Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្ទុះ​ហើយ​! ក្រោយ​ឪពុក​បង្ហោះ​ថា​ខ្លួន «​ជា​កូន​មិន​ស្គាល់​ឪ​» ពេលនេះ ឱក សុគន្ធ​កញ្ញា បាន​ឆ្លើយតប​ទៅវិញ​ថា​…

spot_img

​ថ្មីៗ​នេះ មានរឿង​រ៉ាវ​ដ៏​ក្តៅគគុក​មួយ បាននិងកំពុង​បង្ក​ការវែកញែក​រក​ខុសត្រូវ ផ្អើល​ពេញ​បណ្តាញ​សង្គម​តែម្តង បន្ទាប់ពី​គណនី​ហ្វេ​ស​ប៊ុ​កលោក ឱក បូ​នី (Aok Bony) ដែល​ត្រូវជា​ឪពុក​បង្កើត​របស់​អ្នកនាង ឱក សុគន្ធ​កញ្ញា បាន​បង្ហោះ​សារ​ក្នុង​អត្ថន័យ​ផ្តោត​ថា «​កូន​មិន​ស្គាល់​ឪពុក​» ដោយ​ក្នុងនោះ​លោក​បាន​សរសេរ​ពាក្យ​ប៉ុន្មាន​ម៉ាត់​យ៉ាងខ្លី​ដូច្នេះ​ថា​៖ «​ទោះជា​កូន​មិន​ស្គាល់​ឪ ក៏​ឪ​នៅតែ​ចាំ​ឈ្មោះ​កូន​ដែរ ព្រោះ​ឪ​អ្នក​ដាក់​ឲ្យ​» ។​

​យ៉ាងណាមិញ ក្រោយពេល​បានឃើញ​រឿងនេះ​ផ្ទុះឡើង ខណៈ​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជាច្រើន បានបង្ហាញ​ទស្សនៈ​មិន​គាំទ្រ​ការ​បង្ហោះ​សារ​ក្នុងន័យ​«​កូន​មិន​ស្គាល់​ឪពុក​» និង​មនុស្ស​មួយចំនួន​គាំទ្រ​ឪពុក​នាង ស្រាប់តែ​អ្នកនាង ឱក សុគន្ធ​កញ្ញា បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​មួយ​ថា​៖ «​នាង​ពិតជា​មិនបាន​ដឹង​អ្វី​ទាំងអស់ និង​មិន​យល់​ពីអ្វី​ដែល​បាន​កើតឡើង​នាពេលនេះ ហើយ​បើ​គាត់​បង្ហោះ​សារ​បែបនេះ​មែន នាង​ក៏​ចង់​ឲ្យ​ទៅ​សួរ​លោកឪពុក​វិញ​ថា ហេតុអ្វី​នៅ​សុខៗ បង្ហោះ​ពាក្យ​ចោទប្រកាន់​នេះ​ឡើង ដែល​ធ្វើ​ឲ្យ​បងប្អូន​មហាជន​មានការ​យល់ច្រឡំ​មកលើ​រូបនាង​ជាខ្លាំង​» ។​

​ក្នុងនោះ ក៏មាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ ChanTha Thron ដែល​ពុំ​អាច​ទទួលយកបាន​ចំពោះ​សារ​របស់លោក ឱក បូ​នី ក៏បាន​ខ​មិន​លើកឡើង​យ៉ាង​ដូច្នេះ​ថា​៖ «​លោកពូ​និយាយ​បែប​ហ្នឹង ក៏​មិន​សម​ដែរ​? បើជា​ឪពុក​ម្នាក់ ដែល​ផ្ដល់​ភាពកក់ក្តៅ​ឲ្យ​កូន ម្ល៉េះ​គាត់​មិន​ធ្វើ​បែប​នឹង​ទេ​។ កូនៗ​គ្រប់គ្នា​តែង​ចង់បាន​ភាពកក់ក្តៅ​ពី​ឪពុកម្ដាយ ចុះ​លោកពូ​មាន​ស្គាល់​អ្វី​ថា​កក់ក្តៅ​ដែរឬទេ បើ​ចិត្តជា​ឪពុក ហេតុអ្វី​និយាយ​បែប​នឹង គួរណា​តែ​ឃើញ​កូន​មាន​ក្ដី​សុខ​ហើយ​សប្បាយចិត្ត តែ​នេះ​បែប​ជា​និយាយ​ឲ្យ​កូន​អ៊ីចឹង​វិញ គិតថា​ជា​ឪពុក​អ៊ីចឹង​ធ្វើ​បែបណា និយាយ​ក៏បាន​តាមចិត្ត​មែន​?»​។​

​ទោះយ៉ាងណា យើង​គ្រប់គ្នា ក៏​មិនទាន់​ដឹង​ច្បាស់​ពី​មូលហេតុ ឬ អាថ៌កំបាំង ស្ថិតនៅ​ពីក្រោយ​រឿងនេះ​ទេ ដែល​សុខៗ ស្រា​ប់លោក ឱក បូ​នី បង្ហោះ​សារ​ដ៏​តូចចិត្ត​បែបនេះ​ឡើង​?៕

ដោយ​៖ លឹម ហុង​


spot_img
×