Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តម្រួត​ថៃ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ក្នុង​បទល្មើស​គ្រឿងញៀន ២៩​គីឡូក្រាម ដែល​ប្រុង​នាំមក​កម្ពុជា​

spot_img

​ស្រះកែវ – ថៃ ៖ សមត្ថកិច្ច​តម្រួត​ជំនាញ​ថៃ​ចាប់បាន​គ្រឿងញៀន ដ៏​សន្ធឹក​ប្រមាណ​២៩​គីឡូក្រាម កាលពី​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០២០ នៅក្នុង​ភូមិ​ថៃ​មួយ​ជាប់​បន្ទាត់​ព្រំដែន​ជាមួយ​ក​ម្ព​ជា គឺ​ភូមិ​ថា​ខាម ឃុំ​ថា​ខាម ស្រុក​អារញ្ញ​ប្រាថេត ខេត្ត​ស្រះកែវ ឈម​នឹង​ទឹកដី​កម្ពុជា ភូមិ​ស្ទឹង​បត់​សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ។​

​សារព័ត៌មាន​ជាយដែន​ថៃ នៅ​ព្រំដែន​បូព៌ា​ផ្សាយ​កាលពី​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០២០ ថា ៖ សមត្ថកិច្ច​ថៃ​ស៊ើបអង្កេត​ដ៏​យូរ ហើយ​ប្រើ​វិធាន​ញុះញង់ (​បញ្ឆោត​ទិញ​) ហើយ​បាន​ចាប់បាន​ជនសង្ស័យ​ប្រុស​ស្រី​២​នាក់ ជាមួយ​ម៉ូតូ​មួយគ្រឿង ដែល​ដឹកជញ្ជូន​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​២៩​ដុំ ស្មើ​ទម្ងន់​២៩.០០០​ក្រាម ដែលមាន​តម្លៃ​ស្មើ​៣០​លាន​បាត ប្រាក់​ថៃ​(​ឬ​ជិត​១​លាន​ដុល្លារ​) ដែល​លាក់​នៅក្នុង​កាបូប​២ ។​

​ក្រោយពី​ឃាត់ខ្លួន​ហើយ​សាកសួរ ជនសង្ស័យ​ទាំង​២​នាក់ ឆ្លើយ​ប្រាប់​តម្រួត​ជំនាញ​ថៃ​ថា គោល​នៃ​ទំនិញ​គ្រឿងញៀន​នេះ គឺ​ដៃគូ​ឈ្មួញ និង​សមត្ថកិច្ច​ជនជាតិ​ថៃ និង​កម្ពុជា​ជា​អ្នក​កុម្ម៉ង់ ។ ហេតុនេះ គ្រឿងញៀន​នេះ បម្រុង​នាំ​ឆ្លងដែន​ចូល​កម្ពុជា ក្នុងអំឡុង​នៃ​ការបិទ​ព្រំដែន ដើម្បី​បង្ការ​ទប់ស្កាត់ នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ នេះ​តែម្តង ។​

​សមត្ថកិច្ច​ថៃ បាន​ឈានទៅ​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​ផ្សេងទៀត ឬ សរុប​៥​នាក់​ដែល​សុទ្ធ​ជា​ជនជាតិ​ថៃ ៕
​ដោយ ៖ បន្ទាយ​


spot_img
×