Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទីផ្សារ​ផ្សិត​អំបោះ កំពុងមាន​ហាងឆេង​ក្នុង​ខេត្តក្រចេះ និង​មិន​គ្រប់​តម្រូវការ​អ្នក​ទទួលទាន

spot_img

​ក្រចេះ​៖ មុខរបរ​ដាំ​ផ្សិត​អំបោះ គ្មាន​ជាតិគីមី ដើម្បី​ផ្គត់ផ្គង់​លើ​ទីផ្សារ​សំរាប់​លក់ និង​ដើម្បី​រក​ចំណូល​បន្ថែម បាន​កែប្រែ​ជីវភាព​របស់​ប្រជាពលរដ្ឋ គ្រួសារ​ក្រីក្រ​មួយ ដែល​រស់នៅ​ពីរ​នាក់​ប្តី​ប្រពន្ធ ក្នុងភូមិ​អូរ​ពី សង្កាត់​អូរ​ឬ​ស្សី ក្រុង​ក្រចេះ ខេត្តក្រចេះ អោយ​កាន់តែ​ប្រសើរឡើង​។

​លោក ស្រ៊ុន ម៉េង និង​ប្រពន្ធ សុខ​នាថ បាន​ឲ្យ​ដឹងថា គាត់​បាន​ប្រក​បរបរ​នេះ​អស់​រយៈពេល​ជាង​១០​ឆ្នាំ​មកហើយ ហើយ​ឃើញថា​មាន​តម្រូវការ​ច្រើន​ពី​អ្នក​នៅ​ខេត្តក្រចេះ​។ ពួកគេ​ទាំងពីរ​នាក់​ប្តី​ប្រពន្ធ បាន​ដាំំ​ផ្ស​តិ​អំបោះ​គ្មាន​ជាតិគីមី​នេះ​ពីរ​ប្រភេទ គឺ​ប្រភេទ ពូជ​ស្រាល​១ ខែ​គត់​ដុះ និង​ពូជ​ធ្ងន់ ១​ខែ ១២​ថ្ងៃ​។ ក្នុង ១​ថ្ងៃ ផ្សិត​ដុះ​បាន ពី​២០ ទៅ​៤០​គី​ទ្បូ អាស្រ័យ​ទៅតាម​ខែ​ក្តៅ និង​ខែត្រជាក់​។ ខែត្រជាក់ ដុះ​បាន​ច្រើន​។ ខែ​ក្តៅ​អត់​សូវ​ដុះ​ទេ​។ ខែ​ក្តៅ​វា​ងាប់ វា​អត់​សូវ​ចេញ​។ ខែ​ក្តៅ​បាន​១០​គី​ទ្បូ​។​

​លោក​បាន​បន្ថែមថា ពេលដែល​មានការ​ផ្គត់ផ្គង់​ច្រើន​នៅលើ​ទីផ្សារ តម្លៃ​ផ្សិត​លក់បាន​៥​ពាន់​រៀល តែ​ជាទូទៅ​លោក​លក់បាន​៧​ពាន់​រៀល​ក្នុង​មួយ​គី​ទ្បូ​ក្រាម​។ ការដាំ​ផ្សិត​មាន​ផលវិបាក​មួយចំនួន​ដែល​តម្រូវ​ឲ្យ​ដូរ​ទីតាំង​នៃ​ការដាំ​។​

​លោក​ថា «​មុខរបរ​នេះ​ពិបាក​ដែរ ព្រោះ​ពេលធ្វើ​បើ​វា​កើត​មេរោគ​យើង​ត្រូវ​ប្តូរ​ទីតាំង​។ អ៊ីចឹង​បាន​ខ្ញុំ​ជួល​គេ​ខាង​នោះ​មួយទៀត​។ យើង​ដូរ​ទីតាំង​ហាល​កន្លែង​ចោល​ពី​ពីរ​ទៅ​បី​ខែ ទើប​យើង​មក​កន្លែង​វិញ​»​។​

​គួរ​បញ្ជាក់ថា បើតាម​ម្ចាស់​ដាំ​ផ្សិត​អំបោះ​នេះ បានឱ្យដឹងថា « ផ្សិត​នេះ​លោក អត់​មាន​ដាក់​ថ្នាំ​គីមី​អី​ទេ អត់​បាញ់ថ្នាំ​ដូច​ផ្ទី​ទេ គ្រាន់តែ​បាច​កំបោរ​សម្លាប់​មេរោគ​ក្នុង​ដី​ប៉ុណ្ណោះ​។​» ការដាំ​ផ្សិត​អំបោះ​នេះ លោក​បានធ្វើ ៥​រោង ក្នុង​មួយ​រោង​ត្រូវ​ចំណាយ​ថវិកា​អស់ ៣​លាន​រៀល និង​ត្រូវការ​ពេល​ទទួលផល ពី​១​ខែ ទៅ​២​ខែ បន្ទាប់ពី​ការដាំ​ហើយ​៕
​ដោយ​៖CEN


spot_img
×