Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យ​ចាក់​សម្លាប់​ប្រពន្ធ សារភាពថា ប្រពន្ធ​របស់ខ្លួន លេង​ឆាត​ហ្វេ​ស​ប៊ុ​ក​ជាមួយ​ប្រុស​ផ្សេង ពោល​ពាក្យ​អូន បង ហើយ​ទូរស័ព្ទ​ដាក់​លេខ​កូដ​មិន​ឲ្យ​ខ្លួន​បើក និង​មិនបាន​ឲ្យ​ដេក​ក្បែរ​២-៣​ខែ​

spot_img

​ភ្នំពេញ​៖ ជនសង្ស័យ​ឈ្មោះ​សុខលី សម្បត្តិ ហៅ​វ៉េវ បាន​សារភាពថា ពិតជា​បាន​ចាក់​សម្លាប់​ប្រពន្ធ​របស់ខ្លួន​មែន មូលហេតុ​ដោយសារ ប្រច័ណ្ឌ​ដោយ​ប្រពន្ធ​របស់ខ្លួន លេង​ឆាត​ហ្វេ​ស​ប៊ុ​ក​ជាមួយ​ប្រុស​ផ្សេង ពោល​ពាក្យ​អូន បង ហើយ​ទូរស័ព្ទ​ដាក់​លេខ​កូដ​មិន​ឲ្យ​ខ្លួន​បើក​មើល​និង​មិន​ឲ្យ​កាន់ ហើយ​បាន​ជេរ​តិះដៀល​មកលើ​ខ្លួន​និង​ក្រុមគ្រួសារ និង​ប្រកែក​ឈ្លោះ​គ្នា​ញឹកញាប់ និង​មិនបាន​ឲ្យ​ខ្លួន​ដេក​ក្បែរ​២-៣​ខែ​មកហើយ​។​

​យោងតាម​ការសាកសួរ​ចម្លើយ​របស់​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ក្រោយពេល​ឃាត់ខ្លួន​ជនសង្ស័យ​។​

​លោក​វរសេនីយ៍ឯក អេង សោភា នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០២០​នេះ​ថា មាន​ករណី​ឃាតកម្ម​គិតទុក​ជាមុន​មួយ​បាន​កើតឡើង​កាលពី​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០២០ វេលា​ម៉ោង​១៩​នឹង​៣០​នាទី នៅ​ចំណុច​ភូមិ​ដូនរ័ត្ន សង្កាត់​ឪឡោក ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​។​

​ជនសង្ស័យ​ឈ្មោះ សុខលី សម្បត្តិ ហៅ​វ៉េវ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​កម្មករសំណង់ ស្រុកកំណើត​ភូមិ​ទួល​ខ្លុង ឃុំ​ទួល​ព្រេជ ស្រុក​អង្គ​ឈ្នួល ខេត្តកណ្តាល សព្វថ្ងៃ​ស្នាក់នៅ​កន្លែងកើតហេតុ​ខាងលើ​។ សព​ឈ្មោះ​លាង ផល្លា ភេទ​ស្រី អាយុ​២៣​ឆ្នាំ មុខរបរ​កម្ម​ការី​រោងចក្រ ស្នាក់​នៅផ្ទះ​ចំណុចកើតហេតុ​។​

​លោកនាយ​ការិយាល័យ​បន្តថា ដោយមាន​ការសម្របសម្រួល​ពី​លោក​ប្លង់ សុផល ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ សហការ​ជាមួយ​នាយកដ្ឋាន​នគរ​បាល​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ អធិការដ្ឋាន​នគរបាល​ខណ្ឌ​កំបូល ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង បាន​បង្ក្រាប និង​ឃាត់ខ្លួន​ជនសង្ស័យ ឈ្មោះ​សុខលី សម្បត្តិ ហៅ​វ៉េវ កាលពី​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០២០ វេលា​ម៉ោង​១៩​និង​២០​នាទី នៅ​ចំណុច​រង្វង់​មូល​លោកតា​ក្រហម ក ទី​រួម​ខេត្តកំពង់ធំ​។​

​ក្រោយ​ការសាកសួរ​យក​ចម្លើយ​ជនសង្ស័យ​បាន​សារភាពថា ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព​ចាក់​សម្លាប់​ប្រពន្ធ​របស់ខ្លួន​ពិតប្រាកដ​មែន​។ ដោយ​មូលហេតុ​ប្រច័ណ្ឌ​ដោយ​ប្រពន្ធ​របស់ខ្លួន លេង​ឆាត​ហ្វេ​ស​ប៊ុ​ក​ជាមួយ​ប្រុស​ផ្សេង ពោល​ពាក្យ​អូន បង ហើយ​ទូរស័ព្ទ​ដាក់​លេខ​កូដ​មិន​ឲ្យ​ខ្លួន​បើក​មើល​និង​មិន​ឲ្យ​កាន់ ហើយ​បាន​ជេរ​តិះដៀល​មកលើ​ខ្លួន​និង​ក្រុមគ្រួសារ​និង​ប្រកែក​ឈ្លោះ​គ្នា​ញឹកញាប់​និង​មិនបាន​ឲ្យ​ខ្លួន​ដេក​ក្បែរ​២-៣​ខែ​មកហើយ នៅ​ថ្ងៃកើតហេតុ​ក៏មាន​ទំនាស់​គ្នា​ឆ្លៀតពេល​ប្រពន្ធ​កំពុង​ហាល​ខោអាវ​ខ្លួន​ក៏​ដើរ​ទៅយក​កាំបិត​ពីក្នុងផ្ទះ​បាយ​មកចាក់​ចំ​លើ​ដោះ​ខាងស្តាំ បណ្តាល​ឲ្យ​ស្លាប់​ហើយ​ខ្លួន​ជិះ​ម៉ូតូ​គេចខ្លួន​ទៅ​ខេត្តកំពង់ធំ តែម្តង​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ បញ្ជូន​ខ្លួន​ទៅ​អធិការ​ខណ្ឌ​កំបូល ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ផ្ដន្ទាទោស​តាមច្បាប់ ៕
​ដោយ​៖​កូ​ឡាប​


spot_img
×