Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រោយ​មនុស្ស​មួយចំនួន​រិះគន់​ចោទថា អស់ពី​ហិន​ដើមឈើ​ចូលដល់​ដើមត្នោត ស្រាប់តែ​ម្ចាស់​សិប្បកម្ម «​ដើមត្នោត​» ចេញមុខ​បកស្រាយ​ថា​….

spot_img

​ថ្មីៗ​នេះ មនុស្ស​ជាច្រើន​បាន​ចាប់អារម្មណ៍ និង​នាំគ្នា​កោតសរសើរ​ជាខ្លាំង ចំពោះ​គំនិត​ចេះ​មានការ​ច្នៃប្រឌិត​ខ្ពស់ របស់​សិប្បកម្ម​មួយ​ដែល​បាន​កែច្នៃ​ដើមត្នោត ឲ្យ​ទៅជា​របស់​ប្រើប្រាស់ និង​វត្ថុ​លម្អ​ផ្សេងៗ ពិសេស​គឺ​គ្រឿង​សង្ហា​រឹម​ផ្ទះ​ត្នោត​ដ៏​ប្រណីត​។​

​តែ​យ៉ាងណា ទន្ទឹមនឹង​មានការ​កោតសរសើ​រ​នេះ​ផងដែរ ក៏មាន​មនុស្ស​មួយចំនួន​ដែលមាន​ការអភិរក្ស​ស​ម្ប​ត្តិ​ធម្មជាតិ​ដ៏​មាន​ប្រយោជន៍​មួយ​នេះ បាន​ចេញមក​រិះគន់​លើកឡើង ក្នុងន័យ​ចោទប្រកាន់ថា សិប្បកម្ម​មួយ​នេះ​អាច​បំផុស​ឲ្យ​មានការ​កាប់បំផ្លាញ​ដើមត្នោត​ហិនហោច​ជាក់​ជាមិនខាន ដែល​បង្ក​ឲ្យ​មាន​ពាក្យសម្តី​ឈ្លោះប្រកែក​គ្នា រហូត​ម្ចាស់​សិប្បកម្ម​ចេញមុខ​ឆ្លើយតប និង​ធ្វើការ​បកស្រាយ​ចំពោះ​រឿងនេះ​។​

​បើតាម​ម្ចាស់​សិប្បកម្ម​បាន​ពន្យល់​ឲ្យ​ដឹងថា តាមពិតទៅ ដើមត្នោត​ដែល​គាត់​កំពុង​កែច្នៃ គឺ​គាត់​ទិញយក​មកពី​តាម​កន្លែង​ដីឡូត៍ ដែល​គេ​កាប់​ចោល​រាប់រយ​ដើម និង​តាម​ស្រុកភូមិ​ដែល​គេ​កាប់​ដើម​ចាស់​ចោល ព្រោះ​គិត​លែង​ផ្តល់​ផលប្រយោជន៍​។​

​ទោះយ៉ាងណា គេ​បាន​សង្កេតឃើញថា មាន​បងប្អូន​ប្រជាពលរដ្ឋ​ជាច្រើន បាន​ទាក់ទង​ម្ចាស់​សិប្បកម្ម​ខាងលើ ដើម្បី​លក់​ដើមត្នោត​ផងដែរ ក្នុងនោះ​ខ្លះ​ថា ដោយសារ​ទើស​ត្រូវ​សង់ផ្ទះ​ថ្មី ហេតុនេះ​ត្រូវ​កាប់​ចោល ប៉ុន្តែ អ្នកផ្សេងៗ​ទៀត​មិនដឹង​យ៉ាងណា​នោះទេ​។​

​គួរ​បញ្ជាក់ថា ដើមត្នោត​គឺជា​និមិត្តរូប និង​ជា​អត្តសញ្ញាណ​ជាតិខ្មែរ​រាប់ពាន់​ឆ្នាំ មាន​អត្ថប្រយោជន៍​ច្រើនណាស់ ក្នុងនោះ​ដូចជា​៖ ស្លឹក​យកទៅ​ប្រក​ដំបូលផ្ទះ ផ្លែ​ខ្ចី​យក​ស្ល ផ្លែ​ចាស់​គេ​ខ្វេះ​សាច់​យក​ធ្វើ​បង្អែម ផ្លែ​ទុំ​យក​ធ្វើ​នំ ទឹក​យក​ធ្វើ​ស្ករត្នោត ឬ ទឹកត្នោតផ្អែម និង​ទឹកត្នោតជូរ ជាដើម​៕

ដោយ​៖ លឹម ហុង​

spot_img
×