Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​ដឹក​ការ៉ូ​មួយគ្រឿង ជ្រុល​ចង្កូត​ទៅបុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ និង​ខ្ទាត​ទៅបុក​រថយន្ត​មួយគ្រឿង​និង​ម៉ូតូ ២​គ្រឿង​ទៀត ណ្ដា​ល​ឲ្យ​រង​ការខូចខាត​

spot_img

​ភ្នំពេញ​៖​រថយន្ត​ដឹក​ការ៉ូ​មួយគ្រឿង​បើក​ជ្រុល​ចង្កូត​ទៅបុក​ចូល​ផ្ទះ​ប្រជា​ពលរ​ដ្ទ និង​ខ្ទាត​ទៅ​ប៉ះ​រថយន្ត មួយគ្រឿង ម៉ូតូ 2 គ្រឿង​ទៀត បណ្ដាល​ឲ្យ​ម៉ូតូ​នៅ​ខាងក្រោម និង​រថយន្ត​រងរបួស​បាក់ជើង​ម្ចាស់​ម៉ូតូ​ម្នាក់ បញ្ជូនទៅ​សង្គ្រោះបន្ទាន់​ភ្លាមៗ​។​

​ហេតុការណ៍​នេះ ដែល​កើតឡើង​នៅវេលា​ម៉ោង 12 និង 02 នាទី​ថ្ងៃ​សុក្រ​ទី 26 ខែមិថុនា ឆ្នាំ 2020 នៅតាម​បណ្ដោយ​ផ្លូវ​ម៉ុង​រិទ្ធី​កែង កែង​នឹង​ផ្លូវ​ហាណូយ ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា គេ​ឃើញ​រថយន្ត​ធុន​ធំ​ប្រភេទ​ដឹក​ការ៉ូ​មួយគ្រឿង ធ្វើដំណើរ​ទិសដៅ​ពី​ត្បូង មក​ជើង លុះ​មកដល់​ចំណុចកើតហេតុ​គេ​ឃើញ​រថយន្ត lexus RX330 ធ្វើដំណើរ​ទិសដៅ​ពី​កើត មក​លិច​តាម​បណ្តោយ​ផ្លូវ​ម៉ុង​រិទ្ធី ស្រាប់តែ​មកដល់​ចំណុចកើតហេតុ ត្រូវ​រថយន្ត​ដឹក​ការ៉ូ​បុក​ពេញទំហឹង រួច​ខ្ទាត​ទៅបុក​នឹង​ម៉ូតូ​ចត​ចោល​2​គ្រឿង​ទៀត បណ្តាល​ឲ្យ​រងរបួស​បាក់ជើង​ម្ចាស់​ម៉ូតូ​ម្នាក់ ហើយ​ភ្លាម​នោះដែរ​តៃកុង​បើកបរ​រថយន្ត​ម៉ាក ហ៊ីយ៉ាន់ដាយ ដែល​ពាក់​ផ្លាកលេខ កំពង់ចាម 3A 7610 រត់គេចខ្លួន​បាត់ស្រមោល​។​

​ម៉ូតូ​ជនរងគ្រោះ​រង​ការខូចខាត​មួយគ្រឿង​ម៉ាក​ឌ្រី​ម​សង់ សេ 125 ដែល​ពាក់​ផ្លាកលេខ 1CK 8205
​ម៉ូតូ​មួយគ្រឿង​ទៀត ម៉ាក​ទ្រី​ម​សង់​សេ 125 ដែល​ពាក់​ផ្លាកលេខ កំពង់ចាម 1X 6127 ។​

​ក្រោយពេល​កើតហេតុ​សម​ត្ត​កិច្ច​មូលដ្ឋាន​មកដល់ រួច​ទាក់ទង​ខាង​ជំនាញ​នគរបាល​ចរាច​រណ៍ មក​ធ្វើការ​សួរនាំ​ម្ចាស់ផ្ទះ រួច​រៀបចំ​ឯកសារ​យ​ក​រថយន្ត 2​គ្រឿង​និង​ម៉ូតូ 2​គ្រឿង​ទៀត យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ក្រុង រង់ចាំ​ដំណោះស្រាយ​នៅពេល​ក្រោយ​៕

ដោយ​៖​សា​មេ​ត និង​មី​ដា​

spot_img
×