Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ហាញមុខ​ជនល្មើស​១៤​នាក់ ករណី​ចោរកម្ម ប្រើប្រាស់ ចែកចាយ នឹង​រក្សាទុក​សារធាតុ​ញៀន​

spot_img

​កោះកុង ៖ កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ខេមរភូមិន្ទ សហការ​ជាមួយ កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​បង្ហាញមុខ​ជនល្មើស​១៤​នាក់ ករណី​ចោរកម្ម ប្រើប្រាស់ ចែកចាយ នឹង​រក្សាទុក​សារធាតុ​ញៀន​។​

​លោក​វរសេនីយ៍ទោ យស ចន្ទ​វិចិត្រ អធិការ​ក្រុង​ខេមរភូមិន្ទ បាន​ឲ្យ​ដឹងថា ប្រតិបត្តិ​ការបង្ក្រាប​ក្រុមចោរ​កម្មនេះ​ធ្វើឡើង នៅ​យប់​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០២០ ក្រោយពី​បានទទួល​បាន​ព័ត៌មាន ពី​ប្រជាពលរដ្ឋ​ដែល​បាន​បាត់​ទ្រព្យសម្បត្តិ យានយន្ត​ជា​បន្តបន្ទាប់ ហើយ​បានមក​ដាក់ពាក្យ​បណ្តឹង​កាលពី​ថ្ងៃទី​១០-១៩​និង​២០ ខែមិថុនា ឆ្នាំ​២០២០ កន្លងទៅ ។​

​លោក​វរសេនីយ៍ទោ បាន​បន្តថា ប្រតិបត្តិការ​ចុះបង្ក្រាប​ចោរកម្ម​នេះ​ធ្វើឡើង ដោយមាន​ការចង្អុលបង្ហាញ​លោក ឧ​ត្ត​ម​សេនីយ៍​ទោ សំ​ឃិត វៀន ស្នងការ​នគរបាល​ខេត្តកោះកុង ក្រោម​កិច្ចសហការ​និង​លោក​វរសេនីយ៍ទោ ជា សុភាព នាយ​កា​រិ​ល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ចុះ​ស៊ើបអង្កេត​ស្រាវជ្រាវ រហូត​ឈានដល់​កំណត់​មុខសញ្ញា​បាន​ភ្លាមៗ​ចំនួន​២​នាក់ យកមក​ធ្វើការ​សួរនាំ បន្ទាប់ពី​ក្តាប់បាន​ព័ត៌មាន​ច្បាស់លាស់ ផ្តើមចេញ​ប្រតិបត្តិ​ការបង្ក្រាប​ចំណុច​ទីតាំង ដំបូង​ត្រង់ចំណុច​បន្ទប់​ជួល​ខាងក្រោយ​សណ្ឋាគារ​កោះ​ពេជ្រ ក្នុង​ក្រុង​ខេមរភូមិន្ទ ក្នុង​ប្រតិបត្តិការ​ជំហាន​ដំបូង​នាពេលនោះ កម្លាំង​សមត្ថកិច្ច​ធ្វើការ​បង្ក្រាប​ដោយ​ឃាត់ខ្លួន​បាន​ជាក់ស្តែង​នៅនឹងកន្លែង​ចំនួន​៧​នាក់ យកមក​ឃុំខ្លួន​ធ្វើការ​សួរនាំ បន្ត​ឈានដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ចំនួន​៥​នាក់​បន្ថែមទៀត ក្នុងនោះ​មាន​យុវនារី​ចំនួន​៤​នាក់​ផងដែរ ។​

​ក្រោយពី​បានបញ្ចប់​បេសកម្ម បង្ក្រាប​ចោរកម្ម​មួយ​សម្បុក​ធំ​នេះ​រួចមក កម្លាំង​អធិការដ្ឋាន សហការ​ជាមួយ កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បានធ្វើ​បទ​បង្ហាញ​ស្តីពី ករណី​ចោរកម្ម ប្រើប្រាស់ ចែកចាយ នឹង​រក្សាទុក​សារធាតុ​ញៀន ឃាត់ខ្លួន​មនុស្ស​ចំនួន​១៤​នាក់​រួមមាន​៖ ១.​ជិន ជេ​ម ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​នៅផ្ទះ ទីលំនៅ​ភូមិ​ព្រែក​ស្វាយ សង្កាត់​ស្ទឹង​វែង​។ ២.​ង៉ែត សម្បត្តិ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ ទីលំនៅ​ផ្ទះសំណាក់​កោះ​ពេជ្រ​ភូមិ​១ សង្កាត់​ស្មាច់មានជ័យ​។ ៣.​គៀត ពិសិដ្ឋ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ ទីលំនៅ​ភូមិ​១ សង្កាត់​ស្មាច់មានជ័យ​។ ៤.​ស្រឿង យូ​ទី ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​នៅផ្ទះ ទីលំនៅ​ភូមិ​ព្រែក​ស្វាយ សង្កាត់​ស្ទឹង​វែង​។ ៥.​ហម ប្រុស (​ហៅ​អា​ឆ្កែ​) ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​មិន​ពិតប្រាកដ​។ ៦.​ពៅ រចនា ភេទ​ស្រី អាយុ​១៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​ភូមិ​ថ្មី ឃុំ​ប៉ាក​ខ្លង ស្រុក​មណ្ឌលសីមា​។ ៧.​ចាន់ សៀវ​ហ្វុ​ង (​ហៅ​មៀម​) ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​មិន​ពិតប្រាកដ​។ ៨.​ចិ​ត្រា សៀវ​ម៉េង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ ទីលំនៅ​ភូមិ​ថ្មី ឃុំ​ប៉ាក​ខ្លង ស្រុក​មណ្ឌលសីមា​។ ៩.​រឿ​ល ដន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ ទីលំនៅ​ភូមិ​៣ សង្កាត់​ស្មាច់មានជ័យ​។ ១០.​យួន ពេជ្រ (​ហៅ​យួន​) ភេទ​ស្រី អាយុ​១៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​នៅផ្ទះ ទីលំនៅ​ភូមិ​ស្មាច់មានជ័យ សង្កាត់​ស្មាច់មានជ័យ​។ ១១.​អ៊ូ ស្រី​ល័​ក្ខ ភេទ​ស្រី អាយុ​១៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​ភូមិ​ស្មាច់មានជ័យ សង្កាត់​ស្មាច់មានជ័យ​។ ១២.​វ៉ា​ក លី​ឡា ភេទ​ស្រី អាយុ​២៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​មិន​ពិតប្រាកដ​។ ១៣.​រ៉ ស៊ី​ឌី​ន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ​ឥស្លាម មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​ភូមិ​៤ សង្កាត់​ដងទង់​។ ១៤.​សុខ វុទ្ធី (​ហៅ​ទី​) ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​យោធា ទីលំនៅ​ភូមិ​បឹង​ឃុន​ឆាង សង្កាត់​ស្មាច់មានជ័យ​

​លោក​អធិការ​បាន​ឲ្យ​ដឹង​ទៀតថា ក្រោយ​ការឃាត់ខ្លួន​ជនសង្ស័យ កម្លាំង​ជំនាញ​បានធ្វើ​ការដកហូត​វត្ថុតាង រួមមានៈ​
​ម៉ូតូ​៧​គ្រឿង DreamC125​ចំនួន​៤​គ្រឿង Smash ១​គ្រឿង Wave១​គ្រឿង នឹង​Exciter១​គ្រឿង និង​ម្ស៉ៅ​ក្រាម​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន​ចំនួន​៣​កញ្ចប់​តូច និង​១​កញ្ចប់​ធំ ឧបករណ៍​កែច្នៃ​សម្រាប់​លួច​ម៉ូតូ​និង​ឧបករណ៍​ជក់​គ្រឿងញៀន​មួយចំនួន​។ បច្ចុប្បន្ន ក្រុម​ចោរកម្ម​ទាំងនោះ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ជំនាញ កសាង​សុំ​ណុំ​រឿង​បញ្ជូនទៅ​ការិយាល័យ​ជំនាញ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចាត់​ការបន្ត ៕

ដោយ ៖​បញ្ញា​ស័ក្តិ​

spot_img
×