Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទិវា​អន្តរជាតិ​ប្រឆាំង​គ្រឿងញៀន ក្រោម​ប្រធានបទ “​ការយល់ដឹង​ច្បាស់លាស់ នាំ​ឲ្យ​មានការ​ថែទាំ​មាន​ប្រសិទ្ធភាព ” និង​ការដុត​បំផ្លាញចោល​គ្រឿងញៀន​ជាច្រើន​ប្រភេទ ជិត ៥០០ គីឡូក្រាម

spot_img

​ភ្នំពេញ​៖​ទិវា​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ដែល​រៀបចំ​ធ្វើឡើង នៅ​ថ្ងៃ ២៦ ខែមិថុនា ជា​រៀងរាល់ឆ្នាំ ឆ្នាំនេះ ពិធី​រៀបចំ​ធ្វើ​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ រាជធានី​ភ្នំពេញ ក្រោម​អធិបតី ភាព​ដ៏​ខ្ព​ង​ខ្ពស់ ឯកឧត្តម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធាន អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​។​

​អញ្ជើញ​ជា​គណៈអធិបតី ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ក់ ជី​តូ តំណាង ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​ឥស្សរជន​ជាន់ខ្ពស់​ជាច្រើនរូប​ទៀត ។ ព្រមទាំង​សមាជិក សមា​ជីការ អញ្ជើញ​ចូលរួម​មកពី​ក្រ​សូង ស្ថាប័ន អង្គភាព​ពាក់ព័ន្ធ ជាច្រើនរូប​ទៀត​។​

​ក្នុង​ពិធី​នេះ ឯកឧត្តម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធាន អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​បាន​អញ្ជើញ ថ្លែង​សុន្ទរកថា និង​មានមតិ​សំណេះសំណាល​ទៅកាន់​អង្គពិធី ដោយមាន​ប្រសាសន៍ថា ការ​ប្រារព្ធ​ទិវា​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ក្រោម​ប្រធានបទ <<​ការយល់ដឹង​ច្បាស់លាស់ នាំ​ឲ្យ​មានការ​ថែទាំ​មាន​ប្រសិទ្ធភាព >> នៅថ្ងៃនេះ គឺ​ដើម្បី​ឆ្លើយតប​នឹង​ស្មារតី​នៃ​មហាសន្និបាត​អង្គការ សហប្រជាជាតិ​។​

ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បាន​បញ្ជាក់ថា ក្នុង​រយៈពេល​ឆមាស​ទី​១ នៃ​ឆ្នាំ​២០២០ បង្ក្រាប​បទល្មើស​គ្រឿងញៀន​បាន​ចំនួន ៤ ៥១០​ករណី កើន​លើស​ឆ្នាំ​២០១៩ ចំនួន​២៦,០៥% ស្មើនឹង​១ ១៧៥​ករណី (​ឆ្នាំ​២០១៩ ចំនួន ៣ ៣៣៥​ករណី​), ឃាត់ខ្លួន​ជនសង្ស័យ​សរុប​៨ ៩២៧​នាក់ (​ស្រី ៥៦១​នាក់​) កើន​ចំនួន ១ ៨០៣​នាក់ សើ្ម​នឹង​២១,៨០% (៥​ខែ​ឆ្នាំ​២០១៩​ចំនួន​៧ ១២៤​នាក់​), ចាប់​គ្រឿងញៀន​បាន​ចំនួន​ជាង ២០៩​គីឡូក្រាម ថយចុះ​ជាង​៣២,៥៨% ស្មើនឹង​ជាង ១០១ គីឡូក្រាម (៥​ខែ​ឆ្នាំ​២០១៩ ចំនួន​ជាង ៣១០​គីឡូក្រាម​) (​អាច​ដោយសារ​បញ្ហា​កូ​វីដ​-១៩ ការ​ចរាចរ​គ្រឿងញៀន ឆ្លងដែន​មានការ​ពិបាក​) សម្ភារ​ចាប់យក​មាន​រថយន្ត ចំនួន​៥០​គ្រឿង​, ម៉ូតូ​១,១៨៣​គ្រឿង​, ទូរស័ព្ទដៃ​៣,៤៤៩៩​គ្រឿង​, ប្រាក់រៀល​ចំនួន​ជាង​៨៥​លាន​រៀល​, ប្រាក់​ដុល្លារ​អាមេរិក ៥៣ ៤៦៩​ដុល្លារ និង​សម្ភារ​មួយចំនួនទៀត​។​

​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បាន​លើកឡើងថា ទោះបី​កម្ពុ​ជាមាន​បញ្ហា​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​ក្តី ក្នុង​រយៈពេល​៥​ខែ​នេះ អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​មន្ត្រី​ពាក់ព័ន្ធ​បានធ្វើការ​ផ្សព្វផ្សាយ អប់រំ គ្របដណ្តប់​អ្នក​បានទទួល​សារ​ចំនួន​ជាង​២​លាន​១​សែន​នាក់​។ បន្ថែម​ពីនេះ ការងារ​ព្យាបាល ស្តារនីតិសម្បទា នៅក្នុង​រយៈពេល​ដើម​៥​ខែ​នេះ យើង​បានធ្វើ​សមាហរណកម្ម​អ្នកជា​សះស្បើយ​ពី​គ្រឿងញៀន​ចូល​-​ចេញពី​មណ្ឌល​របស់​រដ្ឋ និង​ឯកជន​សរុប​ចំនួន ២ ៥៣៣​នាក់​, អ្នក​កំពុងស្នាក់នៅ​បន្ត​ព្យាបាល​ក្នុង​មណ្ឌល​មាន​ចំនួន ៣ ៩៦៨​នាក់ និង​អ្នក​ដែល​កំពុង​ទទួលយក​សេវា​ព្យាបាល នៅតាម​មូលដ្ឋាន​សុខាភិបាល ក្នុង​រាជធានី​ភ្នំពេញ​មាន​ចំនួន​១ ៨៤៦​នាក់​។​

​ឧបនាយករដ្ឋមន្ត្រី​បាន​បន្តថា បើទោះបី​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ បាន និង​កំពុង​នៅ​បន្ត​រាល​ត្បា​ត នោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន និង​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន នៅតែ​បន្ត​ពង្រឹង​នូវ​ការអនុវត្ត​នូវ​ទិសដៅ​ជា​យុទ្ធសាស្ត្រ​សំខាន់ៗ​របស់ខ្លួន​ឱ្យ​កាន់ តែ​សកម្ម និង​ផុលផុស​ថែមទៀត ពិសេស​គឺ​ការអនុវត្ត​នូវ​ផែនការ​ជាតិ​៥​ឆ្នាំ ស្តីពី​ការត្រួតពិនិត្យ គ្រឿងញៀន (២០១៨-២០២៣), ផែនការ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ លើក​ទី​៥ ឆ្នាំ​២០២០ ការបន្ត​ដំណើរការ​លុបបំបាត់ ឱ្យបាន​ទាំងស្រុង​នូវ​ការ​ចែកចាយ ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន នៅតាម​ទីកន្លែង​កម្សាន្ត​សប្បាយ ការយកចិត្តទុកដាក់​បង្ការ ទប់ស្កាត់​មិនឱ្យ​ជំងឺ​កូ​វីដ​-១៩ ឆ្លង​រាល​ត្បា​ត​ចូលទៅក្នុង​មជ្ឈមណ្ឌល​ព្យាបាល ស្តារនីតិសម្បទា​អ្នកញៀន​គ្រឿងញៀន និង​ពន្ធនាគារ​, ការចូលរួម​កសាង​ភូមិ ឃុំ សង្កាត់ «​ស​» គ្មាន​គ្រឿងញៀន​នៅតាម​ព្រំដែន​, ការបន្ត​ចូលរួម​សហការ​ជាមួយ​ប្រទេស​ជាប់​ព្រំដែន ប្រទេស​ក្នុង​តំបន់ អង្គការ​ជាតិ អន្តរជាតិ ជា​ដៃគូ​ក្នុង​គោលបំណង​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ឱ្យមាន​ប្រសិទ្ធភាព ស្របទៅតាម​បរិបទ​នៃ​ការឆ្លង​រាល​ត្បា​ត ជាស​កល​នៃ​ជំងឺ​កូ​វីដ​-១៩​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ មាស វិ​រិ​ទ្ធ អគ្គលេខាធិការ នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​បាន​ថ្លែងថា សម្រាប់​ប្រធានបទ​នៅថ្ងៃនេះ «​ការយល់ដឹង​ច្បាស់លាស់ នាំឱ្យ​ការថែទាំ​មាន​ប្រសិទ្ធភាព​» (Better knowledge for better care) ក្នុង​គោលបំណង​បំផុស​ដាស់តឿន ក្រើនរំលឹក​ឱ្យ​ជន​គ្រប់រូប​យល់ដឹង​ពី​ផលប៉ះពាល់ និង​គ្រោះថ្នាក់ នៃ​គ្រឿងញៀន​ខុសច្បាប់​គ្រប់​ប្រភេទ​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ មាស វិ​រិ​ទ្ធ បាន​បន្តថា អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ក៏បាន​នឹង​កំពុង​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន នូវ​វិធានការ​ទប់ស្កាត់​ការឆ្លង​រាតត្បាត​ពី​ជំងឺ​កូ​វីដ​-១៩​ផងដែរ​។ កន្លងមក និង​បច្ចុប្បន្ន​បាននាំគ្នា​ចូលរួម ជា​ចលនា​ជាតិ​គាំទ្រ​ក្នុង​គ្រប់​សកម្មភាព នៃ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ របស់​រាជរដ្ឋាភិបាល​ពិសេស គឺ​ការលើកកម្ពស់​ផ្នែក​សុខភាព ក្នុង​ដំណើរការ​ព្យាបាល ស្តារនីតិសម្បទា អ្នកញៀន​គ្រឿងញៀន ដែល​ប្រកបដោយ​ការយល់ដឹង​ផ្នែក បច្ចេកទេស​វេជ្ជសាស្ដ្រ​ច្បាស់លាស់ និង​មាន ការថែទាំ​ដោយ​ប្រសិទ្ធភាព​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍​បាន​បញ្ជាក់ថា ការរៀបចំ​ប្រារព្ធ​ទិវា​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ថ្ងៃទី​២៦ ខែមិថុនា ជា​ស្មារតី​បានកំណត់​ឡើង ដោយ​មហាសន្និបាត​អង្គការសហប្រជាជាតិ កាលពី​ឆ្នាំ​១៩៨៧ ក៏ត្រូវ​បានរៀបចំ​រៀង​រាល់​ឆ្នាំ ក្រោម​ប្រធានបទ​ផ្សេងៗ ដើម្បី​បន្ត​ពញ្ញាក់​ស្មារតី និង​ដាស់តឿន​ក្រើនរំលឹក​ដល់​ជន​គ្រប់រូប ឱ្យ​យកចិត្តទុកដាក់​ជាប្រចាំ និង​ចូលរួម​ឱ្យ​កាន់តែ​សកម្ម​ថែមទៀត ក្នុងការ​បង្ការ ទប់ស្កាត់ បង្ក្រាប និង​ដោះស្រាយ​រាល់​បញ្ហា ដែលមាន​ការពាក់ព័ន្ធ​នឹង​គ្រឿងញៀន​។

​បន្ទាប់ពី​បញ្ចប់​សុន្ទរកថា និង​ការ​មានមតិ​សំណេះសំណាល ឯកឧត្តម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធាន អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បាន​អញ្ជើញ ដុតបំផ្លាញ​គ្រឿងញៀន សរុប​រួម ៤៧៧,៦៧៧.៨៥ ក្រាម រួមមាន​៖ ហេ​រ៉ូ​អ៊ី​ន​, មេ​តំ​ហ្វេ​តា​មីន​, អំ​ហ្វេ​តា​មីន​, អុច​ស្តា​ស៊ី​, កេ​តា​មីន​, នី​មេ​តា​ហ្សី​ប៉ា​ម កញ្ឆា និង​សារ​ធាតុគីមី​ផ្សំ ៕
​ដោយ : កូ​ឡាប​


spot_img
×