Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន​រកឃើញ​អ្នក​ផ្ទុក COVID-19 ជិត ៤០​ករណី​ទៀត ក្នុងនោះ​មាន​ជិត ២០​ករណី​នៅ​ប៉េកាំង​

spot_img

​ប្រទេស​ចិន​នៅ​ថ្ងៃ​សៅរ៍​នេះ បាន​រកឃើញ​ករណី​ឆ្លង​វីរុស​កូ​រ៉ូ​ណាច្រើន​បំផុត​ក្នុង​រយៈពេល ៤​ថ្ងៃ​ចុងក្រោយ ដោយ​ក្នុងនោះ​ការរកឃើញ​នៅក្នុង​ទីក្រុង​ប៉េកាំង​ក៏មាន​ការកើនឡើង​ផងដែរ​។​

​បើតាម​គណៈកម្មការ​សុខាភិបាល​ចិន មាន​អ្នក​ឆ្លង COVID-19 សរុប​ចំនួន ៣៨​នាក់ ដោយ​ក្នុងនោះ​មាន ១៧​នាក់​ស្ថិតនៅក្នុង​ប៉េកាំង​។​

​ក្រុង​ប៉េកាំង​បាន​រកឃើញ​ករណី​ឆ្លង​ដំបូង​នៅ​ថ្ងៃទី ១១​ខែមិថុនា ដែល​ការឆ្លង​នោះ​មាន​ប្រភព​ចេញពី​ផ្សា​របោះ​ដុំ​មួយកន្លែង​ក្នុង​ក្រុង​ប៉េកាំង ហើយ​រហូតមកដល់​ថ្ងៃ​សៅរ៍​នេះ តួលេខ​ឆ្លង​សរុប​នៅក្នុង​ក្រុង​ដែលមាន​ប្រជាជន​ជាង ២០​លាន​នាក់​នេះ​មាន ២៩៧​ករណី​។​

​សូមបញ្ជាក់ថា វីរុស​កូ​រ៉ូ​ណា​ផ្ទុះ​ចេញ​ដំបូង​ពី​ទីក្រុង​វូ​ហាន កាលពី​ចុងឆ្នាំ ២០១៩ និង​បាន​រាតត្បាត​យ៉ាង​លឿន​ទៅ​ជុំវិញ​ពិភពលោក​។

​បើតាម​តួលេខ​ចុងក្រោយ ចិន​មាន​អ្នក​ឆ្លង​សរុប ៨៣.៤៨៣​នាក់ និង​ស្លាប់ ៤.៦៣៤​នាក់ ខណៈដែល​ការឆ្លង​ទូទាំង​ពិភពលោក មាន​ចំនូ​ន​ជាង ៩,៧៦​ករណី និង​ស្លាប់​ជិត ៥០០.០០០​នាក់​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Reuters​

spot_img
×