Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាល​រាជធានី ណែនាំ​ដល់​សង្កាត់​ទាំង​១០៥ ចុះ​ពិនិត្យ​នៅតាម​វត្ត​នីមួយៗ​នៅក្នុង​មូលដ្ឋាន ក្រែង​មាន​វត្ត​ណាមួយ​ជួប​ការខ្វះខាត ដាច់​ចង្ហាន់ ក្នុង​រដូវ​ចូល​ព្រះវស្សា​

spot_img

​ភ្នំពេញ ៖ អភិបាល​រាជធានី​ភ្នំពេញ បាន​ណែនាំ​ដល់​សង្កាត់​ទាំង​១០៥ ចុះ​ពិនិត្យមើល​ជាក់ស្តែង​នៅតាម​វត្ត​នីមួយៗ​នៅក្នុង​មូលដ្ឋាន ក្រែង​មាន​វត្ត​ណាមួយ​ជួប​ការខ្វះខាត សូមឱ្យ​យកចិត្តទុកដាក់​ទំនុកបម្រុង បើ​គ្មាន​លទ្ធភាព សូម​ផ្តល់ព័ត៌មាន​អាជ្ញាធរ​ខណ្ឌ និង​រាជធានី ដើម្បី​ចាត់វិធានការ​ទាន់ពេល​វេលា ដោយ​មិន​ទុកឱ្យ​វត្ត​ណាមួយ ដាច់​ចង្ហាន់​ដោយ​អាជ្ញាធរ​បានដឹង​នោះឡើយ ក្នុង​រដូវ​ចូល​ព្រះវស្សា​នេះ​។​

​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោកស្រី ប្រគេន​ទៀន​ព្រះវស្សា​ដល់​វត្ត​ទាំង​១៥០​វត្ត ទូទាំង​រាជធានី​ភ្នំពេញ ដើម្បី​ប្រគេន​ព្រះសង្ឃ​ដែល​គង់​ចាំ​ព្រះវស្សា អស់​ត្រីមាស​នៅក្នុង​ឆ្នាំ​២០២០​នេះ​។
​រៀងរាល់ឆ្នាំ​តាម​គន្លង​ប្រពៃណី​របស់​ព្រះពុទ្ធសាសនា លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោកស្រី ជា ស៊ីណា អមដំណើរ​ដោយ​លោក​និង​លោកស្រី អភិបាលរង​រាជធានី​ភ្នំពេញ​អភិបាល និង​អភិបាលរងខណ្ឌ​ទាំង​១៤ ព្រមទាំង​មន្ត្រីក្រោមឱវាទ​សាលា​រាជធានី​ភ្នំពេញ បានប្រគល់​ជូន​ដល់​អភិបាលខណ្ឌ​ទាំង​១៤ ដើម្បី​អភិបាលខណ្ឌ​បន្ត​ប្រគេន​ទេយ្យទាន ទៀន​ព្រះវស្សា គ្រឿងឧបភោគ បរិភោគ និង​បច្ច័យ ដល់​ព្រះសង្ឃ​ដែល​គង់​ចាំ​ព្រះវស្សា នៅតាម​វត្ត​ចំនួន​១៥០​វត្ត ទូទាំង​រាជធានី​ភ្នំពេញ ដើម្បី​ជួយ​ទំនុកបម្រុង និង​បង្កលក្ខណៈ​ងាយស្រួល​សម្រាប់​ព្រះសង្ឃ​នៅ​រដូវវស្សា​នេះ​។​
កម្មវិធី​នេះ​ត្រូវបាន​រៀបចំឡើង​នៅក្នុង​វត្ត​ទួល​សន្តិ​វ័ន (​ហៅ​វត្ត​ទួល​អស់លោក​) ក្នុង​សង្កាត់​គីឡូ​លេខ​៦ ខណ្ឌ​ប្ញ​ស្សី​កែវ នា​រសៀល​ថ្ងៃ​សុក្រ ទី​២៦ ខែមិថុនា ឆ្នាំ​២០២០ ។​

​ឆ្លៀត​ក្នុងឱកាស​នោះ លោក​ឃួ​ង ស្រេង បាន​ថ្លែងថា​៖ ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានធ្វើ​ឲ្យ​វិស័យ​ពុទ្ធចក្រ និង​អាណាចក្រ​មានការ​រីកចម្រើន​ទន្ទឹមគ្នា ពិសេស​ពុទ្ធបរិស័ទ មាន​ជីវភាព​ធូរធា​បាន​ចូលរួម​កសាង​ទីវ​ត្ត​អា​រ៉ា​ម ឲ្យ​មានការ​អភិវឌ្ឍ​យ៉ាង​ល្អប្រសើរ​។ លោក បន្តថា សមិទ្ធផល​ដ៏​មានតម្លៃ​ទាំងអស់នេះ គឺ​បានមកពី​ការខិតខំ​ប្រឹងប្រែង និង​លះបង់​គ្រប់បែបយ៉ាង​ក្នុង​ស្មារតី ទទួលខុសត្រូវ​ខ្ពស់​ដោយ​តម្កល់​អត្ថប្រយោជន៍​ជាតិ និង​ប្រជាជន​ជាធំ របស់​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​។ លោក​ក៏បាន​ស្នើសុំ​ឲ្យ​ប្រជាពលរដ្ឋ និង​ពុទ្ធបរិស័ទ​ទាំងអស់ បន្ត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា និង​ចូលរួម​ថែរក្សា​ឲ្យ​បាន​នូវ​សុខសន្តិភាព ស្ថិរភាព និង​សមិទ្ធផល​របស់​ជាតិ​យើង​ឲ្យ​បាន​គង់វង្ស ប្រជាពលរដ្ឋ​រស់នៅ​ប្រកបដោយ​ភាព​សុខក្សេមក្សាន្ត​។
​ជាមួយគ្នានេះដែរ លោក​អភិបាល​រាជធានី បាន​ណែនាំ​ដល់​អភិបាលខណ្ឌ​ទាំងអស់ បន្ត​ផ្សព្វផ្សាយ​បញ្ហា​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ ឲ្យ​បានជា​ប្រចាំ​ដល់​ប្រជា​ពល​ដ្ឋ​ក្នុង​មូលដ្ឋាន ដើម្បី​ឲ្យ​ពួកគេ​បាន​យល់ដឹង និង​មាន​មូលដ្ឋាន​គ្រប់គ្រាន់ ក្នុងការ​ការពារ​ខ្លួន ក្រុមគ្រួសារ និង​អ្នកដទៃ​នៅក្នុង​សហគមន៍​ផងដែរ ។ លោក​ក៏បាន​សូម​បិណ្ឌ​បាត្រ​ចៅអធិការ​វត្ត​ទាំងអស់ សុំ​កុំ​ជួបជុំ​បែប​សាសនា​ធំ ឬ​មនុស្ស​ច្រើនពេក ល្មម​តូច​បាន​ហើយ ការពារ​ការឆ្លង​រាលដាល​ដោយ​ជំងឺ​កូ​វីដ​។
​ក្នុងនោះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក៏បាន​ណែនាំ​ដល់​សង្កាត់​ទាំង​១០៥ ចុះ​ពិនិត្យមើល​ជាក់ស្តែង​នៅតាម​វត្ត​នីមួយៗ​នៅក្នុង​មូលដ្ឋាន ក្រែង​មាន​វត្ត​ណាមួយ​ជួប​ការខ្វះខាត សូមឱ្យ​យកចិត្តទុកដាក់​ទំនុកបម្រុង បើ​គ្មាន​លទ្ធភាព សូម​ផ្តល់ព័ត៌មាន​អាជ្ញាធរ​ខណ្ឌ និង​រាជធានី ដើម្បី​ចាត់វិធានការ​ទាន់ពេល​វេលា ដោយ​មិន​ទុកឱ្យ​វត្ត​ណាមួយ ដាច់​ចង្ហាន់​ដោយ​អាជ្ញាធរ​បានដឹង​នោះឡើយ​ក្នុង​រដូវ​ចូល​ព្រះវស្សា​នេះ​។​

​ក្នុង​កម្មវិធី​នោះ​លោក​អភិបាល​រាជធានី​ភ្នំពេញ និង​លោកស្រី បាន​ប្រគេន​ទាន​ព្រះវស្សា​ទាំង​១៥០​វត្ត​នេះ ក្នុង​១​វត្តៗ​ទទួលបាន​បច្ច័យ​១០​ម៉ឺន​រៀល ទៀនវស្សា​១​គូ សាដក​១​កញ្ចប់ អង្ករ ចំនួន​១០០​គីឡូក្រាម ប្រេង​មួយ​កាន ចំណុះ​៣០​លីត្រ ស្ករស​១​បាវ​ទម្ងន់​២៥​គីឡូក្រាម ទឹកដោះគោ​ចំនួន​១​កេស​៤៨​កំប៉ុង ទឹកក្រូច​២​កេស ទឹកបរិសុទ្ធ​២​កេស មី​២​កេស​៕
​ដោយ​៖​កូ​ឡាប​

  

spot_img
×