Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យ​ម្នាក់ ធ្វើ​សម្មភាព​ឆក់​កាបូប ពី​អ្នកលក់​កាហ្វេ​បានសម្រេច តែ​ត្រូវ​សមត្ថកិច្ច​ចាប់បាន(វីដេអូ)

spot_img

​ភ្នំពេញ​៖ សម​ត្ថិ​ច្ច​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ ធ្វើ​សម្មភាព​ឆក់​កាបូប ពី​អ្នកលក់​កាហ្វេ​បានសម្រេច ដែល​ហេតុការណ៍​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង​ជិត​៣ រសៀល ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០២០ នៅតាម​បណ្តោយ​ផ្លូវ​លេខ​៥៩៨ សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។

​មុនពេល​កើតហេតុ គេ​ឃើញ​បុរស​ដែលជា​ជនសង្ស័យ បានមក​ផឹក​កាហ្វេ​នៅ​ហាង​របស់​នារី​រងគ្រោះ ដែលមាន​អាសយដ្ឋាន​ដូចខាងលើ ប្រហែល​វេលា​ម៉ោង​១២​ជាង បាន​ផឹក​អស់​កាហ្វេ​៣​កែវ លុះ​មកដល់​ម៉ោង​១៥​និង​០០​រសៀល ជនសង្ស័យ​បានឃើញ​ម្ចាស់​ហាង​ដើរទៅ​ចូល​បន្ទប់ទឹក នៅតែ​ក្មួយ ក៏បាន​ហៅ​ក្មួយ​ម្ចាស់​ហាង​នោះ​គិតលុយ​កាហ្វេ រួច​បាន​ឆ្លៀតឱកាស​លួច​ឆក់​កាបូប ហើយ​រត់ឡើង​ម៉ូតូ​គេចខ្លួន​បាត់ស្រមោល​។

​តាម​ការ​បញ្ជាក់បន្ថែម​របស់​ក្មួយ​ស្រី​ម្ចាស់​ហាង​ថា បន្ទាប់ពី​ឆក់​កាបូប​បានសម្រេច ជនសង្ស័យ​បាន​រត់ឡើង​ម៉ូតូ​ម៉ាក Version ពណ៌​ខ្មៅ ដែល​ពាក់​ផ្លាកលេខ ភ្នំពេញ 1GJ-5494 ជិះ​ទៅ​បាត់ ដោយ​ខ្លួន​ជា​ស្រី​ខំ​ចាប់​ដែល​តែ​មិន​ឈ្នះ​។

​ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន បានប្រកាស​គ្រប់​បណ្តា​ខណ្ឌ​ឲ្យ​ជួយ​មើល ភិនភាគ​ជនសង្ស័យ ដែល​ពាក់​អាវយឺត​ពណ៌​ក្រហម និង​ខោ​ជើង​ខ្លី​ពណ៌​ខ្មៅ ហើយ​ជិះ​ម៉ូតូ​ម៉ាក​Auto ពណ៌​ខ្មៅ​។

​ក្រោយមក​ប្រមាណ​ជាង មួយ​ម៉ោង​ក៏ត្រូវ​កម្លាំង​របស់​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​បានឃើញ​នៅ​ភិនភាគ​ដូចខាងលើ ក៏បាន​ដេញ​ឃាត់ខ្លួន​នៅក្នុង​ទឹកដី​មូលដ្ឋាន​ប៉ុស្តិ៍​មនោ​រម្យ ខណ្ឌ​៧​មករា ហើយ​បាន​បញ្ជូនបន្ត​ជនសង្ស័យ​ទៅ​ទឹកដី​កើតហេតុ​នៅ​ប៉ុស្តិ៍នគរបាល​បឹងកក់​ទី​២ ខណ្ឌទួលគោក​។

​បន្ទាប់ពី​ចាប់បាន​ជនសង្ស័យ សមត្ថកិច្ច​ប៉ុស្តិ៍​បឹងកក់​ទី​២ បាន​នាំខ្លួន​ជនរងគ្រោះ មក​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​បឹងកក់​២ ហើយ​ឲ្យ​ពិនិត្យមើល​កាបូប​របស់ខ្លួន មាន​បាត់​អ្វី​ឬក៏​អត់ ដោយ​តាម​ការបញ្ជាក់​ពី​ខាង​ជនរងគ្រោះ​ថា អត់​មាន​បាត់​អ្វី​ទេ ហើយ​នៅក្នុង​កាបូប​នោះ មាន​លុយ​តែ​ម្ភៃ​ប្រាំពី​ម៉ឺន​ជាង​តែប៉ុណ្ណោះ ក្រោយពេល​សមត្ថកិច្ច សួរ​បញ្ជាក់​ពី​ជនរងគ្រោះ​រួច ក៏​រៀប​ឯកសារ និង​កសាង​សំណុំរឿង​បញ្ជូន​បន្តទៅ​តុលាការ ចាត់ការ​តាមផ្លូវ​ច្បាប់​៕​ដោយ​៖ សា​ម៉េ​ត​



spot_img
×