Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូន​បុរស​ម្នាក់ និង​ស្ដ្រី​ម្នាក់ ជួញដូរ​រក្សាទុក​និង​ថ្នាំ​ម៉ា​ទឹកកក​១១​ថង់ សម្ភារ​ពាក់ព័ន្ធ​មួយចំនួន ទៅ​តុលាការ​

spot_img

​បាត់ដំបង ៖ កម្លាំង​ប៉ូលិស​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្តបាត់ដំបង បាន​ចាប់​បុរស​ម្នាក់ និង​ស្ដ្រី​ម្នាក់ ជួញដូរ​រក្សាទុក និង​ថ្នាំ​ម៉ា​ទឹកកក​១១​ថង់ និង​សម្ភារ​ពាក់ព័ន្ធ​មួយចំនួន នៅ​កន្លែង​ផ្សេងគ្នា កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​នៅ ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០២០​។​

​ហេតុការណ៍​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​នេះ បានធ្វើ​ឡើង​កាលពី ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្សេងគ្នា​ក្នុង​​កំរៀង និង​ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង​។​

​លោក​សុខ និមល នាយការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា ជនសង្ស័យ​២​នាក់ ដែល​ចាប់​ឃាត់ខ្លួន ករណី​ទី​១ ឈ្មោះ​សោម មឿ​ន ភេទ​ស្រី អាយុ​៤០​ឆ្នាំ រស់នៅ​ភូមិ​អូរ​អន្លក់ ឃុំ​តា​សែន ស្រុក​កំរៀង ខេត្តបាត់ដំបង​។ កម្លាំង​ដកហូត​បាន​ថ្នាំ​ម៉ា​ទឹកកក​៨​ថង់ ទម្ងន់​២,២៣​ក្រាម ហើយ​ចាប់​ឃាត់ខ្លួន កាលពី​ម៉ោង​១៣​និង​៣០​នាទី ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០២០ នៅ​ចំណុច​ក្រុមទី​១៣ ភូមិ​អូរ​អន្លក់ ឃុំ​តា​សែន ស្រុក​កំរៀង ខេត្តបាត់ដំបង​។ ករណី​ទី​២ ឈ្មោះ​ប៊ុន រ័ត្ន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​តា​ច្រែង ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង​។ កម្លាំង​ដកហូត​បាន​ថ្នាំ​ម៉ា​ទឹកកក​៨​ថង់ ទម្ងន់​០,៦៣​ក្រាម ហើយ​ចាប់​ឃាត់ខ្លួន កាលពី​ម៉ោង​១៤​និង​០០​នាទី ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​ព្រែ​កតា​ច្រែង ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង​។​

​លោក​សុខ និមល បាន​បញ្ជាក់ថា កម្លាំង​បាន​សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ស្រុក​ទាំង​២ ចុះបង្ក្រាប​បាន​ករណីរ​ទាំង​២​នេះ ហើយ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ និង​វត្ថុតាង បាន​ភ្លាមៗ​ជាក់ស្ដែង​តែម្ដង​។ បច្ចុប្បន្ននេះ កម្លាំង​បាន​កសាង​សំណុំរឿង បញ្ជូន​ជនសង្ស័យ និង​វត្ថុតាង ទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់ នៅ​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០២០​ហើយ​៕

ដោយ​៖​អ៊ុង​សា​រុំ​

spot_img
×