Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក Kim Jong-Un បាត់ស្រមោល​ចម្លែក ព្រោះ​ពុំ​បង្ហាញខ្លួន​ក្នុង​ព្រឹត្តិការណ៍​សំខាន់​នៅ​ប្រទេស​នេះ​

spot_img

​មេដឹកនាំ​កូរ៉េខាងជើង ហាក់ដូចជា​ពុំ​បង្ហាញ​វត្តមាន​ចំពោះមុខ​មហាជន​នៅ​ខួប​អនុស្សាវរីយ៍​លើក​ទី​៧២​ឆ្នាំ ថ្ងៃ​បង្កើត គណបក្ស​ពលករ​កូរ៉េ កាលពី​ម្សិលមិញ​នេះ ។​

តាម KBS នោះ ប្រព័ន្ធ​ឃោសនា​របស់​កូរ៉េខាងជើង ប៉ុន្មាន​ថ្ងៃនេះ​បាន​ផ្សាយ​ព័ត៌មាន​យ៉ាង​គគ្រឹកគគ្រេង​ពី​ពិធីបុណ្យ​ទាំងឡាយ​ជាអាទិ៍​ថ្ងៃ​ឡើងកាន់​អំណាច​គម្រប់​២០​ឆ្នាំ នៃ​សព​ប្រធាន Kim Jong-il និង​បុណ្យខួប​៧២​ឆ្នាំ ថ្ងៃ​បង្កើត​បក្ស​ពលរដ្ឋ​កូរ៉េខាងជើង ។ ប៉ុន្តែ​គេ​ពុំ​ឃើញ​ស្រមោល​របស់លោក Kim Jong-Un ក្នុង​ទិវា​ដ៏​សំខាន់​២​ខាងលើ​ទេ​។​

​មេដឹកនាំ​កូរ៉េខាងជើង Kim Jong-Un

​វត្តមាន​មុននេះ ដែល​លោក Kim បាន​អវត្តមាន​គឺ​ក្នុង​សន្និបាត​ទូទាំងប្រទេស​នៃ​បក្ស​ពលរដ្ឋ​កូរ៉េ ថ្ងៃទី​៧ ខែតុលា វេលា​ដែល​លោក​ប្រកាស​ដាក់បញ្ចូល​ប្អូនស្រី​ខ្លួន Kim Jo-Jung ចូលក្នុង​ការិយាល័យ​នយោបាយ ។​

​ប្រព័ន្ធ​ឃោសនា​របស់​កូរ៉េខាងជើង​ក៏​ពុំមាន​ចុះផ្សាយ​ព័ត៌មាន​ពី​ការដែល​លោក Kim ទៅកាន់​វិមាន​មហាសាគរ Kim Susan-​ជា​ទម្លាប់​ក្នុង​ទិវា​ខួប​បង្កើត​បក្ស​គឺ​លោក Kim តែង​ទៅ​គោរព​នៅ​ទីនោះ -​កន្លែង​តម្កល់សព​ជីតា និង​ឪពុក​របស់ខ្លួន ដែលជា​អតីត​ស្ថាបនិក និង​មេដឹកនាំ​ជំនាន់​មុន ។​

​កាលពី​ខែសីហា ឆ្នាំ​២០១៧ បាន​អវត្តមាន​២​សប្តាហ៍​ជាប់​គ្នា នៅ​ខណៈពេល​ផ្ទុះ​សង្គ្រាមពាក្យសម្តី​រវាង​អាមេរិក​-​កូរ៉េខាងជើង ហើយ​នៅ​ចុងខែ​នោះ​កូរ៉េខាងជើង បាន​បាញ់​បង្ហោះ​កាំជ្រួច​រំលង​ប្រទេស​ជប៉ុន ៕​សូយន

spot_img
×