Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គួរ​ឲ្យ​សរសើរ​ណាស់​! ប្រុស​ស្អាត​សុខចិត្ត​លះបង់​អាវ ដើម្បី​ជួយ​ស្ត្រី​ម្នាក់​សម្រាលកូន​តាមផ្លូវ ព្រោះ​គ្មាន​រថយន្ត​ណា​ឈប់​ដឹក​ទៅ​មន្ទីរពេទ្យ រហូត​បែក​ទឹកភ្លោះ​….

spot_img

​កាសែត​ថៃ baansuann បាន​ចុះផ្សាយ​នៅ​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០២០ ឲ្យ​ដឹងថា ស្ត្រី​មាន​ផ្ទៃពោះ​ម្នាក់​គ្រប់​ខែ​ឆ្លងទន្លេ ហើយ​បាន​ឈឺពោះ​ខ្លាំង ក៏បាន​ចេញមក​កាន់​ដងផ្លូវ​ជាមួយ​កូនស្រី​តូច​ម្នាក់​របស់​នាង ដើម្បី​រង់ចាំ​រថយន្តឈ្នួល ទៅកាន់​មន្ទីរពេទ្យ ប៉ុន្តែនៅពេលនោះ ពុំមាន​រថយន្ត​ណា​ឈប់​នោះទេ​។ ដោយសារ​ឈឺពោះ​ខ្លាំង នាង​ក៏បាន​បែក​ទឹកភ្លោះ​តែម្តង តែ​សំណាងបាន​នារី​រូប​សង្ហា​ចិត្តធម៌​ម្នាក់ (​ស្រី​ច​រិ​ក​ប្រុស​) បាន​ឈប់​រថយន្ត​ជួ​យ​សម្រាលកូន​ឲ្យ​នាង ដោយ​សុខចិត្ត​លះបង់​ដោះអាវ ដើម្បី​រុំ​កូន​របស់​នាង ព្រោះ​អាកាសធាតុ​ក្តៅ​ខ្លាំង​។​

​ជាមួយ​បទពិសោធន៍​ដ៏​កម្រ​លើក​ទី​១ នៃ​ហេតុការណ៍​ដែល​មិនអាច​បំភ្លេចបាន​នេះ ប្រុស​ស្អាត​ខាងលើ​ដែលមាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Manha Sup Nuy បាន​ផុស​រឿងរ៉ាវ​នេះ​ភ្ជាប់​ជាមួយ​រូបភាព​ជាច្រើន និង​សរសេរ​រៀបរាប់ថា​៖ «​នេះ​ជា​អ្វីៗ​ដែល​មិនអាច​ធ្វើបាន​សម្រាប់​ខ្ញុំ ប៉ុន្តែ ខ្ញុំ​ត្រូវតែ​សម្រេចចិត្ត​ធ្វើ សម្រាប់​ស្ថានភាព​បែបនេះ ។ នៅពេល​ឃើញ​បងស្រី​នោះ​បែក​ទឹកភ្លោះ ខ្ញុំ​ក៏បាន​ប្រញាប់ប្រញាល់​ដោះអាវ​ទាំង​ការអៀនខ្មាស ដើម្បី​រុំ​ខ្លួន​របស់​ទារក ព្រោះ​យល់ឃើញថា​ផ្ទៃដី​ក្តៅ​ខ្លាំង​។ ខ្ញុំ​ពិតជា​រំភើប​ខ្លាំងណាស់ ដែល​បានឃើញ​ការចាប់​កំណើត​ថ្មី​មួយ​នេះ និង​បានលឺ​សម្រែក​យំ​របស់​ក្មេង​។ អរគុណ សម្រាប់​អ្នកដទៃ​ទៀត ដែល​បាន​ជួយ ព្រោះថា គ្រប់​ជីវិត​គឺមាន​តម្លៃ​ខ្លាំងណាស់​។​»

​ទោះយ៉ាងណា ទាំង​ម្តាយ និង​កូន​របស់​នាង គឺ​សុវត្ថិភាព​ទាំងអស់គ្នា ហើយ​ពួកគេ​ក៏ត្រូវ​បាន​រថយន្ត​សង្គ្រោះ មក​ដឹក​ទៅកាន់​មន្ទីរពេទ្យ​ភ្លាមៗ​ផងដែរ​៕

​ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ baansuann)​

spot_img
×