Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កងកម្លាំង​រក្សា​សន្តិភាព​កម្ពុជា ១០​នាក់ ឆ្លង​ជំងឺ​កូ​វីដ​១៩ នៅ​ម៉ាលី បានជា​សះស្បើយ​ទាំងស្រុង​

spot_img

​ភ្នំពេញ​៖ នាយ​ឧ​ត្ត​ម​សេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យ​ក្រសួងការពារជាតិ បាន​ថ្លែង​សារ​លើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​ថា គិត​រហូតដល់​ពេលនេះ (​ថ្ងៃទី​២៦ ខែមិថុនា​) កងកម្លាំង​រក្សា​សន្តិភាព​កម្ពុជា ដែល​បាន​ឆ្លង​ជំងឺ​កូ​វីដ​១៩ នៅ​សាធារណរដ្ឋ​ម៉ាលី ហើយ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​នោះ បានជា​សះស្បើយ​ទាំងស្រុង​ហើយ ដោយ​មិនមាន​ករណី​ឆ្លង​ថ្មី​លើ​ទាហាន​កម្ពុជា​ទៀតឡើយ​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ បាន​បញ្ជាក់ថា នៅ​សាធារណរដ្ឋ​ម៉ាលី មាន​កងកម្លាំង​រក្សា​សន្តិភាព​កម្ពុជា​ចំនួន​១០​នាក់ ដែល​បាន​ទៅ​បំពេញបេសកកម្ម​ក្រោម​ឆត្រ​អង្គការសហប្រជាជាតិ បាន​ឆ្លង​ជំងឺ​កូ​វីដ​១៩ ជា​បន្តបន្ទាប់ ក្នុងនោះ​មាន​៩​នាក់ ត្រូវបាន​ព្យាបាល​ជាសះស្បើយ និង​១​នាក់​បាន​ពលី​ជីវិត កាលពី​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០២០​។​

​ទោះបីជា​ពិភពលោក បាន​ប្រឈម​នឹង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ក៏​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្រសួងការពារជាតិ មិនបាន​រាថយ​ក្នុង​ការបញ្ជូន​កងកម្លាំង​ទៅ​បំពេញ​ប្រតិបត្តិការ​ការងារ​មនុ​ស្ស​ធម៌​តាមរយៈ​អង្គការសហប្រជាជាតិ នៅក្រៅ​ប្រទេស​នោះឡើយ​។​

​រហូតដល់​ពេលនេះ ព្រះរាជាណាចក្រ​កម្ពុជា មាន​កងកម្លាំង​ចំនួន​៥​កង សរុប​ចំនួន​៧៨៧​នាក់​(​នារី​ចំនួន ៧៦​នាក់​) កំពុង​បំពេញបេសកកម្ម​រក្សា​សន្តិភាព ក្រោម​ឆ័​ត្រ​របស់​អង្គការសហប្រជាជាតិ ក្នុងនោះ​មាន​ប្រទេស​លី​បង់​, ស៊ូដង់​, ស៊ូដង់​ខាងត្បូង​, ម៉ាលី និង​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល​។ ក្រៅពី​ប្រទេស​ម៉ាលី នៅ​ប្រទេស​៤​ផ្សេងទៀត មិនមាន​កងកម្លាំងរ​ក្សា​សន្តិភាព​កម្ពុជា បាន​ឆ្លង​ជំងឺ​កូ​វីដ​១៩​នោះឡើយ​។​

​ក្រសួងការពារជាតិ តាមរយៈ​មជ្ឈមណ្ឌល​ក​ង​កម្លាំង​រក្សា​សន្តិភាព បោះ​សម្អាត​មីន និង​គ្រាន់​មិនទាន់​ផ្ទុះ នៅតែ​បន្តធ្វើ​ការតាមដាន និង​ណែនាំ​ជាប់​ជាប្រចាំ ព្រមទាំង​ក្រើនរំលឹក​ដល់​កងកម្លាំង​ទាំងអស់​ឱ្យ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ បន្ត​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​តាម​ការណែនាំ​រប​ស់ ក្រសួងសុខាភិបាល និង​រាជរដ្ឋាភិបាល ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង COVID-19៕​

ដោយ​៖​កូ​ឡាប​

spot_img
×