Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មាន់​ជល់​ក្នុង​កញ្ជក់​ទូរទស្សន៍ ត្រូវ​សមត្ថកិច្ច ព្រ​ហ​ព្រហ្មទណ្ឌ​ស្រាល បង្ក្រាប​និង​ឃាត់ខ្លួន​មនុស្ស​ ៥​នាក់ បញ្ជូនទៅ​តុលាការ​

spot_img

​កំពង់ស្ពឺ ÷ ទីតាំង​លួច​បេី​ក​លេងល្បែង​ភ្នាល់​ជល់​មាន់​តាម​អន​ឡាញ (online)​បង្កប់​ក្រោមរូបភាព​ហាង​លក់​កាហ្វេ មួយកន្លែង​ស្ថិតនៅ​ភូមិ​អង្គ​សេរី សង្កាត់រ​ការ​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ត្រូវបាន​លោក​ឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការ នគរបាល​ខេត្ដ​កំពង់ស្ពឺ បញ្ជា​ឲ្យ​ជំនាញ ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ដ ដឹកនាំ​ដោយ លោក​ឧត្ដមសេនីយ៍ត្រី ង៉ា​ម រី ស្នងការរង ទទួល​ដឹកនាំ​ការិយាល័យ​កំរិត​ស្រាល ចុះ​សហការ​ជាមួយ​កម្លាំង​អធិការ​ក្រុង​ច្បារមន​ធ្វើការ​បង្ក្រាប​និង​ដកហូត​បាន​ឧបករណ៍​បម្រើ​ឲ្យសកម្មភាព​ប្រ​ព្រឹ​ត្ដបទ​ល្មេី​ស​មួយចំនួន កាលពី​ថៃ្ង​ទី​២១ ខែមិថុនា ឆ្នាំ​២០២០​។

​កិច្ច​ប្រតិ​ប​ត្ដិ​ការ​ខាង​លេី​តាម​ការបញ្ជាក់​ពីរ លោក​ឧត្ដមសេនីយ៍ត្រី ង៉ា​ម រី ស្នងការរង ទទួល​ដឹកនាំ​ការិយា​ល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ថា ៖ ទីតាំង​បេី​ក​លេងល្បែង​ភ្នាល់ តាម​អន​ឡាញ​នេះ​គឺ​កំលាំង​លោក​បាន​ស៊េី​ប​ដឹង​ជា​យូរ​មក​ហេី​យ ប៉ុន្ដែ​មិនមាន​ឱកាស​ក្នុងការ​ប្រតិ​ប​ត្ដិ​ការ ដោយសារតែ​ទីតាំង​នេះ​ជា កន្លែង​លក់​កាហ្វេ បន្លំ​ភ្នែក​សមត្ថកិច្ច​ហេី​យ​ភាគ​ច្រេី​ន​អ្នក​ចូល​មកលេង​គឺមាន​អ្នកផ្ដល់​ដំណឹង​ឃ្លាំ​មេី​ល​អំពី​សកម្មភាព​របស់​ស​ម​ត្ថ​កិច្ច ករណី​សង្ស័យ​គឺ​មិន​បេី​ក​នោះទេ ដោយសារ​បច្ចេកទេស​ជំនាញ កំលាំង​លោក​បាន​ចុះ​សហការ​មិនអោយ​ដឹងខ្លួន​ជាក់ស្ដែង សមត្ថកិច្ច ធ្វើការ​បង្ក្រាបបាន​តែម្ដង​និង​ឃាត់ខ្លួន​មនុស្ស​មួយចំនួន សរុប ០៥​នាក់​ស្រី​០១​នាក់ ដកហូត ម៉ូតូ​ចំនួន ០៤ គ្រឿង​-​ទូរទស្សន៍​០២​គ្រឿង​-​ដុំ​ WiFi ចំនួន​មួយគ្រឿង​-​តុ ០៣ កៅអី ២៥-​ម៉ាស៊ីនភ្លើង​ចំនួន​មួយគ្រឿង​-​កុំព្យូទ័រ​ចំនួន​០៤​គ្រឿង​-​ម៉ាស៊ីន​គិត​បុ​ង​ចំនួន​០១​គ្រឿង​-Ipad មួយគ្រឿង​-​ទូរស័ព្ទ ម៉ាក​iphone មួយគ្រឿង​-​ទូរស័ព្ទ​ម៉ាក nokia អិន​ចុច​ពិល​មួយគ្រឿង​។​

​តាម​ការបញ្ជាក់​ពីរ​ជំនាញ​ចំពោះ​ម្ចាស់​ទីតាំង​ខាង​លេី​(​ថៅកែ​បេី​ក​ល្បែង​)​គឺ​បានគេច​ខ្លួន​ហេី​យ​ផ្ទះ​ម្ចាស់​ជួល​គឺ​មិនមាន​ការពាក់ព័ន្ធ​នោះទេ ដោយ​គាត់​បាន​ជួល​អោយគេ​បេី​ក​លក់​កាហ្វេ ប៉ុន្ដែ​គាត់​មិនបាន​ដឹងថា អ្នក​ជួល​នោះ​លួច​បេី​ក​លេងល្បែង​ភ្នាល់​ជល់​មាន់​តាម​កញ្ចក់​ទូរទស្សន៍​នោះ​ឡេី​យ ដោយ​គាត់​មានមុខរ​បរជា​អ្នកចំការ​មិន​នៅផ្ទះ ស្មានតែ​គេ​ជួល​លក់​កាហ្វេ ដាក់​ទូរទស្សន៍​អោយ​ភ្ញៀវ​មេី​ល​រឿង​កំសាន្ដ​លេង​សប្បាយ ។

​នៅ​ថ្ងៃទី​២៥ ​ខែមិថុនា ​កម្លាំង​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទាង​០៥​នាក់ ស្រី​០១​នាក់​រួមជាមួយ​វត្ថុតាង​ទៅកាន់​អយ្យការ អម​សាលាដំបូង​ខេត្ដ​កំពង់ស្ពឺ ដេី​ម្បី​ចំណាត់​ការបន្ត ៕ ដោយ​៖​កូ​ឡាប​

spot_img
×