Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋ​នៅ​ស្រុក​ស្វាយជ្រំ សូម​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ក្នុងការ​ថែទាំ​សុខភាព កុំ​មានការ​ធ្វេសប្រហែស ក្នុងការ​ការពារ​ពី​ជំងឺ​កូ​វីដ​-១៩

spot_img

​ខេត្តស្វាយរៀង​៖ លោកស្រី ដួង វណ្ណា ប្រធានកិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង លោកស្រី ហៅ ច័ន្ទ​សិរី ទេពី ចៅ ភិ​រុណ អនុប្រធាន​គណៈកម្មាធិកា​រ​សាខា និង​សហការី នា​ព្រឹក​ថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០២០ នេះ​បាន​បន្ត​ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌​របស់​កាកបាទក្រហម​កម្ពុជា ដែលមាន​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជា​ប្រធាន ផ្តល់ជូន​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​(​ចាស់ជរា​គ្មាន​ទីពឹង ២២ គ្រួសារ ជនពិការ ៣ នាក់ អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍ ២ នាក់ ស្ត្រី​មេម៉ាយ ៤ គ្រួសារ និង​គ្រួសារ​មាន​ជីវភាព​ខ្វះខាត ១២ គ្រួសារ​)​ក្នុងស្រុក​ស្វាយជ្រំ មកពី ឃុំ​ដូន​ស ១៥ គ្រួសារ ឃុំ​ធ្លក ១៣ គ្រួសារ និង​ឃុំ​ពោធិ​រាជ ១៥ គ្រួសារ សរុប ៤៣ គ្រួសារ​ក្នុងស្រុក​ស្វាយជ្រំ​ខេត្តស្វាយរៀង ។

​មានប្រសាសន៍​សំណេះសំណាល​ក្នុងឱកាស​នោះ លោកស្រី ដួង វណ្ណា ប្រធានកិត្តិយស​សាខា បាន​នាំមក​នូវ​ប្រសាសន៍​ផ្តាំផ្ញើ​សួរសុខទុក្ខ និង​ក្តី​នឹករលឹក​ពី​សំណាក់​សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ចំពោះ​បងប្អូន​ទាំងអស់​ដោយ​ក្តី​នឹករលឹក ដែលជា​និច្ចកាល​សម្តេច​តែងតែ​គិតគូ​ដល់​សុខទុក្ខ​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់វណ្ណៈ ដោយ​មិន​ប្រកាន់ពូជសាសន៍ សាសនា ពណ៌​សម្បុរ ឬ​និន្នាការ​នយោបាយ​អ្វី​ឡើយ ។

​លោកស្រី​បាន​បន្តថា កាកបាទក្រហមកម្ពុជា បាននិងកំពុង​អនុវត្ត​នូវ​វិធានការ ផ្ដល់​កិច្ច​អន្តរាគមន៍​ឆ្លើយតប​ជាបន្ទាន់ ជូន​ដល់​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ទាំងអស់ នៅ​ទូទាំងប្រទេស ដែល​កំពុង​រង​ផលប៉ះពាល់​ផ្នែក​ជីវភាព រស់នៅ​ដោយសារ​ជំងឺ​កូ​វីដ​-១៩ ជាពិសេស​ជា​អាទិភាព​យើង​ត្រូវ​យកចិត្តទុកដាក់ គិតគូ​ចំពោះ​គ្រួសារ​ចាស់ជរា​ឥត​ទីពឹង គ្រួសារ​ជនពិការ គ្រួសារ​កុមារកំព្រា ស្ត្រី​មេម៉ាយ​កូន​ច្រើន អ្នកជំងឺ​រ៉ាំរ៉ៃ និង​គ្រួសារ​ដែលមាន​ជីវភាព​ខ្វះខាត​ជាដើម ។

​ក្នុងឱកាស​នោះដែរ​លោកស្រី ដួង វណ្ណា ក៏បាន​ផ្តាំផ្ញើ​បន្ថែម​ដល់​បងប្អូន​ប្រជាពលរដ្ឋ សូម​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ក្នុងការ​ថែទាំ​សុខភាព ហើយ​កត្តា​ដែល​សំខាន់​នោះ គឺ​ការរស់នៅ​ត្រូវប្រកាន់យក​នៅ​ការហូប​ស្អាត ផឹក​ស្អាត និង​រស់នៅ​ស្អាត ត្រូវ​គេង​ក្នុង​មុង​ដើម្បី​ការពារ​ជំងឺគ្រុនឈាម និង​ចូលរួម​ទាំងអស់គ្នា​គោរព​ច្បាប់​ចរាចរណ៍ ជាពិសេស​សូមកុំ​មានការ​ធ្វេសប្រហែស​ក្នុងការ​ការពារ​ពី​ជំងឺ​កូ​វីដ​-១៩ ដោយ​ត្រូវ​អនុវត្តតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ឲ្យ​បានជា​ប់លាប់​ជាប្រចាំ ៕
​ដោយ​៖ វ៉ៃ​កូ​


spot_img
×