Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នៅក្នុង​តំបន់​អតីត​ខ្មែរក្រហម​នា​ស្រុក​សំឡូត រយៈពេល​៥​ខែ​ដើម​ឆ្នាំនេះ ពលរដ្ឋ​ស្លាប់​៦​នាក់ ដោយ​គ្រាប់មីន

spot_img

​បាត់ដំបង​៖ យោងតាម​របាយការណ៍​អាជ្ញាធរ​មីន​កម្ពុជា បាន​ឲ្យ​ដឹងថា គិត​ត្រឹម​ចាប់ពី​ខែមករា ដល់​ខែឧសភា ឆ្នាំ​២០២០​នេះ មាន​ឧប្បទ្ទវហេតុ​គ្រោះថ្នាក់ ដោយសារ​មីន​កើតឡើង​ចំនួន ២៦​ករណី ដោយមាន​មនុស្ស​រងគ្រោះ​ចំនួន ៣២​នាក់ ស្លាប់​៦​នាក់ បើ​ធៀប​រយៈពេល​ដូចគ្នា ក្នុង​ឆ្នាំ​២០១៩ មានការ​ថយចុះ ១៣​ភាគរយ​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន​កម្ពុជា ទទួលបន្ទុក​បេសកកម្ម​ពិសេស បាន​សម្ដែង​នូវ​ការព្រួយបារម្ភ ខណៈ​បញ្ហា​ពលរដ្ឋ​កម្ពុជា​រងគ្រោះថ្នាក់​ដោយសា​រ កាកសំណល់​ពី​សង្គ្រាម​នៅ​ដើមឆ្នាំ​២០២០​នេះ នៅតែមាន​កើតឡើង​ច្រើន ដែល​បញ្ហា​នេះ សូម​ប្រជាពលរដ្ឋ​ទាំងអស់​មានការ​ប្រុងប្រយ័ត្ន ។​

​ក្នុង​ពិធី​លើក​ផ្ទាំង​បា​ណូ​ផ្សព្វផ្សាយ​ពី​បញ្ហា​មីន និង​សំណេះសំណាល​ដល់​ពលរដ្ឋ​នៅក្នុង​ស្រុក​សំឡូត​ខេត្តបាត់ដំបង កាលពី​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០២០​។

​ឯកឧត្តម លី ធុជ បាន​មានប្រសាសន៍ថា បញ្ហា​គ្រោះថ្នាក់​ដោយសារ​គ្រាប់មីន​និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ នៅ​ឆ្នាំ​២០២០​នេះ បានកើត​ឡើងជា​បន្តបន្ទាប់ ពិសេស​នៅ​រដូវ​ភ្ជួរ​រាស់​របស់​កសិករ ដើម្បី​ធ្វើស្រែ​ចម្ការ​។ ករណី​គ្រោះថ្នាក់ ដោយសារ​បញ្ហា​កាកសំណល់​ពី​សង្គ្រាម​នេះ គឺ​នៅក្នុង​ខេត្តបាត់ដំបង ពិសេស​ក្នុងស្រុក​សំឡូត បាន​កើតឡើង​ច្រើនជាងគេ ដែល​បញ្ហា​នេះ​ទាមទារ​ដល់​គ្រប់ភាគី​ទាំងអស់ ត្រូវខិតខំ​ឲ្យ​ខ្លាំងក្លា​បន្ថែមទៀត ពាក់ព័ន្ធ​នឹង​ការអប់រំ​ផ្សព្វផ្សាយ​ពី​បញ្ហា​មីន​។​

​ឯកឧត្តម លី ធុជ បានស្នើ​ដល់​អាជ្ញាធរ​មូលដ្ឋាន ពិសេស​ភូមិ​ឃុំ ដែល​នៅមាន​ចម្ការមីន ហើយ​មាន​ពលរដ្ឋ​ចំណាកស្រុក​មក​ក្នុង​មូលដ្ឋាន​ខ្លួន ត្រូវ​ទៅ​អប់រំ​ប្រាប់​ពួកគាត់ ពី​ដី​ចម្ការមីន​ឲ្យ​បានច្បាស់លាស់ ចៀសវាង​មាន​ករណី​គ្រោះ​ថ្នាក់លើ​ពួកគាត់ ព្រោះ​បច្ចុប្បន្ន​ករណី​គ្រោះថ្នាក់​ដោយ​កាកសំណល់​ពី​សង្គ្រាម​នេះ ក៏មាន​កើត​លើ​ពលរដ្ឋ​ចំណាកស្រុក​ច្រើន​ផងដែរ ហើយក៏​ជំរុញ​ដល់​កងកម្លាំង​បោសសម្អាត​មីន ដាក់​ស្លាក​សញ្ញា​នានា នៅតាម​ចម្ការមីន​ឲ្យ​បាន​គ្រប់​ចម្ការ ដើម្បី​ឲ្យ​ពលរដ្ឋ​បានដឹង​គ្រប់គ្នា​៕

ដោយ​៖​អ៊ុង​សា​រុំ​

spot_img
×