Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ខ្លួនប្តី​ ដែល​ចាក់​សម្លាប់​ប្រពន្ធ ព្រោះ​ភ្លើង​ប្រច័ណ្ឌ ពេល​រត់គេច​ទៅ​លាក់ខ្លួន​នៅ​ក្រុង​ស្ទឹងសែន​

spot_img

​ភ្នំពេញ​៖ ជនដៃដល់​ដែលជា​ប្តី​ចាក់​សម្លាប់​ប្រពន្ធ​ខ្លួន​ព្រោះ​ភ្លើង​ប្រច័ណ្ឌ រួច​ជនដៃដល់ បាន​គេចខ្លួនបាត់ ត្រូវ​កងកម្លាំង ការិយាល័យ​ព្រហ្មទណ្ឌ​ក​ម្រិ ត​ធ្ងន់​ក្រសួងមហាផ្ទៃ​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​ដ្ឋា​ន​នគរបាល​ខេត្តកំពង់ធំ ឃាត់ខ្លួន​បាន​ពេល​ជននេះរ​ត់ទៅ​លាក់ខ្លួន​នៅលើ​ទឹកដី​ខេត្តកំពង់ធំ ក្នុង​ក្រុង​ស្ទឹងសែន​។​

កម្លាំង​នគរបាល​តាម​ចាប់ខ្លួនបាន​ហើយ នៅ​យប់​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០២០​នេះ នៅ​ភូមិ​ពោ​តា​អ៊ុន សង្កាត់​ស្រ​យ៉ូ​វ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ​។​

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បានបញ្ជាក់​ថា ក្រោយ​ចាប់ខ្លួនបាន​ជនដៃដល់​បាន​សារភាពថា មូលហេតុ​ដែល​ខ្លួន​ចាក់​សម្លាប់​ប្រពន្ធ ព្រោះតែ​រឿង​ប្រច័ណ្ឌ ហើយ​ថ្ងៃកើតហេតុ រូបគេ​ចាក់​ប្រពន្ធ​តែមួយ​កាំបិត​ប៉ុណ្ណោះ​ក៏​ស្លាប់​ភ្លាមៗ ក្នុង​ថ្លុកឈាម​តែម្ដង​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀតថា នៅ​យប់​នេះ​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ កំពុង​បញ្ជូន​ជនសង្ស័យ​មក​រាជធានី​ភ្នំពេញ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​បន្ដ​តាម​នីតិវិធី​។​

​សូមជម្រាបថា អំពើ​ឃាត​កម្មនេះ​បានកើត​ឡើង នៅ​យប់​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្ទះ​ជនរងគ្រោះ ភូមិ​ដូនរ័ត្ន សង្កាត់​ឪឡោក ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​។ ជនរងគ្រោះ​ឈ្មោះ លាង ផល្លា អាយុ​២៣​ឆ្នាំ រីឯ​ជនសង្ស័យ​ច​ជា​ប្ដី​ឈ្មោះ សុខលី សម្បត្តិ អាយុ​២៣​ឆ្នាំ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជាវ វិបុល អនុប្រធាននាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០២០ ប្រតិបត្តិការ​នេះ​ធ្វើឡើង​ដោយ​អនុវត្តតាម​បទបញ្ជា​ពី​នាយ​ឧ​ត្ត​ម​សេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​, លោក​ឧ​ត្ត​ម​សេនីយ៍​ឯក អ៉ិ​ន បូរ៉ា អគ្គ​ស្នងការរង និង​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជាវ វិបុល ក្រោយពី​ទទួលបាន​បទបញ្ជា​ផ្ទាល់ លោក​បាន​ដឹកនាំ​ដោយ​កម្លាំង​ការិ​យា​ល័យ​​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ សហការ​ជាមួយ​សមត្ថកិច្ច​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង កម្លាំង​សមត្ថកិច្ច​ខេត្តកំពង់ធំ បាន​បើក​ការស្រាវជ្រាវ រហូត​ឈានដល់​ការឃាត់ខ្លួន​បាន​ជនដៃដល់​នៅ​ចំណុច ភូមិ​ពោ​តា​អ៊ុន​សង្កាត់​ស្រ​យ៉ូ​វ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ ដោយមាន​ការសម្របសម្រួល​ពី​លោក កែវ ធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ផងដែរ​៕ ដោយ​៖​កូ​ឡាប​

 

spot_img
×