Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហេតុអ្វី​បានជា​ទំនិញ​ខូច​គុណភាព​នៅ​តែ​បន្ត​មាន​ចរាចរ​លើ​ទីផ្សារ ខណៈ​ដែល​អាជ្ញាធរ​ខំ​ទប់ស្កាត់​?

spot_img

​កន្លងមក អាជ្ញាធរ​តែងតែ​ចាប់យក និង​ដុត​កម្ទេច​ចោល​ទំនិញ​ខូច​គុណភាព​បែបនេះ​ជារឿយៗ ហើយ​តែម​ទាំង​អះអាង​ពី​ការបន្ត​ខិតខំ​ពង្រឹង​ការត្រួតពិនិត្យ និង​ទប់ស្កាត់​ទំនិញ​ខូច​គុណភាព​នៅ​លើ​ទីផ្សារ​កម្ពុជា​ផង​ដែរ​។​

ងាក​ទៅ​កាន់ “​អតីតកាល​” បន្តិច​ឃើញថា ៖

​កាលពី​ថ្ងៃ​ទី​៦ ខែ​សីហា នគ​បាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​បាន​ដុត​កម្ទេច​ចោល​នូវ​សាច់​ខូចគុណភាព​ជិត​១​តោន នៅ​ទីលាន​ចាក់សំរាម​បឹង​ជើងឯក​។ សាច់​ខូចគុណភាព​ទាំងនោះ​រួមមាន​ដូចជា ថ្លើម​មាន់ ថ្លើម​គោ បេះដូង​គោ និង​សាច់​ចិញ្ច្រាំ​ជាដើម​។ ចំណែក​នៅ​ថ្ងៃ​ដដែល​នេះ មន្ត្រី​កាំកុងត្រូល​ខេត្តសៀមរាប ក៏​បាន​ដកហូត​ណែម​សាច់​ត្រី​ខូចគុណភាព​ចំនួន ៤១​គីឡូក្រាម ពី​អាជីវករ​ផងដែរ​។ មែនទែនទៅ នេះ​មិនមែន​ជា​លើក​ទី​១​ទេ ដែល​អាជ្ញាធរ​ធ្វើបែបនេះ​។​

​ជង្គង់​មាន់ ប្រហិត​ខូចគុណភាព ជារឿយៗ​តែង​មាន​នាំចូល​ព​ប្រទេស​ថៃ ហើយ​ត្រូវ​គេ​ជឿថា ពេលខ្លះ​សមត្ថកិច្ច​ចាប់បាន និង​ពេល​ខ្លះ​ទៀត​បាន​ចុល​មក​ដល់​កណ្តាល​រាជធា​នី​។ ពី​ខាងកើត​ការនាំ​ចូល​បន្ថែ​មាន​ជាតិគីមី​ពី​ប្រទេស​វៀតណាម​ក៏​ជា​បញ្ហា​ដ៏​ចម្បង​មួយ​ដែរ​។​

​ដោយឡែក នៅក្នុង​ផ្ទៃ​ប្រទេស​វិញ ការផលិត និង​ក្លែងក្លាយ​គ្រឿង​បរិភោគ​ដូចជា​ប៊ីចេង ស្ករត្នោត​ផលិតឡើង​ពី​ស្ករស​ដោយ​ប្រើ​សារធាតុ​គីមី ការផលិត​សំ​ម្ប​ក​សាច់ក្រក​ដែល​ប៉ះពាល់​សុខភាព​ជា​ដើម បាន​កក្រើក​មួយ​រយៈ​ចុងក្រោយ​នេះ​។ តាមរយៈ​ការ​រក​ឃើញ​របស់​សមត្ថកិច្ច​ជា​បន្តបន្ទាប់​បែបនេះ ធ្វើឲ្យ​មាន​សំណួរ​លើក​ឡើង​ថា តើ​អាជ្ញាធរ បាន​គិតគូរ​ពី​សុខមាលភាព​ប្រជាពលរដ្ឋ​បាន​កម្រិត​ណា​?

​កាលពី​ថ្ងៃ​ទី ៩ មីនា មន្ត្រី​កាំ​កុងត្រួល​សហការ​ជាមួយ​មន្ត្រីគ​យ​ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែ​ត្រ​ចាប់​សាច់មាន់ និង​ប្រហិត​ខូច​គុណភាព​ជាង​១​តោន​នាំចូល​ពី​ថៃ​។ សកម្មភាព​ដែល​ឈ្មួញ​នាំ​ចូល​សាច់​ខូច​គុណភាព​មក​កម្ពុជា ធ្វើឡើង​តាមរយៈ​ការ​បង្កប់​ក្នុង​រទេះ​ដោយ​ដាក់​ទំនិញ​ពីលើ ដើម្បី​បំភ័ន្ត​ភ្នែក​សមត្ថកិច្ច​។

​ប៉ុន្តែ​សំណួរ​នៅត្រង់ថា ហេតុអ្វី​បានជា​ទំនិញ​ខូច​គុណភាព​នៅ​តែ​បន្ត​មាន​ចរាចរ​លើ​ទីផ្សារ ខណៈ​ដែល​អាជ្ញាធរ​ខិតខំ​ទប់ស្កាត់​បែបនេះ​?

​ពាក់ព័ន្ធ​បញ្ហា​នេះ​កន្លងមក ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​កសិកម្ម​អះអាងថា បាន​កុម្ម៉ង់​ទិញ​ម៉ាស៊ីន​ត្រួតពិនិត្យ​គុណភាព​សាច់សត្វ​មក​ដែរ​។ ប៉ុន្តែ​គិត​មកដល់ពេលនេះ មន្ត្រី​ជំនាញ​អះអាងថា ម៉ាស៊ីន​នេះ​មិន​ទាន់​មកដល់​នៅឡើយ​ទេ​។​

១​ឆ្នាំ នៃ​រឿងរ៉ាវ​រៀបរាប់​ខាងលើ បាន​កន្លងផុត អ្វីៗ​នៅ​ប្រព្រឹត្តទៅ​ធម្មតាៗ តាម​តួនាទី ភារៈកិច្ច​រៀងៗ​ខ្លួន របស់​ស្ថាប័ន​ពាក់ព័ន្ធ​។ មកទល់ពេលនេះ ពុំទាន់​មាន​ការកំណត់​ជាក់លាក់​ណាមួយ​ថា ទំនិញ​ខូច​គុណភាព ប៉ះពាល់​សុខភាព​ទាំង​នាំចូល​ពី​ប្រទេសជិតខាង ក៏ដូចជា​ការផលិត​លួចលាក់​ក្នុង​ក្រុង ស្ថាប័ន​ណា​ជា​អ្នកទទួលខុសត្រូវ​? ខណៈពេល​ស្ថាប័ន​ភាគច្រើន​តែង ស្នើ​សុំ​រដ្ឋាភិបាល ដាក់​ប៉ុស្តិ៍​ប៉ម​នៅ “​ដើមទី​” ដើម្បី​អនុវត្ត​ភារកិច្ច​?

​ចុងក្រោយ គឺ​រឿង​ប៊ីចេង​សញ្ញា ខ្ទះ​…​ទ្រ​…​វែក តែម្តង​។ បណ្តា​ស្ថាប័ន​គប្បី​ចងចាំ​ប្រសាសន៍​ផ្តែផ្តាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ថា ៖ កាត់សក់ ងូតទឹក ដុល​ក្អែល ឆ្លុះ​កញ្ចក់ និង​វះកាត់​៕

spot_img
×