Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សូម​ប្រយ័ត្ន និង​កុំ​មើលស្រាល​ករណីនេះ​! មើលទៅ​គាត់​វេទនា​ខ្លាំងណាស់ មុនពេល​ស្លាប់ បន្ទាប់ពី​ត្រូវ​ឆ្កែ​ខាំ (​វីដេអូ​)

spot_img

​ភ្នំពេញ​៖ បុរស​ម្នាក់​បានបង្ហាញ​អាការ​ប្រកាច់​យ៉ាង​សាហាវ មិនដឹងថា​គាត់​វេទនា​យ៉ាងណា​នោះទេ មុនពេល​ដាច់ខ្យល់​ស្លាប់​យ៉ាង​អាណោចអាធ័ម បន្ទាប់ពី​គាត់​ត្រូវ​សត្វ​ឆ្កែ​ខាំ​ ដោយពុំបានទៅ​ចាក់​វាក់​សាំងការពារ ព្រោះ​យល់ឃើញថារបួសតិចតួច។ ហេតុការណ៍​ដ៏​រន្ធត់​នេះ បាន​កើតឡើង​កាលពី​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០២ ស្ថិតនៅ​ស្រុក​បរសេដ្ឋ ខេត្តកំពង់ស្ពឺ​។​

​ក្រោយ​បានឃើញ​ហេតុការណ៍​នេះ មាន​បងប្អូន​ជាច្រើន​ដែល​ធ្លាប់​ជួប បាន​និយាយថា ករណី​ដូចនេះ​បាន​កើតឡើង​ច្រើន​នាក់​ហើយ ដោយ​ក្នុងនោះ​អ្នកខ្លះ​ស្លាប់ បន្ទាប់ពី​ត្រូវ​ឆ្កែ​ខាំ​បាន​រយៈពេល ២ ខែ រីឯ​ខ្លះទៀត មិន​ដល់​១​ខែ​ផង ដោយសារតែ​ពុំបាន​ទៅ​ចាក់​វ៉ាក់សាំង​ប្រឆាំងនឹង​ជំងឺ​ឆ្កែឆ្កួត​។

​ទាក់ទង​នឹង​ករណីនេះ​ផងដែរ ក្នុងនោះ​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ម្នាក់ បាន​ណែនាំ​ឲ្យ​គ្រប់គ្នា​មានការ​ប្រុងប្រយ័ត្ន និង​ប្រាប់​ឲ្យ​ដឹងថា ពេល​ឆ្កែ​ខាំ​ក្នុងអំឡុង ៧២ ម៉ោង នោះ​បងប្អូន​ត្រូវតែទៅ​ចាក់​ថ្នាំ​ការពារ ទោះ​ឆ្កែ​នោះ​មិន​ឆ្កួត​ក៏ដោយ បើ​ហួស​ពេលនេះ ជំងឺ​ពិស​ឆ្កែ អាច​សម្លាប់​អ្នក​បាន​យ៉ាង​សាហាវ គ្មាន​ថ្នាំ​អ្វី​ព្យាបាល​ឲ្យ​ជាសះស្បើយ​បានឡើយ ដែល​មានន័យថា គ្មាន​ឡានពេទ្យ​ណា​ដឹក​យកទៅ​សង្គ្រោះ​បានទេ​៕ ដោយ​៖ លឹម ហុង​


spot_img
×