Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាសូរ​ណាស់ ! បុរស​ម្នាក់​ដេកស្លាប់ នៅលើ​ម៉ូតូ​កង់​បី ដោយ​មិនទាន់​ដឹង​មូលហេតុ​

spot_img

​ភ្នំពេញ​÷ អាសូរ​ខ្លាំងណាស់ បុរស​ម្នាក់​ដេក​បែកពពុះមាត់​ស្លាប់ នៅលើ​ម៉ូតូ​កង់​បី ដោយ​ពុំទាន់​ដឹង​ពី​មូលហេតុ​ច្បាស់​នៅឡើយ​ទេ​។​

​ហេតុការណ៍​នេះ​កើតឡើង​នៅ វេលា​ម៉ោង ៣ និង ២០ នាទី ថ្ងៃ​សៅរ៍ ទី​២៧ ខែមិថុនា ឆ្នាំ ២០២០ ស្តិ​ត​នៅតាម​បណ្តោយ​ផ្លូវ ៦៣ កែង​និង​ផ្លូវ ២១៤ នៅក្នុង​សង្កាត់​បឹងរាំង ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​បុរស​ដែល​ស្លាប់​មានឈ្មោះ ម៉ែន នឹង រស់នៅ​ភូមិ​ត្រពាំង​តា​សោម ឃុំ​ត្រពាំង​ជំនាង​ខាងត្បូង​
​ស្រុក​ត្រាំកក់ ខេត្តតាកែវ មុខរបរ​សព្វថ្ងៃ​រត់​ម៉ូតូ​កង់​បី និង​ធ្វើជា​សន្តិសុខ​។​

​យោងតាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា កាលពី​ព្រឹក​មិញ​នេះ ប្រហែល​ម៉ោង ៩ ប្រជាពលរដ្ឋ​បានឃើញ​គាត់ នៅ​រត់​ម៉ូតូ​កង់​បី​ជាធម្មតា​ទេ លុះ​មកដល់​ប្រហែលជា​ម៉ោង ៣ រសៀល បុរស​ខាង​ឈ្មោះ ម៉ែន នឹង បាន​ជិះ​ម៉ូតូ​កង់​បី​ឡើង​ទុក​នៅ​ចិញ្ចើមផ្លូវ រាង​សភាព​ងងុយដេក​រួច​ក៏​ដោះអាវ​ដេក​នៅលើ​កង់​បី ស្រាប់តែ​មួយសន្ទុះ​ក្រោយមក​គេ ឃើញ​គាត់​រាង​បែកពពុះមាត់​មិនដឹង​មូលហេតុ ដោយ​ឃើញ សភាព​បែបនេះ​ប្រជាពលរដ្ឋ បាន​ទាក់ទង​ទៅខាង​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​ចុះមក​មើល និង​ពិនិត្យ​បន្ថែម​ឃើញថា​គាត់​បាន​ដេក​បែកពពុះមាត់​ស្លាប់​ទៅហើយ​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ជុំនាញ និង​កោសល្យវិច័យ មកដល់​រួច​ធ្វើ​កំណត់ហេតុ ដើម្បី​យក​សព​បុរស​ឈ្មោះ​ម៉ែន នឹង យកទៅ​តម្កល់ទុក​ទៅ​វត្ត​ទឹកថ្លា រង់ចាំ​សាច់ញាតិ​មក​៕

ដោយ​៖ សា​ម៉េ​ត​និង ភក្ត្រា​

spot_img
×