Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក សេង សុវណ្ណារ៉ា អតីត​អនុរដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​បញ្ជូន​ឡើង​តុលាការ ករណី​រំលោភ​ដី​រដ្ឋ​រាប់សិប​ហិកតា នៅ​ខេត្តមណ្ឌលគិរី​

spot_img

​ភ្នំពេញ​៖ សមត្ថកិច្ច​ចាប់ខ្លួន លោក សេង សុវណ្ណារ៉ា អតីត​អនុរដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ នៅ​រសៀល ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០២០ នេះ ពាក់ព័ន្ធ​ករណី​រំលោភ​ដី​សាធារណ​របស់​រដ្ឋ​រាប់សិប​ហិកតា នៅ​ខេត្តមណ្ឌលគិរី ។​

​បន្ទាប់ពី​សាកសួរ​យក​ចម្លើយ នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​បញ្ជូន​លោក សេង សុវណ្ណារ៉ា​ទៅកាន់​តុលាការ​។

​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​កោះ​អញ្ជើញលោក សេង សុវណ្ណារ៉ា ឲ្យ​ចូលខ្លួន​មក​បំភ្លឺ​នៅក្នុង​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ហើយ​ត្រូវបាន​ឃាត់ខ្លួន​តែម្តង នៅ​រសៀល​ថ្ងៃទី​២៦​មិថុនា ករណី​រំលោភ​លើដី​សាធារណៈ​របស់​រដ្ឋ​ប្រមាណ​១​ពាន់​ហិកតា នៅ​ខេត្តមណ្ឌលគិរី​។​

​សូមបញ្ជាក់ថា លោក សេង សុវណ្ណារ៉ា ត្រូវបាន​ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា ចេញ​ព្រះរាជក្រឹត្យ​បញ្ចប់​តំណែង​ពី​អនុរដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ តាម​សំណើ​ទូលថ្វាយ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា កាលពី​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០១៩​។​

​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សម្រេច​ដកតំណែង​លោក សេង សុវណ្ណារ៉ា ចេញពី​ក្រុមការងារ​ថ្នាក់ជាតិ ចុះជួយ​ខេត្តមណ្ឌលគិរី បន្ទាប់ពី​ផ្ទុះ​រឿងរ៉ាវ​ពាក់ព័ន្ធ​ការរំលោភ​យក​ដី​រដ្ឋ​ប្រមាណ ១​ពាន់​ហិកតា ស្ថិតនៅ​ភូមិ​អ​ន្ត្រេះ ឃុំ​អរ​បួន​លើ ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី​៕
​ដោយ​៖​កូ​ឡាប​

spot_img
×