Tuesday, March 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អ្នក​ចូលចិត្ត​លេង TikTok ប្រយ័ត្ន​ក្រុមហ៊ុន​ទាញយក​ព័ត៌មាន​ឯកជន​ភាព​អត់​ដឹងខ្លួន​

spot_img

​ភ្នំពេញ​៖ យើង​ដឹង​ស្រាប់​ហើយ​ថា​ភាពជា​ឯកជន ពិតជា​មាន​សារសំខាន់​សម្រាប់​មនុស្ស​ម្នាក់ៗ ក្នុងការ​រស់នៅ​ដើម្បី​ការពារ​សិទ្ធិ​ផ្ទាល់ខ្លួន​របស់​ពួកគេ ហើយ​នាពេល​បច្ចុប្បន្ននេះ ក៏មាន​ក្រុមហ៊ុន​បច្ចេកវិទ្យា​ជាច្រើន ដែល​ត្រូវបាន​រង​ការចោទប្រកាន់​ពី​ការ​លួច​យក​ព័ត៌មាន​ឯកជន​ភាព របស់​អ្នកប្រើប្រាស់ ធ្វើជា​ប្រយោជន៍​ផ្ទាល់ខ្លួន ដូចជា​យកទៅ​ធ្វើការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ឬក៏​លក់​ព័ត៌មាន​ទាំងនោះ ទៅឱ្យ​ក្រុមហ៊ុន​ផ្សេងទៀត​។ នេះ​បើតាម​ការផ្សព្វផ្សាយ​ព័ត៌មាន របស់​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា នៅ​ថ្ងៃទី​២៦​ខែមិថុនា​ឆ្នាំ​២០២០​។​

​ប្រភព​ដដែល បាន​បន្តថា ស្របពេល​ជាមួយគ្នានេះដែរ ប្រព័ន្ធ​ប្រតិបត្តិការ iOS 14 ដែល​ទើបតែ​ដាក់ឱ្យ​អ្នក​អភិវឌ្ឍន៍​កម្មវិធី​ប្រើប្រាស់​សាកល្បង ហើយ​មិនទាន់​បានចេញ​ជា​ផ្លូវការ​នៅឡើយ​ផង​នោះ ក៏បាន​រកឃើញថា មាន​ក្រុមហ៊ុន​មួយចំនួន​បាន​ទាញយក​ទិន្នន័យ​ឯកជន​ភាព​ពី Clipboards របស់​អ្នកប្រើប្រាស់​ដោយ​គ្មាន​ការអនុញ្ញាត​ពី​ពួកគេ​។ ការរកឃើញ​នេះ​ក៏​ដោយសារ​ការបន្ថែម​មុខងារ​សុវត្ថិភាព​ថ្មី​របស់ iOS 14 សម្រាប់​តាមដាន​កម្មវិធី​ណា​ដែល​ទាញយក​ទិន្នន័យ​ពី Clipboards ហើយ​ធ្វើការ​ជូនដំណឹង​រាល់ពេល​ដែល​វា​កើត​ឡើងដល់​អ្នកប្រើប្រាស់​ដើម្បីឱ្យ​មានការ​ប្រុងប្រយ័ត្ន​។ សូមបញ្ជាក់​ផងដែរ​ថា Clipboards គឺជា​កន្លែង​ដែល​កុំព្យូទ័រ​រក្សាទុក​ទិន្នន័យ​ជា​បណ្ដោះអាសន្ន មុនពេល​ត្រូវបាន​យកទៅ​ចម្លង​ឱ្យ​ទីតាំង​ផ្សេងៗ​ទៀត​។​

​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​បន្ថែមទៀតថា កន្លងទៅ​ក្រុមហ៊ុន​ធំៗ​មួយចំនួន​បានធ្វើ​ការទាញយក​ទិន្នន័យ​ឯកជន​ភាព​របស់​អ្នកប្រើប្រាស់​តាមរយៈ​វិធី​នេះ ប៉ុន្តែ​គេ​រកឃើញថា​ក្រុមហ៊ុន TikTok ដែលជា​ក្រុមហ៊ុន​ចែករំលែក​វីដេអូ​ខ្លីៗ កំពុងតែ​ពេញនិយម និង​ទទួលបាន​ភាពល្បីល្បាញ​ខ្លាំង​ក្នុង​បណ្ដាញ​សង្គម បាន​ទាញយក​ទិន្នន័យ​យ៉ាង​សម្បើម​ពី​អ្នកប្រើប្រាស់​របស់ខ្លួន បើ​ប្រៀបធៀប​ទៅនឹង​ក្រុមហ៊ុន​ដទៃទៀត ដែលមាន​ហ្គ៊េ​ម និង​កម្មវិធី​ដ៏​ពេញនិយម​មួយចំនួន ដូចជា Bejeweled, Fruit Ninja, Plants vs Zombies Heroes និង Viber ជាដើម​។​

​កាលពីពេល​ថ្មីៗ​នេះ​លោក Jeremy Burge ជា​ប្រធាន​ផ្នែក នៅឯ Emojipedia បាន​បង្ហាញថា​កម្មវិធី TikTok បាន​ទាញយក​ទិន្នន័យ​ពី Clipboards រាល់​ពេលដែល​លោកអ្នក​បាន​ថតចម្លង (copy) អ្វីមួយ សូម្បីតែ​ពេល​អ្នក​កំពុង​ប្រើ​កម្មវិធី​ផ្សេងទៀត​ដូចជា Instagram ក៏ដោយ​។ ក្រុមហ៊ុន TikTok បានធ្វើការ​កែសម្រួល​ប​ញ្ហា​នេះ​ជាមួយ​ប្រព័ន្ធ​ប្រតិបត្តិការ iOS ក៏ប៉ុន្តែ​គេ​នៅ​មិនទាន់​ដឹងថា​តើ​ក្រុមហ៊ុន​នេះ នឹងមាន​ការកែសម្រួល​សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ Android នៅឡើយ​ទេ ព្រោះថា​ប្រព័ន្ធ​ប្រតិបត្តិការ Android មិនមាន​ការតាមដាន​ពី​បញ្ហា​នេះ​ដូច​ប្រព័ន្ធ​ប្រតិបត្តិការ iOS ទេ​៕
​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×