Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សូម​ប្រយ័ត្ន​បងប្អូន​! ចោរ​ស្រី​ម្នាក់​មានមុខមាត់​ស្អាតបាត ត្រូវ​ប្រជាពលរដ្ឋ​ចាប់​ឃាត់ខ្លួន បន្ទាប់​ធ្វើ​សកម្មភាព​លូក​កាបូប​លួច​ទូរស័ព្ទ ពី​ស្ត្រី​ម្នាក់​ពេល​កំពុង​ចូល​ផ្សា​រទិញ​ម្ហូប (​វីដេអូ​)

spot_img

​ភ្នំពេញ​៖ កាលពី​ព្រឹក​មិញ​នេះ (​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០២០)មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង នៅ​ផ្សា​របឹង​ឈូក ខេត្តបាត់ដំបង ខណៈដែល​ចោរ​ស្រី​ម្នាក់​មានមុខមាត់​ស្អាតបាត ស្លៀកពាក់​សមសួន ត្រូវបាន​ប្រជាពលរដ្ឋ​ចាប់​ឃាត់ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច ក្រោយពី​បានធ្វើ​សកម្មភាព​លូក​កាបូប​លួច​យក​ទូរស័ព្ទដៃ ពី​ស្ដ្រី​ម្នាក់​ពេល​កំពុង​ចូល​ផ្សា​រទិញ​ម្ហូប​។​

​បើតាម​បងប្អូន​ប្រជាពលរដ្ឋ បាន​និយាយថា ចោរ​ស្រី​រូប​ស្រស់​នេះ ធ្លាប់​បានធ្វើ​សកម្មភាព​លូក​ហៅ​ប៉ៅ​គេ​បែបនេះ ច្រើនលើក​មកហើយ ដែល​កាលនោះ ពួកគាត់​ក៏​ធ្លាប់​វ៉ៃ​ម្តង​ផងដែរ ។ ប៉ុន្តែ លើកចុងក្រោយ​នេះ ជិះ​ម៉ូតូ​រត់គេចខ្លួន​ពុំរួច ត្រូវ​ប្រជាពលរដ្ឋ​ចាប់​ប្រគល់​ឲ្យ​សមត្ថកិច្ច ដោយ​ពុំបាន​បង្ក​អំពើហិង្សា​នោះទេ ដោយ​ពួកគាត់​យល់​អំពី​ច្បាប់​។​

​ករណីនេះ​ផងដែរ បើ​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ ឃី ម៉េង​លីន បាន​បង្ហោះ​វីដេអូ​ជាច្រើន ស្ដីអំពី​ទិដ្ឋភាព​ចោរ​ស្រី​នោះ​ត្រូវបាន​ចាប់ខ្លួន និង​បាន​សរសេរ​បញ្ជាក់ប្រាប់​ថា​៖ «​ចោរ​លូក​កាបូប​យក​ទូរស័ព្ទ​នៅ​ផ្សា​របឹង​ឈូក បាត់ដំបង​នៅ​ព្រឹក នា​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០២០»៕ ដោយ​៖ លឹម ហុង​





spot_img
×