Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៦ ក្រោម​ប្រមូល​បទ «​ភាពស្អិតល្មួត និង​ការឆ្លើយតប​»

spot_img

​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០២០ នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា នឹង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៦ ក្រោម​មូលបទ «​ភាពស្អិតល្មួត និង​ការឆ្លើយតប​» ដែល​ធ្វើឡើង​តាមរយៈ​ប្រព័ន្ធ​វីដេអូ ( Video Conference) នៅ​វិមាន​សន្តិភាព​។​

​កិច្ចប្រជុំ​នេះ​ធ្វើឡើង​តប​តាម​ការអញ្ជើញ​របស់ លោក ង្វៀន សួន​ហ្វុ​ក នាយករដ្ឋមន្ត្រី​វៀតណាម​។

​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៦ ថ្ងៃនេះ ថ្នាក់ដឹកនាំ​អាស៊ាន​នឹង​ផ្តោត​ការយកចិត្តទុកដាក់​លើ​កិច្ចខិតខំ​ប្រឹងប្រែង​រួម​របស់​អាស៊ាន ក្នុងការ​ដោះស្រាយ​ជំងឺ​រាតត្បាត​ជាស​កល​កូ​វីដ​-១៩ និង​ការលើកកម្ពស់​ការស្តារ​សេដ្ឋកិច្ច​-​សង្គម ក្រោយ​ជំងឺ​កូ​វីដ​-១៩​។ កិច្ចប្រជុំ​នេះ​ក៏​នឹង​ពិភាក្សា​ផងដែរ​លើ​វិធី និង​មធ្យោបាយ​នានា ដើម្បី​សម្រេចបាន​នូវ​ចក្ខុវិស័យ​សហគម​ន៍​អាស៊ាន​ឆ្នាំ​២០២៥ និង​ទំនាក់ទំនង​របស់​អាស៊ាន​ជាមួយ​ដៃគូ​ខាងក្រៅ និង​សហគមន៍​អន្តរជាតិ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏​នឹង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ពាក់ព័ន្ធ​មួយចំនួនទៀត រួមមាន​៖ សម័យប្រជុំ​ពិសេស​របស់​ថ្នាក់ដឹកនាំ​អាស៊ាន នាឱកាស​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៦ ស្តីពី​ការលើកកម្ពស់​តួនាទី​ស្ត្រី​ក្នុង​យុគសម័យ​ឌីជីថល (Digital), កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​អាស៊ាន​ជាមួយ​តំណាង​អន្តរ​សភា​អាស៊ាន​, កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​អាស៊ាន​ជាមួយ​តំណាង​យុវជន​អាស៊ាន និង​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​អាស៊ាន​ជាមួយ​តំណាង​ក្រុមប្រឹក្សា​ផ្តល់យោបល់​ធុរកិច្ច​អាស៊ាន​៕​ដោយ​៖​កូ​ឡាប​

 

spot_img
×