមហ៊ុន និង​អ្នក​ចិញ្ចឹមសត្វ ដាំ​ដំណាំ​ក្នុងស្រុក ក្នុង​គោលដៅ​បង្កើន​ការផលិត​ស្បៀងអាហារ ដើម្បី​ត្រៀម​ស្បៀង​បម្រុង​ទុក​សម្រាប់​តម្រូវការ​នៅ ក្នុងស្រុក​ឱ្យបាន​គ្រប់គ្រាន់ សំដៅ​ធានា​សន្តិសុខ​ស្បៀង និង​ស្ថិរភាព​តម្លៃ​សត្វ​-​សាច់ បន្លែ និង​ត្រី​ជាដើម​ដោយ​ត្រូវ​ពិនិត្យ​លទ្ធភាព​កាត់បន្ថយ​ការនាំ​ចូល​”៕
​ដោយ​៖CEN

spot_img
×