Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរ​ចុះ​រុះរើ​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​មួយចំនួន ដែលសង់​លើ​អូរ នៅជាប់​របង​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​

spot_img

​ក្រុងព្រះសីហនុ​៖ មន្ត្រី​ក្នុង​ក្រុមការងារ អូរ ប្រឡាយ​ខេត្ត​ព្រះសីហនុ​ប្រាប់ថា នៅ​ព្រឹក​ថ្ងៃ​២៥​ ខែមិថុនា ឆ្នាំ​២០២០ អាជ្ញាធរ​បាន​ចុះ​រុះរើ​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​មួយចំនួន ដែល​អាជ្ញាធរ​អះអាងថា​សង់​លើ​អូរ នៅជាប់​របង​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ក្នុងភូមិ ៣​សង្កាត់​លេខ ៣​ក្រុងព្រះសីហនុ ដើម្បី​កាយ​បើកផ្លូវ​ទឹក​នៅ​តំបន់​នោះ​។

​បើតាម​មន្ត្រី​ថា ការរុះរើ​នេះ​ធ្វើឡើង​ចំពោះតែ​ផ្ទះមួយ​ចំនួន​ដែល​អាជ្ញាធរ​បាន​ជូនដំណឹង​ដល់​ពលរដ្ឋ​ជា​ម្ចាស់ផ្ទះ​មាន​ផលប៉ះពាល់​ដី​អូរ​តែប៉ុណ្ណោះ ចំណែក​លំនៅដ្ឋាន​និង​សំណង់​ផ្សេងទៀត​ដែល​នៅជាប់​ផ្លូវ​ជិតគ្នា​នោះ មិនមាន​ការរុះរើ​ទេ​៕ ដោយ​៖​កូ​ឡាប​

spot_img
×