Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​ម៉ា​កតា​កូ​ម៉ា ឆ្លង​បំពាន​ភ្លើងស្តុប​មិន​ប្រយ័ត្ន ជ្រុល​ទៅបុក​រថយន្ត Lexus 570

spot_img

​ភ្នំពេញ​៖ រថយន្ត​ម៉ា​កតា​កូ​ម៉ា 1​គ្រឿង ឆ្លង​ស្តុ​ប​មិន​ប្រយ័ត្ន ជ្រុល​ទៅបុក​នឹង​រថយន្ត lexus 570 បណ្ដាលឱ្យ​រង​ការខូចខាត​ទ្វារ​ចំហៀង​យ៉ាងដំណំ​។ ហេតុការណ៍​នេះ កើតឡើង​នៅវេលា​ម៉ោង 12 និង 40 នាទី​ថ្ងៃ​សុក្រ​ទី 26 ខែមិថុនា ឆ្នាំ 2020 នៅតាម​បណ្ដោយ​ផ្លូវ​ម៉ុង​រិទ្ធី​កែវ​នឹង​បណ្ដា​ផ្លូវ​ណូយ ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​បងប្អូន​ប្រជាពលរដ្ឋ នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា គេ​ឃើញ​រថយន្ត​ឡិច​ស៊ី​ស 570​ពណ៌​ខ្មៅ ដែល​ពាក់​ផ្លាកលេខ​ភ្នំពេញ 2BB 3699 បើកបរ​ដោយ​ស្ត្រី​ម្នាក់​ធ្វើដំណើ​ទិសដៅ​ពី​លិច​មក​កើត ឈ់ប​នៅ​នឹង​ស្តុ​ប 24 ម៉ោង បណ្តោយ​ផ្លូវ​ហាណូយ កែង​នឹង​ផ្លូវ​ម៉ុង​រិទ្ធី ស្រាប់តែ​ភ្លាម​នោះដែរ គេ​ឃើញ​រថយន្ត​ម៉ាក​តា​កូ​ម៉ា​មួយគ្រឿង​ទៀត ដែល​ពាក់​ផ្លាកលេខ ភ្នំពេញ 2A 2203 បើកបរ​ដោយ​បុរស​ម្នាក់ ស្រាប់តែ​មិនទាន់​លោត​ភ្លើងស្តុប​ខៀវ​ផង តៃកុង​រថយន្ត​ម៉ាក តា​កូ​ម៉ា​ក៏​ជាន់​ហ្វ្រា​ទៅមុខ​ទាំង​បំពាន​ភ្លើងស្តុប ជ្រុល​ទៅបុក​ចំ​រថយន្ត​ឡិច​ស៊ី​ស​ពេញទំហឹង បណ្តាល​ឲ្យ​ខូចខាត​នៅ​ទ្វារ​ចំហៀង ខាងឆ្វេង ទាំងស្រុង​។​

​ក្រោយពេល​កើតហេតុ សម​ត្ត​កិច្ច​ជំនាញ​មកដល់​ធ្វើការ​វាស់វែង យកទៅ​រក្សាទុក​នៅ​ចរាចរណ៍​ផ្លូវគោក រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕

ដោយ​៖ សា​មេ​ត​

spot_img
×