Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជប៉ុន​ស្នើ​ឲ្យ​ចិន​ធ្វើ​កិច្ចការ​បន្ថែមទៀត ដើម្បី​ទប់ស្កាត់​បញ្ហា​អាវុធ​នុយក្លេអ៊ែរ កូរ៉េខាងជើង​

spot_img

​រដ្ឋមន្ត្រីការបរទេស​ជប៉ុន Taro Kono បាន​ស្នើ​ឲ្យ​ប្រទេស​ចិន​បង្កើន​កិច្ចសហប្រតិបត្តិការ​ដើម្បី​ទប់ស្កាត់​កម្មវិធី​អាវុធ​នុយក្លេអ៊ែ​ររបស់​ប្រទេស​កូរ៉េខាងជើង​។​

​ការស្នើ​នេះ​ធ្វើឡើង​ក្នុង​កំឡុង​កិច្ចប្រជុំ​ជាមួយនឹង​រដ្ឋមន្ត្រីការបរទេស​ចិន Wang Yi កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ ក្នុង​ទីក្រុង​ប៉េកាំង ខណៈ​ដែល​ប្រទេស​គូប្រជែង​ទាំងពីរ​មាន​គោលបំណង​បង្កើន​ទំនាក់ទំនង ដែល​ត្រូវ​ញាំញី​ដោយសារ​បញ្ហា​ជម្លោះ​ដែន​កោះ និង​សង្គ្រាម​។​

​នៅក្នុង​កិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេស​ជប៉ុន បាន​អបអរ​ចំពោះ​ការរីកចំរើន​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ និង​បាន​ស្នើ​ឲ្យ​ភាគី​ចិន​ធ្វើ​កិច្ច​ការ​ឲ្យ​ច្រើន​បន្ថែមទៀត​ដើម្បី​ទប់ស្កាត់​បញ្ហា​អាវុធ​របស់​កូរ៉េខាងជើង​។​

​លោក Taro Kono ថ្លែង​ដូច្នេះ​ថា “​ខ្ញុំ​ជឿជាក់​ថា វា​ពិតជា​មាន​សារៈសំខាន់​ខ្លាំងណាស់​ចំពោះ​ការពិភាក្សាគ្នា​មិន​ត្រឹមតែ​លើ​បញ្ហា​ទាក់​ទំនង​លើ​ប្រទេស​
​របស់​ពួកយើង​នោះទេ ប៉ុន្តែ​វា​គឺជា​ការពិភាក្សា​ពី​ជប៉ុន និង​ចិន​ក្នុងការ​ឈរ​នៅ​ជាមួយគ្នា ដើម្បី​ដោះស្រាយ​បញ្ហា​របស់​ពិភពលោក ជា​ពិសេស​បញ្ហា​កូរ៉េខាងជើង គឺជា​បញ្ហា​បន្ទាន់​សំរាប់​សហគម​ន៏​អន្តរ​ជាត​ទាំងមូល​”​។​

​ប្រទេស​ជប៉ុន​ក៏​កំពុង​ជំរុញ​ឲ្យមាន​កិច្ចប្រជុំ​កំពូល​ត្រីភាគី ដែល​មាន​ការចូលរួម​ពី​មេដឹកនាំ​ចិន និង​កូរ៉េខាងត្បូង ដើម្បី​ពិភាក្សា​គ្នា​ពី​បញ្ហា​តំបន់ រួម​ទាំង​បញ្ហា​របស់​កូរ៉េខាងជើង​៕ សុភ័ក្ត្រ​

spot_img
×