Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចំណូល​សរុប​ពី​ផល​អាជីវកម្ម និង​សេវាកម្ម របស់​កំពង់ផែ​ស្វយ័ត​ភ្នំពេញ មាន​ជាង ២៧​លាន​ដុល្លារ

spot_img

​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០២០​នេះ លោក ហ៊ឺ បា​វី ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​អគ្គនាយក​កំពង់ផែ​ស្វយ័ត​ភ្នំពេញ បាន​ឲ្យ​ដឹងថា ចំណូល​សរុប​ពី​ផល​អាជីវកម្ម និង​សេវាកម្ម អនុវត្ត​ឆ្នាំ​២០១៩ មាន​ចំនួន​ជាង ២៧​លាន​ដុល្លារ សម្រេចបាន ១១៩,៩៤ ភាគរយ នៃ​ការគ្រោង​ផែនការ​ឆ្នាំ​២០១៩ ធៀប​ទៅនឹង​ការអនុវត្ត​ឆ្នាំ ២០១៨ កើនឡើង​ចំនួន​ជាង ៦​លាន ៤​សែន​ដុល្លារ ឬ​ស្មើនឹង​៣១,៤៣​ភាគរយ​។​

​ក្នុង​មហាសន្និបាត​ភាគ​ហ៊ុ​និក​លើក​ទី​៥ របស់​កំពង់ផែ​ស្វយ័ត​ភ្នំពេញ លោក​បា​នប​បញ្ជាក់ថា ចំណែក​ប្រាក់ចំណេញ​សុទ្ធ ក្នុង​កាល​ការិយបរិច្ឆេទ មាន​សរុប​ចំនួន​ជាង ១១​លាន​ដុល្លារ សម្រេចបាន ១៦៤,៩៤​ភាគរយ នៃ​ការគ្រោង​ផែនការ​ឆ្នាំ​២០១៩ និង​ធៀប​នឹង​ឆ្នាំ​២០១៨ កើនឡើង​ចំនួន​ជាង​៣​លាន ៤​សែន​ដុល្លារ ឬ​ស្មើនឹង​៤២,៨៤​ភាគរយ​។ ដោយឡែក ចំណេញ​ក្នុង​មួយ​ឯក​តា​មូល ប​ត្រ​កម្មសិទ្ធិ ក្នុង​ឆ្នាំ​២០១៩ គឺ​ជាង ២.២៨០​រៀល ឬ​ស្មើនឹង​០,៥៦​ដុល្លារ​។​

​តាមរយៈ​ការកើនឡើង​នេះ កំពង់ផែ​ស្វយ័ត​ភ្នំពេញ បាន​បង្ហាញថា ខ្លួន​បាន​ប្រើប្រាស់​គ្រប់​យន្តការ ពង្រឹងគុណភាព​សេវាកម្ម និង​សមត្ថភាព​លើ​ការដាក់ និង​ការផ្ទេរ​ផ្ទុក ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ការជួសជុល​ថែទាំ ការងារ​ជលធារសាស្ត្រ និង​ការងារ​បំពាក់​គ្រឿងចក្រ និង​ឧបករណ៍​ថ្មីៗ​ជាដើម​។​

​លោក ហ៊ឺ បា​វី បាន​ឲ្យ​ដឹងថា សម្រាប់​ទិសដៅ​ការងារ​អនុវត្តន៍​ចម្បង ឆ្នាំ​២០២០ របស់​កំពង់ផែ​ស្វយ័ត​ភ្នំពេញ កំពង់ផែ​បន្ត​អនុវត្ត ផែនការ​សកម្មភាព​ការងារ តាម​ផែន​ការដែល​បានគ្រោង​ទុក ធានា​គុណភាព​តម្លៃ តម្លាភាព ប្រសិទ្ធភាព និង​ភាព​ឆាប់រហ័ស នៃ​ការផ្ដល់​សេវាកម្ម ជូន​ដល់​អតិថិជន ពង្រីក​សេវាកម្ម និង​អាជីវកម្ម ដែលមាន​ស្រាប់ ឲ្យ​មាន​លក្ខណៈ​កាន់តែ​ទូលំទូលាយ និង​បង្កើត​ឲ្យ​មាន​សេវាកម្ម​ថ្មី​បន្ថែមទៀត ដែល​ពាក់ព័ន្ធ​ទៅនឹង​វិស័យ​កំពង់ផែ និង​ភស្តុភា​កម្ម ពង្រឹង​កិច្ចសហប្រតិបត្តិការ ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​ជាមួយ​បណ្ដា​កំពង់ផែ​ក្នុង​តំបន់ និង​កំពង់ផែ​ដទៃទៀត​នៅលើ​ពិភពលោក​៕
​ដោយ​៖CEN

spot_img
×