Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទីតាំង​ល្បែង​ស៊ីសង​ខុសច្បាប់ លេង​ភ្នាល់​តាម​អន​ឡាញ Internet Online ដុះ​ស្លែ​ក្នុង​ខណ្ឌឫស្សីកែវ ត្រូវ​សមត្ថកិច្ចបង្ក្រាប ឃាត់ខ្លួន​មនុស្ស​១២​នាក់

spot_img

ភ្នំពេញ​៖ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ​ប្ញ​ស្សី​កែវ បើក​ប្រតិបត្តិ​ការបង្ក្រាប​ទីតាំង​ល្បែង​ស៊ីសង​ខុសច្បាប់ លេង​ភ្នាល់​តាម​អន​ឡាញ Internet Online ដោយបាន​ឃាត់ខ្លួន​មនុស្ស​១២​នាក់ និង​ដកហូត​វត្ថុតាង​មួយទៀត។​

​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០២០ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ​ប្ញ​ស្សី​កែវ សហការ​ជាមួយ អធិការដ្ឋាន​នគរបាល​ខណ្ឌ និង​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​សង្កាត់​ទួល​សង្កែ​ទី​១ ដឹកនាំ​កម្លាំង​ចុះបង្ក្រាប​ទីតាំង​ល្បែង​ស៊ីសង​ខុសច្បាប់ លេង​ភ្នាល់​តាម​អន​ឡាញ Internet Online ហៅថា (Joker) មួយកន្លែង ស្ថិតនៅ​ក្រុមទី​២ ភូមិ​បាក់​ទូក សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ប្ញ​ស្សី​កែវ រាជធានី​ភ្នំពេញ​។

​ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​នេះ កម្លាំង បានធ្វើការ​ឃាត់ខ្លួន មនុស្ស ចំនួន​១២​នាក់ ក្នុងនោះ​មាន​ក្មេង ៤ នាក់ (​ស្រី ៣​នាក់​) និង​ដកហូត​វត្ថុតាង កុំព្យូទ័រ​១៩​គ្រឿង ស៊ីប៊ី​យូ​១៩​គ្រឿង និង​ម៉ូ​ន័​រ​ទ័​រ​១៩​គ្រឿង​ផងដែរ​។

​ប​ច្ច​ប្បន្ន​នេះ មនុស្ស និង​វត្ថុតាង ត្រូវបាន​បញ្ជូន​ទៅកាន់​អធិការដ្ឋាន​នគរបាល បណ្ដោះអាសន្ន ដើម្បី​អនុវត្តតាម​នីតិវិធី​ជា​បន្តទៀត​៕ ដោយ​៖​កូ​ឡាប​

spot_img
×