Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មនុស្ស​ស្លាប់​យ៉ាងហោច ​៤ ​នាក់​ជា​រៀងរាល់ថ្ងៃ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​

spot_img

ខេត្តស្ទឹងត្រែង ​៖ ​លោកស្រី មឹន មាណវី រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹក​ជ​ញ្ជួ​ន និង​ជា​អគ្គលេខាធិការដ្ឋាន​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​ថ្លែងថា យ៉ាងហោចណាស់​មាន​មុ​ស្ស​ស្លាប់​៤​នាក់​ជា​រៀងរាល់ថ្ងៃ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ហើយ​ចំនួន​នេះ​ដោយ​មិនបាន​រាប់បញ្ចូល​នាក់​រងរបួស​ធ្ងន់ និង​ស្រាល​បន្ថែម​នោះទេ​។​

​លោកស្រី​ថ្លែង​បែបនេះ កាលពី​ថ្ងៃ​២៦ ខែមិថុនា ក្នុង​កម្មវិធី​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដែលមាន​ការចូលរួម​ស្តាប់​ពី​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​ស្ទឹងត្រែង​ចំនួន​១៥០​នាក់​ផងដែរ​។​

​លោកស្រី​បាន​សង្កត់ធ្ងន់ថា ករណី​គ្រោះថ្នាក់​ចរាច​ណ៍​ខាងលើ នៅតែមាន​កម្រិត​ខ្ពស់​គួរ​ឲ្យ​កត់សម្គាល់​ដដែល បើទោះជា​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​កំពុងតែ​ត្រូវបាន​ដាក់​ឲ្យ​អនុវត្ត​ក្តី​។​

​លោកស្រី​ថា បើតាម​របាយ​របស់​ច​រា​ចរណ៍​ផ្លូវគោក​សម្រាប់​ពាក់កណ្តាល​ឆ្នាំ​២០២០ គិត​ជា​មធ្យម​មាន​មនុស្ស​ស្លាប់​៤​នាក់ ដែល​អាច​និយាយបានថា​វា​សាហាវ​ជាង​ជំងឺ កូ​វីដ​១៩​ទៅទៀត​។​

​ដោយឡែក​នៅ​ខេត្តស្ទឹងត្រែង​វិញ បើតាម​របាយការណ៍​បាន​បង្ហាញថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ពាក់កណ្តាល​ឆ្នាំ​២០២០ បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​២១​នាក់ រងរបួស​ធ្ងន់​២៨​នាក់ រងរបួស​ស្រាល​១០​នាក់ ម៉ូតូ​ខូចខាត​៣៧​គ្រឿង និង​ខូច​រថយន្ត​តូចធំ​ចំនួន​១៧​គ្រឿង​ផងដែរ​។ បើ​ប្រៀបធៀប​ទៅ​ឆ្នាំ​២០១៩ ករណី​គ្រោះថ្នាក់​ចរាចរណ៍​បាន​ថយចុះ​តែ​២២%​ប៉ុណ្ណោះ​។​

​ក្នុងឱកាស​នោះ​លោក ដួង ពៅ អភិបាលរង​ខេត្តស្ទឹងត្រែង​បាន​បន្ថែមថា តាម​ការ​សង្កេតឃើញ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ខេត្តស្ទឹងត្រែង កើតឡើង​ដោយ​កត្តា​៣​យ៉ាង គឺ​កត្តា​មនុស្ស កត្តា​យានយន្ត និង​កត្តា​ធម្មជាតិ​។​

​លោក​អភិបាលរង​ខេត្ត​ក៏បាន​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​គោរព​ច្បាប់​ទាំងអស់គ្នា ដើម្បី​កាត់បន្ថយ​ការស្លាប់ និង​កាត់បន្ថយ​ពិការភាព ដែលជា​ហេតុ​ធ្វើ​ឲ្យ​បែកបាក់​ក្រុមគ្រួសារ កុមារកំព្រា ជាដើម ហើយ​នៅថ្ងៃនោះ ក៏មាន​ការចែក​មួកសុវត្ថិភាព ជួន​ប្រជាពលរដ្ឋ​ដែល​បានមក​ចូលរួម​ស្តាប់​ក្នុង​វេទិកា​នេះ ៕ ដោយ​៖​សុខុម​

spot_img
×