Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រឺ​សក់​ក្បាល​! បន្ទាប់ពី​ជួប​រឿង​ស៊យ​ជាង​២​ខែ នារី​ម្នាក់​ផ្តាំ​ដល់​អ្នក​ដែល​រស់នៅ​ម្នាក់ៗ​ឯង​ថា ទិញ​ជំនៀងផ្ទះ​ដាក់​ផង​កុំ​ឲ្យ​ដូច​នាង​គឺថា​….(​វីដេអូ​)

spot_img

​នារី​ម្នា​ក់នៅ​សុខៗ ស្រាប់តែ​បាន​បញ្ចេញ​រឿងរ៉ាវ​ដែល​ខ្លួន​បាន​ជួប​ផ្ទាល់ ពេល​គេង​នៅក្នុង​បន្ទប់​ម្នាក់ឯង នៅ​ផ្ទះជួល​មួយកន្លែង​នៅ​ម្តុំ​ទួល​ទំពូង ធ្វើ​ឲ្យ​អ្នកប្រើប្រាស់​បណ្តាញ​សង្គម ព្រឺ​សម្បុរ​ក្បាល​ខ្ញាក​តែម្តង ជាពិសេស​អ្នករស់នៅ​បន្ទប់​ម្នាក់ឯង ដឹង​តែ​….​។ ទោះយ៉ាងណា យើង​មិនដឹងថា ការលើកឡើង​បែបនេះ​របស់​នាង គឺ​គ្រាន់តែ​ជា​អារម្មណ៍​នៃ​ការ​ចេះតែ​គិតរ​វើ​ររ​វាយ​របស់​នាង ឬ យ៉ាងណា​នោះទេ ខណៈ​នាង​ក៏បាន​បង្ហាញ​ភស្តុតាង​ជា​វីដេអូ​ផងដែរ​។ ហើយ​រឿងនេះ​ផងដែរ នាង​ក៏បាន​លើក​ហេតុផល ទៅលើ​ជំនៀងផ្ទះ​។​

​នេះ​បើតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Pim Fa បានធ្វើការ​ចែករំលែក​បទពិសោធន៍ នៃ​ដំណើរ​រឿងហេតុ​ដ៏​ព្រឺ​សក់​ក្បាល​នេះ ដែលមាន​ខ្លឹមសារ​យ៉ាង​ដូច្នេះ​ថា​៖ «​ផ្តាំ​ដល់​អ្នក​ដែល​រស់នៅ​ម្នាក់ៗ​ឯង .. ទិញ​ជំនៀងផ្ទះ​ដាក់​ផង​កុំ​ឲ្យ​ដូច​ខ្ញុំ​ណា​… មិនមែន​លើកទីមួយ​ទេ​នេះ​សន្សំ​វី​ដី​អូ​ទុក​ជាង​2​ខែ​ហើយ​.. នៅ​អា​ពីមុនៗ​ទៀត​តែ​មិនបាន​ថត​ទុក .. លើកទីមួយ .. ពេល​គេង​មាន​អារម្មណ៍​ថា​មាន​គេ​មើល​មក​

​លើក​ទី​ពីរ .. បង​មកលេង គាត់​អង្គុយ​ញាំ​បាយ​នៅក្នុង​បន្ទប់ទទួលភ្ញៀវ ហើយ​ខ្ញុំ​នៅក្នុង​បន្ទប់ទឹក ហើយក៏​លឺមាត់​គាត់​និយាយ​តែឯង​ឡើង​យូរ (​ក្នុង​ចិត្ត​គិតថា​គាត់​និយាយ​ទូរស័ព្ទ​) តែ​ពេល​ចេញមក​គាត់​ក៏​ភ្ញាក់​ហើយ​ថា ស្មានតែ​នៅ​ហាល​ខោអាវ​ខាងក្រៅ ព្រោះ​ឃើញ​ដូច​ឈរ​នៅក្រៅ​គាត់​ខំ​តែ​និយាយ​ជាមួយ លើក​ទី​បី … កំពុងនិយាយ​ទូរស័ព្ទ​ស្រាប់តែ​វាំងនន​វា​បើក​ខ្លួនឯង ហើយក៏​ប្រាប់​អ្នក​ក្នុង​ទូរស័ព្ទ​ទៀត​ពេល​នុង .. ប្រហែល​បាន​3​នាទី​ក៏​ទាញ​បិទ​ខ្លួនឯង​។​

​លើក​ទី​បួន … ម៉ោង​ជិត​3​ងើប​ចូល​បន្ទប់ទឹក​ដើរ​ជាន់​ឈាម​តែ​អត់​ដឹង​ព្រោះ​បិទ​ភ្លើង ពេល​ចេញពី​បន្ទប់ទឹក​ស្រាប់តែ​ឃើញ​ឈាម​ហើយក៏​បើកភ្លើង​មើល​ពេញ​បន្ទប់​សុ​ទ​តែ​ឈាម (​កាល​នុង​អត់​បាន​ថត​ព្រោះ​ហៅ​សន្តិសុខ​មក​មើល​) ឆែក​កាមេរ៉ា​គ្មាន​អី​ទាំងអស់ គេ​ក៏​សន្មត​ថា​ឈាម​ឆ្មា (​គេ​មិន​ឲ្យ​ចិញ្ចឹមសត្វ​តែមាន​ឆ្មា​មួយ​ក្បាល​មិនដឹង​មកពីណា​អាណិត​ពេក​ក៏​តែង​ដាក់​ចំណី​ឲ្យ​វា តែ​ច្បាស់​ខ្លួនឯង​ថា​មិនដែល​ឲ្យ​វា​ចូល​ផ្ទះ​ទេ​ព្រោះ​មិនមែន​ចិញ្ចឹម​ខ្លួនឯង​មិនដឹងថា​វាចា​ក់​វ៉ាក់សាំង​ហើយ​ឬ​នៅ​) ពេល​គេ​និយាយថា​ឈាម​វា​ក៏​មិន​មាត់​អី​ដែរ​ទៅ​សៀមរាប​វិញ មួយរយៈ​ខ្លី​ព្រោះ​គេ​ថា​គេ​ធ្វើ​ពិធី​សែន​ឲ្យ​លើក​ទី​ប្រាំ​… ឈាម​នៅនឹងកន្លែង​លាងចាន​គ្មាន​បានធ្វើ​ម្ហូប​អី​សោះ បើ​ថា​បាន​ទិញ​សាច់​ស្រ​ស់មក​ធ្វើ​មិន​ថា​ទេ​អានេះ​អត់​សោះ​លើក​ទី​ប្រាំមួយ … មិញៗ​នឹង​ថា​ចូល​លាងមុខ​ម៉ែ​ហើយ​នៅ​ស្រស់ៗ​ចង់​ក្អួត​។​

​សរុបមក​ឡើង​លែង​ខ្លាច​ហើយ​ចង់​ខឹង​វិញ​ដែល​មក​របៀប​គគ្រិចៗ​ចឹ​ង ..​អ្នកដឹង​រឿង​ពីមុនៗ​ឲ​ដូរ​បន្ទប់​គ្រប់គ្នា​តែ​នៅ​ចចេស​នៅតែ​មិន​ទិញ​ជំនៀងផ្ទះ​ដាក់ … កុំ​រឹង​អី​កុំ​ដូច​ញុំ​អី​នេះ​មិនមែន​ម្ដង​ទេ​អ្នកដឹង​បានដឹង អូ​ភ្លេច​ប្រាប់ថា​មិញ​វា​ឆ្ងាញ់​ត្រង់​ភ្លើង​វា​ផ្លឹ​ប​ផ្លែ​តៗ​ទៀត (​ដូច​ក្នុង​វីដេអូ​)»​។​

​ទន្ទឹមនេះ​ផងដែរ មនុស្ស​ជាច្រើន​ក៏បាន​ណែនាំ​ឲ្យ​នាង ឈប់​នៅ​ទីនោះ​ទៀត​ទៅ គួរតែ​ប្តូរ​បន្ទប់​ថ្មី​។ រីឯ​ខ្លះ​ទៀតថា ឲ្យ​សូត្រមន្ត​រំដោះគ្រោះ​ម្តង​ទៅ ឬ ឧស្សាហ៍​អុជ​ធូប សែន​ឲ្យ​គេ​ទៅ​…​។ ទោះយ៉ាងណា ជឿ ឬ​មិន​ជឿ គឺជា​ការយល់ឃើញ​រប​ស់បង​ប្អូន​ប៉ុណ្ណោះ​៕

ដោយ​៖ លឹម ហុង​




spot_img
×