Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្ងៃស្អែក ជា​ឆ្នាំ​ទី​៦៩ នៃ​ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា

spot_img

​ភ្នំពេញ​៖ លោក​ហ៊ុន ម៉ា​នី បាន​សរសេរ​សារ​លើ​ហ្វេ​ស​ប៊ុ​កនៅ​ថ្ងៃទី​២៧​ខែមិថុនា​ឆ្នាំ​២០២០​នេះ​ថា ថ្ងៃស្អែក ជា​ឆ្នាំ​ទី​៦៩ នៃ​ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​ជា​ពេលវេលា​ដែល​ប្រជាជន​កម្ពុជា តែងតែ​នឹករលឹក​ដល់​ការលះបង់ ការតស៊ូ​ប្តូរផ្តាច់​នៃ​ឥស្សរជន ថ្នាក់ដឹកនាំ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា ដែល​បាន​បូជា សាច់​ស្រស់ ឈាម​ស្រស់ ដើម្បី​រំដោះប្រជាជន​ពី​របប​ប្រល័យពូជសាសន៍​។

​លោក​បាន​បន្តថា ជា​បន្តបន្ទាប់ ថ្នាក់ដឹកនាំ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ខិតខំ​បន្ត​កសាង​សន្តិភាព ស្ថិរភាព​នយោបាយ ពី​បាត​ដៃទទេ ឈានទៅ​អភិវឌ្ឍ​ប្រទេសជាតិ​ឱ្យ​រីកចម្រើន មកដល់​សព្វថ្ងៃ ដែល​ក្នុងនោះ គណបក្ស​ប្រជាជន​កម្ពុជា ជា​គណបក្ស​តែមួយគត់​ដែល​បានរួម​សុខទុក្ខ​ជាមួយ​ប្រជាជន​។​

“​គណបក្ស​ប្រជាជន​កម្ពុជា ជា​គណបក្ស​របស់​ប្រជាជន ដោយសារ​ប្រជាជន និង​ដើម្បី​ប្រជាជន​” ។​

​អបអរសាទរ​ខួប​លើក​ទី​៦៩ ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា (​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​១៩៥១ – ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០២០)៕
ដោយ​៖​កូ​ឡាប​

spot_img
×