Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អូស្ត្រាលី​ផ្តល់​កម្ចី​ជាង ៣​ពាន់​លាន​ដុល្លារ ដល់​ឧស្សាហកម្ម​ផលិត​អាវុធ ដើម្បី​ជំរុញ​ឲ្យ​ខ្លួន​ក្លាយជា​ប្រទេស​ទាំង ១០ ដែល​នាំ​អាវុធ​ចេញ​ច្រើនជាងគេ

spot_img

នាយករដ្ឋមន្ត្រី​អូស្ត្រាលី Malcolm Turnbull បាន​ប្រកាស​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា រដ្ឋាភិបាល​អូស្ត្រាលី​គ្រោង​បង្កើត​កញ្ចប់​ថវិការ​ចំនួន ៣,៨ ពាន់​លាន​ដុល្លារ​អូស្ត្រាលី (៣,១​ពាន់​លាន​ដុល្លារ​អា​មេ​រិច​) សំរាប់​ផ្តល់​ជា​កម្ចី​ទៅឲ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​យោធា​ទាំងអស់ ដែល​វា​គឺជា​ផ្នែក​មួយ​សំរាប់​ជំរុញ​ឲ្យ​ប្រទេស​អូស្ត្រាលី ក្លាយជា​ប្រទេស​មួយ​ក្នុងចំណោម​ប្រទេស​ទាំង ១០​ដែល​នាំ​ចេញ​អាវុធ​ច្រើន​បំផុត​ក្នុង​ពិភពលោក​។​

​កាលពី​ឆ្នាំ ២០១៦ អូស្ត្រាលី​បាន​ប្រកាសថា ខ្លួន​នឹង​ពង្រឹង​វិស័យ​ការពារជាតិ​ដោយ​គ្រោង​ចំណាយ ៣០​ពាន់​លាន​ដុល្លា​អូស្ត្រាលី ឲ្យបាន​មុន​ឆ្នាំ ២០២១ ដើម្បី​ទិញ នាវាចំបាំង រថពាសដែក យន្តហោះ​ចំបាំង ដ្រូ​ន និង​នាវាមុជទឹក​ជាច្រើន​គ្រឿង ហើយ​គ្រឿង​សព្វាវុធ​ទាំងនេះ​ភាគច្រើន រដ្ឋាភិបាល​នឹង​ធ្វើ​ការទិញ​ពី​ក្រុមហ៊ុន​ផលិត​អាវុធ ក្នុង​ប្រទេស​តែ​ម្តង​។​

Malcolm Turnbull ថ្លែង​ប្រាប់​អ្នក​សារព៌តមាន​នៅ​ក្នុង​ទីក្រុង​ស៊ីតនី​ដូច្នេះ​ថា “​អូស្ត្រាលី​ស្ថិតក្នុង​ចំណោម​ប្រទេស​ទាំង ២០​ដែល​នាំ​ចេញ​អាវុធ​ច្រើនជាងគេ​។ ការបង្កើន​ថវិការ​លើ​វិស័យ​ការពារ​ជាតិ នឹង​ធ្វើឲ្យ​ពួក​យើង​មាន​ចំណាត់ថ្នាក់​ល្អ​ជាង​នេះ​។ គោលដៅ​របស់​គឺ​ចង់​ស្ថិតក្នុង​ចំណោម ១០​ប្រទេស​ដែល​នាំ​អាវុធ​ចេញលក់​ច្រើនជាងគេ​”​។​

​លោក Christopher Pyne រដ្ឋមន្ត្រី​ឧស្សាហកម្ម​ការពារជាតិ បាន​ថ្លែងថា អូស្ត្រាលី​មាន​គោលដៅ​នាំ​ចេញ​អាវុធ​លក់​ឲ្យ​អាមេរិច កាណាដា អង់គ្លេស និង​ញ៉ូវ​សឺ​ឡែន​។​

​សូមបញ្ជាក់​ថា ថវិការ​សំរាប់​ចំណាយ​លើ​វិស័យ​ការពារ​ជាតិ​អូស្ត្រាលី​ឆ្នាំនេះ គឺ ៣៤,៦​ពាន់​លាន​ដុល្លារ អូស្ត្រាលី​៕ សុភ័ក្ត្រ​

 

spot_img
×