Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តារា​កុន​កូន​ជ្រូ​កអា​មេ​រិច បដិសេធ​ចំពោះ​ការចោទប្រកាន់ រំលោភ​ផ្លូវភេទ​លើ​ស្ត្រី ៤​នាក់​

spot_img

​តារា​សម្តែង​កុន​កូនជ្រូក​អា​មេ​រិច លោក Ron Jeremy បាន​បដិសេធ​ចំពោះ​ការចោទប្រកាន់ថា លោក​បាន​ចាប់រំលោភ​ស្ត្រី ៣​នាក់ និង​រំលោភបំពាន​ផ្លូវភេទ​លើ​ស្ត្រី​ម្នាក់ទៀត​ពី​ឆ្នាំ ២០១៤ ដល់ ២០១៩​។ ការបដិសេធ​របស់លោក​បានធ្វើ​ឡើង នៅក្នុង​បន្ទប់​សវនាការ កាលពី​ថ្ងៃ​សុក្រ នៅក្នុង​ទីក្រុង Los Angeles​។​

Ron Jeremy ដែល​បច្ចុប្បន្ន​មាន​វ័យ ៦៧​ឆ្នាំ គឺជា​តារា​សម្តែង​រឿង​ក្តៅ​សាច់​ដ៏​ល្បី​មួយ ក្នុងចំណោម​តារា​ផ្សេងៗ​ទៀត ក្នុង​វិស័យ​ភាពយន្ត​អាសអាភាស ដោយ​លោក​បាន​លេចមុខ​ក្នុង​គុន​កូនជ្រូក​ជាង ២.០០០ ចាប់តាំងពី​ឆ្នាំ ១៩៧០​មក​។​

​សវនាការ​បឋម ត្រូវបាន​កំណត់​ធ្វើ​នៅ​ថ្ងៃទី ៣១ ខែសីហា​ខាងមុខ ដើម្បី​កំណត់ថា​តើ​មាន​ភស្តុតាង​គ្រប់គ្រាន់ ដើម្បី​ឲ្យ​មានដំណើរ​ការ​ករណី​នោះ ឬ​យ៉ាងណា​។ លោក Ron Jeremy ដែលមាន​ឈ្មោះ​ពិត​ថា Ronald Jeremy Hyatt ត្រូវបាន​បញ្ជា​ឲ្យ​ស្ថិតនៅក្នុង​ពន្ធ​ធនាគារ​ដដែល ជំនួស​ឲ្យ​ការបង់ប្រាក់​នៅក្រៅ​ឃុំ​ចំនួន ៦,៦​លាន​ដុល្លារ​។​

​ព្រះរាជអាជ្ញា​បាន​និយាយថា លោក Ron Jeremy បាន​រំលោភ​ស្ត្រី​វ័យ ២៥​ឆ្នាំ​ដោយ​បង្ខំ​នៅផ្ទះ​របស់​នាង នៅ​តំបន់ West Hollywood ក្នុង​ខែឧសភា ឆ្នាំ ២០១៤​។ ពួកគេ​ក៏បាន​ចោទប្រកាន់​រូបលោក ពីបទ​រំលោភបំពាន​ផ្លូវភេទ​ទៅលើ​ស្ត្រី ២​នាក់ វ័យ ៣៣​ឆ្នាំ និង ២៦​ឆ្នាំ នៅពេល​ដាច់ដោយឡែក​ពីគ្នា នៅក្នុង​បារ កាលពី​ឆ្នាំ ២០១៧ និង​ការរំលោភ​ដោយ​បង្ខំ​លើ​ពួកគេ​ម្នាក់ ក្នុងចំណោម​នោះ​។​

​ចំពោះ​ករណី​ទី ៤ ព្រះរាជអាជ្ញា​បាន​និយាយថា លោក Jeremy បាន​រំលោភ​ដោយ​បង្ខំ​លើ​ស្ត្រី​វ័យ ៣០​ឆ្នាំ​ម្នាក់​នៅក្នុង​បារ West Hollywood តែមួយ​កាលពី​ខែកក្កដា ឆ្នាំ ២០១៩​។​

​កាលពី​ថ្ងៃ​អង្គារ​កន្លងទៅនេះ នៅពេល​មានការ​ដាក់ពាក្យ​ប្តឹង លោក​បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម​ថា លោក​គ្មាន​កំហុស​ដូច​ការចោទប្រកាន់​នោះឡើយ​។​

​លោក​បានសរសេរថា “​ខ្ញុំ​មិនអាច​រង់ចាំ​ដើម្បី​បង្ហាញ​ពី​ភាព​ស្អាត​ស្អប់​ខ្ញុំ នៅក្នុង​តុលាការ​ឡើយ​។ អរគុណ​គ្រប់គ្នា​ចំពោះ​ការគាំទ្រ​”​។​

​សូមបញ្ជាក់ថា ក្រៅពី​តារា​ក្តៅ​សាច់ លោក Ron Jeremy ក៏​ជា​អ្នក​ផលិត​ភាពយន្ត តារា​សម្តែង និង​ព្រមទាំង​ជា​តារា​កំប្លែង​ផងដែរ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Reuters


spot_img
×