Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​កម្មករ​ការងារ​ផ្នែក​សេវាកម្ម​កម្សាន្ត​ជាង​១០០​នាក់អត់ការងារធ្វើដោយសារជំងឺកូវីដ១៩ ដាក់​ញត្តិ ស្នើ​រដ្ឋាភិបាល​ផ្ដល់ប្រាក់​ឧបត្ថម្ភ​

spot_img

​ភ្នំពេញ​៖ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០២០ តំណាង​សហជីព និង​កម្មករ​ការងារ​សេវាកម្ម​កម្សាន្ត​ជាង​១០០​នាក់ (​ភាគច្រើន​ជា​ស្ត្រី​) បានរួម​គ្នា​ដាក់​ញត្តិ​នៅ​ខុទ្ទកាល័យ​សម្តេចនាយក​រដ្ឋមន្ត្រី ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ក្រសួង​កិច្ចការនារី​។

​ស្ថាប័ន​ទាំងនោះ បាន​ព្រម​ទទួលយក​ញត្តិ​។ តំណាង​ខុទ្ទកាល័យ​សម្តេចនាយក​រដ្ឋមន្ត្រី បាន​សន្យាថា​នឹង​ឆ្លើយតប​ចំពោះ​សំណើ​នេះ ក្នុង​រយៈពេល​មួយ​សប្ដាហ៍​។

​នេះ​ជាការ​ដាក់​ញត្តិ​លើក​ទី​បី របស់​តំណាង​សហជីព និង​កម្មករ ដើម្បី​ស្នើសុំ​ការគាំទ្រ​និង​កិច្ច​អន្តរាគមន៍​ពី​រដ្ឋាភិបាល ដើម្បី​ជួយ​សម្រាល​ការលំបាក ក្នុងការ​ផ្គត់ផ្គង់​ជីវភាព​រស់នៅ ដែល​ពួកគេ​កំពុង​ជួបប្រទះ ក្នុងអំឡុងពេល​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩​។

ញត្តិ​នោះ ស្នើ​រដ្ឋាភិបាល​ផ្ដល់ប្រាក់​ឧបត្ថម្ភ​ចំនួន ៤០ ដុល្លារ​អាមេរិក ដល់​អ្នកធ្វើការ​ក្នុង​វិស័យ​សេវាកម្ម​កម្សាន្ត​គ្រប់គ្នា ព្រមទាំង​ទទូច​ដល់​រដ្ឋាភិបាល ជួយ​អន្តរាគមន៍​ដល់​ម្ចាស់​ផ្ទះជួល ជួយ​បន្ធូរបន្ថយ​ថ្លៃឈ្នួល​ផ្ទះ​ពាក់កណ្តាល ទៅដល់​កម្មករ​ក្នុង​វិស័យនេះ ខណៈដែល​វិបត្តិ​កូ​វីដ​១៩​កំពុង​កើតមាន​៕
​ដោយ​៖​កូ​ឡាប​

spot_img
×