Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចូលរួម​រំលែក​ទុក្ខ​! ម្តាយ​នារី​រងគ្រោះ ក្រោយពី​ទទួលដំណឹង​ថា​កូនស្រី​របស់ខ្លួន​ស្លាប់ សឹងតែ​មិន​ជឿ​ភ្នែក ក៏បាន​និយាយ​ពាក្យ​ទាំងនេះ​ទៅកាន់​កូន​ថា​…

spot_img

​ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង​១​រំលងអធ្រាត្រ ឆ្លង​ចូល​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០២០ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ បានកើត​ឡើង ដែល​បណ្ដាល​ឲ្យ​នារី​វ័យក្មេង​ស្រស់ស្អាត​ម្នាក់​អាយុ​១៩​ឆ្នាំ បាន​ស្លាប់បាត់​បង់ជីវិត​នៅនឹងកន្លែង​យ៉ាង​អាណោចអាធ័ម ខណៈ​សង្សារ​របស់​នាង​រងរបួស​យ៉ាងដំណំ ត្រូវបាន​រថយន្ដ​សង្គ្រោះ​ដឹកបញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​។

​នារី​រងគ្រោះ​ដែល​បាន​ស្លាប់ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ត្រូវ​រថយន្ត​មិន​ស្គាល់​ម៉ាក បុក​នឹង​ម៉ូតូ​របស់​ពួកនាង នៅ​ចំណុចកើតហេតុ​ខាងលើ គឺមាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Ah Jruy ។ ចំណែក​សង្សារ​របស់​នា​ង​រងរបួស​ធ្ងន់ មានឈ្មោះ ទៀត គឹម​ហេង ជា​អតីត​កីឡាករ​បាល់ទាត់​ជម្រើសជាតិ U16 ។​

​ជាមួយគ្នានេះ​ផងដែរ គេ​ក៏​បានឃើញ​មាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Kang Nai Houy ដែល​គេ​ដឹងថា​ត្រូវជា​ម្តាយបង្កើត​នារី​រងគ្រោះ បាន​បង្ហោះ​សារ​ស្រណោះ​ដល់​កូនស្រី​ជាទី​ស្រឡាញ់ ដែលមាន​ខ្លឹមសារ​យ៉ាង​ដូច្នេះ​ថា​៖ «​ហេតុ​អី​បាន​ដាច់ចិត្ត​ទៅ ហេតុ​អី​បាន​មិន​នៅចាំ​ម៉ាក់ ហេតុ​អី​បាន​ទៅ​មិន​លា​ម៉ាក់​មួយ​ម៉ាត់ ហ្អែ​ង​អត់​ទាន់​បានធ្វើ​តាម​សន្យា​ជាមួយ​ម៉ាក់​ទេ​។ តើ​ឲ្យ​ម៉ាក់​រស់នៅ​យ៉ាង​មិច​បន្តទៀត​? កូន​ងើបឡើង​ប្រាប់​ម៉ាក់​មក​ឮ​អត់​ម៉ាក់​ឲ្យ​ងើបឡើង​! ហេតុ​អី​ហ្អែ​ង​ធ្វើ​ឲ្យ​ម៉ាក់​ឈឺចាប់​យ៉ាងនេះ ព្រះ​អើយ កូន​ម្តាយ​»៕

ដោយ​៖ លឹម ហុង​

spot_img
×