Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​​សម្រាប់ថ្ងៃសុក្រទី ២៦ ​ខែមិថុនា ​ឆ្នាំ​ ២០២០​

spot_img

ឆ្នាំជូត​

​​រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ ​​នៅថ្ងៃនេះ​ដំណើរ​ជីវិត​មាន​ភាពរលូន​ល្អ​និង​ទោះ​ធ្វើ​អ្វីៗ​ក៏​តែង​មានការ​ចម្រើន​លូតលាស់​ទៅមុខ​ជានិច្ច​។​ទោះបីយ៉ាងណា​ការប្រកប​ការងារ​បើជា​ការងារ​ដែល​មិន​ធ្លាប់ធ្វើ​ក៏ត្រូវ​ប្រយ័ត្នប្រយែង​ផងដែរ​ពីព្រោះ​ងាយ​ទទួលផល​អាក្រក់​ជាង​ល្អ​ដែរ​។​

ជំនួញ ៖ មិន​ត្រូវយក​ភាព​ច្រណែនឈ្នានីស​ដាក់​ចំពោះមុខ​ឬ​បង្ករឿង​ថ្នាំងថ្នាក់​ចំពោះ​អ្នកដទៃ​ប្រយ័ត្ន​កើត​ឧបទ្រពចង្រៃ​ការលក់ដូរ​កាន់តែ​មិន​ដាច់​។

ស្នេហា ៖ កំលោះ​ក្រមុំ​បើ​លោក​អ្នកមាន​ជម្លោះ​វិវាទ ហើយ​ចង់​ធ្វើការ​ដោះស្រាយ​ក៏​ជា​ពេលវេលា​ល្អ​ក្នុងការ​សម្របសម្រួល​ផង​៕

​ឆ្នាំឆ្លូវ​

​រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ ​នៅក្នុង​ថ្ងៃនេះ​បើ​លោកអ្នក​មានការ​ខិតខំ​បំពេញការងារ​ឃើញថា​តែង​ហុច​ផល​ល្អៗ​មកវិញ​ជាក់​ជាពុំខាន​។ ក្រៅពីនេះ​បើ​លោកអ្នក​ធ្វើ​អ្វី​ក៏​តែងមាន​ក្រុមមនុស្ស​ឆាប់​មើលឃើញ និង​កោតសរសើរ​ផងដែរ​។​

ជំនួញ ៖ ថ្ងៃនេះ​មាន​ភាពល្អ​សម្រាប់​ការបណ្តាក់ទុន​រកស៊ី​ឬ​ផ្លាស់ប្តូរ​មុខរបរ​ថ្មី​ព្រោះថា​ផល​ល្អៗ​នោះ​តែង​ហុច​ឱ្យ​មកវិញ​ដូច​ជាទី​ពេញចិត្ត​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

ស្នេហា ៖ ប្រុស​ស្រី​កំពុងមាន​ភាពស្រស់​ស្រាយ​និង​ផ្អែមល្ហែម​ប្រពៃ​ណាស់​៕

​ឆ្នាំខាល​

​​រាសី​ល្អជា​មធ្យម​។​

ការងារ ៖ ​​​​នៅថ្ងៃនេះ​ការធ្វើ​អ្វីមួយ​ងាយ​ជួបប្រទះ​នូវ​បញ្ហា​ចំពោះមុខ​ណាស់ ហើយ​ពិសេស​ងាយ​កើត​នូវ​បញ្ហា​ចម្រូងចម្រាស​ថែមទៀត​។

ជំនួញ ៖ ​ការ​ជួញ​ទីជិត​ឆ្ងាយ​ មាន​ភាព​ប្រទាំង​ប្រទើស​ច្រើន និង​ពិសេស​ឱ្យ​ប្រយ័ត្ន​ជម្លោះ​វិវាទ​កើតឡើង​។​ការធ្វើដំណើរ​ទី​ឆ្ងាយ​ជិត​ពុំ​សូវ​មាន​សុ​វត្តិភាព​ទេ​ពិសេស​ឱ្យ​ប្រយ័ត្ន​ក្រុមមនុស្ស​បៀតបៀន​យាយី​ដោយ​ប្រការ​ណាមួយ។​

ស្នេហា ៖ កំលោះ​ក្រមុំ​មិនសូវមាន​ការរីកលូតលាស់​ទៅមុខ​ទេ​គឺ​មានការ​ថយក្រោយ​ច្រើនជាង​៕

ឆ្នាំថោះ​

​​រាសី​ស្រុតចុះ​។

ការងារ ៖ ​​​នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ហេតុនេះ​មិន​ផ្តល់​ផល​ល្អ​ក្នុង​ការប្រកប​កិច្ចការងារ​ណា​ដែល​សំខាន់​ទេ​ពិសេស​ងាយ​ជួបប្រទះ​រឿង​រាវ​អាក្រក់ៗ​កើតឡើង​ផង​។​ក្រៅពីនេះ​ទោះ​ធ្វើ​អ្វីៗ​លោកអ្នក​មិនត្រូវ​ឆាប់​ជឿ​សម្តី​គេ​ឡើយ​ប្រយ័ត្ន​ជួប​ផល​លំបាក​អ្វីមួយ​ត្រូវ​ដោះស្រាយ​នៅ​គ្រា​ខាងមុខ​។

ជំនួញ ៖ ការរក​ផល​កម្រៃ​មិនត្រូវ​លោភលន់​ឡើយ បើ​ពុំ​នោះទេ​ប្រយ័ត្ន​បាន​បាតដៃ​ទទេ​វិល​ត្រឡប់មកផ្ទះ​វិញ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​និង​គ្រោះ​មុត​របស់​ស្រួច​។​

ស្នេហា ៖ ​ស្នេហា​ប្រុស​ស្រី​ក្នុង​ពេលនេះ​វិញ​មានដំណើរ​ថយក្រោយ​និង​ងាយ​មាន​ជម្លោះ​វិវាទ​ណាស់​៕

​ឆ្នាំរោង​

​រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ ​​នៅថ្ងៃនេះ​ការប្រកប​ងារ​ងារ​ឃើញថា​ជឿនលឿន​ទៅមុខ​លឿន​គួរ​សមតែ​យ៉ាងណា​បញ្ហា​ប្រឈម​ក៏មាន​ចំពោះមុខ​មួយចំនួន​ដែរ​។​ទោះបីយ៉ាងណា​ការធ្វើ​អ្វី​លោកអ្នក​មិនអាច​ប្រមាថ​បានទេ​ពីព្រោះថា​ផល​មិនល្អ​នោះ​តែង​ងាយ​កើតមាន​ផង​។​

ជំនួញ ៖ ​​របរ​រកស៊ី​ជួញដូរ​ពេលនេះ​ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខរបរ​ឬ​រើ​ទីកន្លែង​លក់ដូរ​ដោយ​អាច​ជួប​នូវ​ក្តី​ចម្រុងចម្រើន​លូតលាស់​ទៅមុខ​ជានិច្ច​។​

ស្នេហា ៖ ​ប្រុស​ស្រី​បើ​ចង់​ណែ​នាំឱ្យ​ចាស់ទុំ​បាន​ស្គាល់​ឬ​ចូល​ចែវ​ចូ​វ​ជា​ឱកាសល្អ​ប្រពៃ​បំផុត​៕

ឆ្នាំម្សាញ់​

​​​រាសី​ល្អជា​មធ្យម​។​

ការងារ ៖ នៅក្នុង​ថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ស្រស់ស្រាយ ហើយ​ធ្វើ​អ្វី​ក៏​តែង​ផ្តល់​ជា​ផ្លែផ្កា​គ្រាន់​ជាទី​ពេញចិត្ត​ផង​។ ​ក្នុង​ពេលនេះ​ដោយសារ​យីអ៊ុន​ប្រែប្រួល​ផ្លាស់ប្តូរ​ច្រើន​បន្តិច ដូច្នេះហើយ​បើ​ចង់​បោះទុន​រកស៊ី​លោកអ្នក​ត្រូវ​ត្រិះរិះ​ពិចារណា​ឱ្យបាន​ច្បាស់លាស់​ហើយ​មិនត្រូវ​ហ៊ាន​ពេក​ដែរ​។​

ជំនួញ ៖ ​កា​រ​ប្រកប​ជំនួញ​ឆ្ងាយ​ជិត​ឃើញថា​ផល​កម្រៃ​ជួប​ការលំបាក​បន្តិច​ប៉ុន្តែ​ក៏មាន​ភាព​សុខដុម​ល្អ​។​

ស្នេហា ៖ ​ស្នេហា​ប្រុស​ស្រី​វិញ​ហាក់ដូចជា​ធ្លាក់​ទាប​ចុះ​ហើយ​មានការ​ប្រឆាំង​គ្នាច្រើន​៕

ឆ្នាំមមី​

​រាសី​ល្អជា​មធ្យម​។​

ការងារ ៖ ​​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ ហើយ​ទោះ​ធ្វើ​អ្វី​ក៏​តែង​មានការ​ជឿនលឿន​ទៅមុខ​និង​មាន​ជោគជ័យ​ច្រើន​ផង​។​​

ជំនួញ ៖ ​ពុំ​ឃើញ​មានការ​រីកលូតលាស់​ទៅមុខ​គួរកត់សម្គាល់​ទេ​គឺ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​បាន​គ្រាន់​មួយ​ទប់ទល់​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​ពុំ​សូវ​មាន​សុ​វត្តិភាព​ទេ​ចូរ​គប្បី​មានការ​ប្រយ័ត្នប្រយែង​ពិសេស​អ្នកបើកបរ​មិនត្រូវ​សេពគប់​គ្រឿង​ស្រវឹង​ដាច់ខាត​។​

ស្នេហា ៖ ​ប្រុស​ស្រី​ប្រយ័ត្ន​មាន​អ្នកដទៃ​នាំ​រឿង​មក​អុជអាល​កើត​តែ​បញ្ហា​ចម្រូងចម្រាស​ចំពោះ​គ្នា​៕

​ឆ្នាំមមែ​

​​រាសី​ស្រុតចុះ​។​

ការងារ ៖ ​​នៅថ្ងៃនេះ​ដំណើរ​ជីវិត​មិនល្អ​ប្រសើរ​ប៉ុន្មាន​ទេ ម្ល៉ោះហើយ​ទោះ​ធ្វើ​អ្វី​ក៏​តែង​មិន​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ឬ​ដូច​ការរំពឹងទុក​នោះឡើយ​។​

ជំនួញ ៖​ ​មិន​ថា​ជួញ​ទីជិត​ឆ្ងាយ​តែង​អាច​ហុច​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​តែ​យ៉ាងណា​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​បាបមិត្ត​បង្កជម្លោះ​ណាមួយ​កើតឡើង​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មិន​ថា​តាម​ផ្លូវគោក ផ្លូវទឹក ឬ​ផ្លូវអាកាស​ក្តី​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​សម្តី​ផ្អែមល្ហែម​បង្ក​ការបោកប្រាស់​ដោយ​ប្រការ​ណាមួយ​។

ស្នេហា ៖កំលោះ​ក្រមុំ​មាន​ការប្រទាំងប្រទើស​និង​ប្រឆាំង​គ្នាច្រើន​៕

​ឆ្នាំវក​

​រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ ​ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ដូចនេះ​បើ​ចង់​ធ្វើ​អ្វី​ក៏​តែង​មានការ​ចម្រើន​លូតលាស់​និង​មានជោគ​ជ័យ​ឆ្លើយតប​មកវិញ​ផង​។

ជំនួញ  បើ​ចង់​បើកហាង​ថ្មី​ឬ​ផ្លាស់​ទីកន្លែង​លក់ដូរ​ជា​ឱកាសល្អ​ប្រពៃ​ណាស់​ព្រោះថា​អាចឆ្លើយតប​ផ្លែផ្កា​ដូចជា​ទី​គាប់ចិត្ត​មកវិញ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

ស្នេហា ៖ កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​ចង់​ចូល​ស្តីដណ្តឹង​គឺជា​ឱកាសល្អ​ប្រពៃ​បំផុត​៕

​ឆ្នាំរកា​

រាសី​ល្អជា​មធ្យម​។​

ការងារ ៖ ​នៅថ្ងៃនេះ​ដំណើរ​ជីវិត​ជួប​បញ្ហា​បន្តិចបន្តួច​ចូល​យាយី ដូចនេះ​ត្រូវ​ចេះ​អត់ធ្មត់​ទប់ចិត្ត​បន្តិច​ទើប​គ្មាន​បញ្ហា​ជម្លោះ​កើតមានឡើង​។

ជំនួញ ៖ លាភ​ហេង​ធ្លាប់តែ​បោល​ហួស​ឬ​ជួប​ភាព​តានតឹង​បាន​ផ្លាស់ប្តូរ​មក​ធូរស្រាល​ហើយ​នៅពេលនេះ​បើ​មាន​ក្រុម​អតិថិជន​ជំពាក់​ប្រាក់កាស​គេ​អាច​យកមក​សង​វិញ​ទៀតផង​។​

ស្នេហា ៖ ​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​លោកអ្នក​ស្គាល់ចិត្តស្គាល់ថ្លើម​គ្នា​យូរហើយ​ជា​ឱកាសល្អ​ក្នុងការ​រៀបចំ​ផ្សំផ្គុំ​ជា​គ្រូ​សារ​បំផុត​៕

​ឆ្នាំច​

​​រាសី​ល្អជា​មធ្យម​។

ការងារ ៖ ​​នៅថ្ងៃនេះ​លោកអ្នក​ជួប​បញ្ហា​សៅហ្មង​ច្រើន ពិសេស​ការបំពេញ​ការងា​រ​ត្រូវ​ប្រយ័ត្នប្រយែង​ក្រុមមនុស្ស​ផងដែរ​។​លោកអ្នក​ត្រូវ​រវាសរវៃ​ដៃជើង​ទើប​លទ្ធផល​ល្អៗ​ហុច​មកឱ្យ​គួរ​ជាទី​ពេញចិត្ត​ទៅរួច​។​

ជំនួញ ៖ ដោយសារ​ដួង​រាសី​ស្រុតចុះមិនមាន​ការលូតលាស់​ទៅមុខ​គួរ​ជាទី​កត់សម្គាល់​ទេ​គឺមាន​ដំណើរ​ថយក្រោយ​ច្រើនជាង ដូចនេះ​បើ​ចង់​ធ្វើ​អ្វីមួយ​ធំដុំ​គួរ​មានការ​ប្រយ័ត្នប្រយែង​ឱ្យបាន​ខ្លាំងក្លា​។​

ស្នេហា ៖ កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានដំណើរ​ពុំ​ល្អ​ទេ ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​ចូលមក​បំបែក​ដោយ​ប្រការ​ណាមួយ​៕

​ឆ្នាំកុរ​

រាសី​ល្អជា​មធ្យម​។​

ការងារ ៖ ​​​​​នៅពេលនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកឃើញ​ថា​នៅតែ​ល្អប្រសើរ​ប៉ុន្តែ​យ៉ាងណា​ការប្រកប​កិច្ចការងារ​តូចធំ​តែង​ជួប​នូវ​ឧបសគ្គ​ខ្លះៗ​យាយី​ផង ។​

ជំនួញ ៖ ​ចូរ​ប្រយ័ត្ន​អារម្មណ៍​មួម៉ៅ​ក្តៅក្រហាយ​មិនដឹង​មុខក្រោយ​នាំ​កើតជា​រឿង​តូច​រឿង​ធំ​ណាមួយ​គេ​ចោមរោម​សម្អប់​បង្ក​ជះឥទ្ធិពល​អាក្រក់​ណាមួយ​ឡើង​។

ស្នេហា ៖ ​​ប្រុស​ស្រី​ជួប​លើ​កំណាត់​ផ្លូវ​រដិបរដុប​និង​មានការ​ប្រ​ឆាំ​គ្នាច្រើន​៕

spot_img
×