Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​​សម្រាប់ថ្ងៃអាទិត្យ ទី ២៨ ​ខែមិថុនា ​ឆ្នាំ​ ២០២០​

spot_img

ឆ្នាំជូត​

​រាសី​ស្រុតចុះ​។​

ការងារ ៖ ​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​មិនអាច​ធំដុំ​ឬ​សំខាន់​ពេក​ឡើយ​ពីព្រោះថា​តែង​ជូ​ប​នូវ​ក្តី​លំបាក​ចំពោះមុខ​ច្រើន​។

ជំនួញ ៖ ​​មាន​ការទិញចូល​លក់​ចេញ​មួយៗ​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​តែ​យ៉ាងណា​លោកអ្នក​ឱ្យ​ប្រយ័ត្ន​ក្រុមមនុស្ស​បង្ករឿង​បន្តិច​ពីព្រោះ​គេ​ចាំមើល​តែ​ចន្លោះប្រហោង​ដើម្បី​វាយប្រហារ​ទេ​។

ស្នេហា ៖ ​​​​ប្រុស​ស្រី​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​ជួន​ទាស់ទែង​៕

​ឆ្នាំឆ្លូវ​

​រាសី​ល្អជា​មធ្យម​។​

ការងារ ៖ក្នុងថ្ងៃនេះ​ទោះ​ធ្វើ​អ្វី​ក៏​មានការ​ចម្រើន​លូតលាស់​សន្សឹមៗ​ទៅមុខ​ជានិច្ច​។​ការរស់នៅ​លោកអ្នក​ត្រូវ​ចេះ​រក្សា​ភាព​ស្លូតបូត​ឬ​ធ្វើ​ច​រិ​ក​ឱ្យ​រាបសា​បន្តិច​ទើប​ជីវិត​មាន​ភាព​សុខដុម​ជាង​នេះ​។​អ្នក​ប្រកបការងារ​ទី​ខ្ពស់​ពិសេស​កម្មករសំណង់​ចូរ​ប្រយ័ត្នប្រយែង​ការ​ទ្បើង​ទី​ខ្ពស់​ក្រែង​ភ្លាត់​ដៃជើង​ធ្លាក់ចុះ​គ្រោះថ្នាក់​ដោយ​ប្រការ​ណាមួយ​។

ជំនួញ ៖ ​​របរ​រក​ស៊ី​ជួញដូរ​មិនសូវ​ជោគជ័យ​ទេ​ហើយ​ចង់​បោះទុន​អ្វី​ត្រូវ​មើលមុខ​ក្រោយ​បន្តិច​ទើប​គ្មាន​បញ្ហា​អ្វី​ចោទឡើង​។​

ស្នេហា ៖ ប្រុស​ស្រី​មាន​ភាព​ស្រុះស្រួល​គ្នា​និង​ផ្អែមល្ហែម​ប្រពៃ​៕

​ឆ្នាំខាល​

​រាសី​ស្រុតចុះ​។

ការងារ ៖ ​​​​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ត្រូវ​ត្រៀម​ទប់ទល់​ឱ្យ​បានល្អ​ពីព្រោះថា​ងាយ​ប្រែ​ទៅជា​អាក្រក់​ណាស់​។​ចំពោះ​ស្ត្រី​មេផ្ទះ​នៅផ្ទះ​សម្បែង​ងាយ​កើត​ជម្លោះ​វិវាទ​ណាស់​ចូរ​ចេះ​ធ្វើគ​ធ្វើ​ថ្លង់​ខ្លះ​។

ជំនួញ ៖ ​របរ​រកស៊ី​ជួញដូរ​ជួប​បញ្ហា​សៅហ្មង​បន្តិច​តែ​មុខរបរ​មាន​ស្ថានភាព ដូច​សព្វមួយដង​។

ស្នេហា ៖ ប្រុស​ស្រី​កុំ​គប្បី​យក​ភាព​ប្រកែប្រកាន់​ដាក់ខ្លួន​ច្រើន​នាំ​តែ​កើតរឿង​សៅហ្មង​ចំពោះ​គ្នា​ប៉ុណ្ណោះ​៕

ឆ្នាំថោះ​

រាសី​ខ្ពស់ត្រដែត​។

ការងារ ៖ ​​ក្នុងថ្ងៃនេះ​បើ​លោកអ្នក​ចង់​ជួបចរចា​ក្នុង​រឿង​អ្វីមួយ​អាច​ចាប់ផ្តើមបាន​ហើយ ពីព្រោះថា​ផល​ល្អៗ​តែង​ហុច​មកវិញ​ផង​។​ក្រៅពីនេះ​បើជា​អ្នក​ប្រកប​ជំនួញ​តូចធំ​លោកអ្នក​បើ​ចង់​បន្ថែម​ដើមទុន​ក៏​អាច​ផ្តល់​ផ្លែផ្កា​ល្អៗ​មកវិញ​ជាង​អាក្រក់​ដែរ​។

ជំនួញ ៖ ​ការចេញ​ធ្វើ​ជំនួញ​មិន​ថា​ផ្លូវគោក​ផ្លូវទឹក​ផ្លូវអាកាស​ក្តី​មាន​ភាព​លូតលាស់​ប្រពៃ ហើយ​បើ​លោកអ្នក​ចង់​បើក​របរ​ថ្មី​ក៏​ជា​ឱកាសល្អ​ប្រពៃ​ណាស់ដែរ​។

ស្នេហា ៖ ​ប្រុស​ស្រី​មាន​ការចេះ​អត់ឱន​ឱ្យ​គ្នា​និង​ផ្អែមល្ហែម​ល្អ​៕

​ឆ្នាំរោង​

​រាសី​ស្រុតចុះ​។

ការងារ ៖​ ​ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​មិន​គាប់ប្រសើរ​ទេ ដូចនេះ​បើ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​តោង​តែមាន​ការប្រយ័ត្នប្រយែង​នោះ​ផល​ល្អៗ​តែង​ឆ្លើយតប​មកវិញ​ផងដែរ​។​

ជំនួញ ៖ ​​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ខ្សត់ខ្សោយ​ក្នុង​ការរក​ផល​កម្រៃ​បន្តិច​ហើយ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​រក​ចំណូល គ្រប់គ្រាន់​សម្រាប់​ចិញ្ចឹម​ឆ្នាំងបាយ​ទៅរួច​។​

ស្នេហា ៖ ជួប​នូវ​ឧបសគ្គ​ជានិច្ច​ហើយ​តែង​កើត​នូវ​រឿង​រាវ​រកាំរកូស​មិនតិច​ដែរ​ឡើយ​៕

ឆ្នាំម្សាញ់​

រាសី​ល្អជា​មធ្យម​។

ការងារ ៖ រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកឃើញ​ថា​មានការ​ចម្រើន​លូតលាស់​សន្សឹមៗ​ទៅមុខ​ហើយ​ធ្វើ​អ្វី​ក៏​តែង​សម្រេច​ជោគជ័យ​ផង​។​ទាំង​ស្ត្រី​បុរស​ការប្រកប​ការងារ​លោក​អ្នក​ត្រូវធ្វើ​ដោយ​សេចក្តី​ស្ងប់​ហើយ​មិនត្រូវ​យក​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​ឡើយ​ទើប​ប្រសើរ​ហោង​។

ជំនួញ ៖ ​​ការចេញ​ធ្វើ​ជំនួញ​មិន​ថា​ផ្លូវគោក​ផ្លូវទឹក​ផ្លូវអាកាស​ក្តី​តែងមាន​ភាព​សុខដុម​ហើយ​ផល​កម្រៃ​ទៀតសោត​បាន​គ្រាន់​បំពេញ​បំពង់​អញ្ចឹង​ដែរ​។​

ស្នេហា ៖ ​ប្រុស​ស្រី​មានការ​ខ្វាយខ្វល់​និង​ប្រចែប្រច័ណ្ឌ​ច្រើន​ដោយសារ​ម្នាក់ៗ​មិនសូវ​យកចិត្តទុកដាក់​គ្នា​ប៉ុន្មាន​ឡើយ​៕

ឆ្នាំមមី​

​រាសី​ល្អជា​មធ្យម​។

ការងារ ៖ ​​នៅថ្ងៃនេះ​លោកអ្នក​បើ​មាន​ការតស៊ូ​ខ្លាំង​នោះ​ឃើញថា​ផល​ឆ្លើយតប​មកវិញ​ក៏​ឡើង​ខ្ពស់​ទៅតាម​នោះដែរ​។

ជំនួញ ៖ ​មុខ​ជំនួញ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មានការ​ចូល​មួយៗ​គ្រាន់​បំពេញ​បំពង់​អញ្ចឹង​ដែរ​តែ​យ៉ាងណា​ឱ្យ​ប្រយ័ត្ន​ការកើត​ជម្លោះ​វិវាទ​ព្រោះតែ​ក្រុមមនុស្ស​ចាក់​ដោត​ឆ្កឹះ​ស្គៀល​។​ចំណែក​ការប្រកប​ការងារ​អ្វី​លោកអ្នក​មិនអាច​លោភលន់​បានឡើយ​ព្រោះ​នាំឱ្យ​ជះឥទ្ធិពល​អាក្រក់​នៅពេលណា​មួយ​មក​វិញ​នាំ​ពិបាក​ក្នុងការ​តតាំង​។

ស្នេហា ៖ កំលោះ​ក្រមុំ​មាន​ភាពកក់ក្តៅ​ដោយសារ​ម្នាក់ៗ​មានការ​យកចិត្តទុកដាក់​ចំពោះ​គ្នា​៕

​ឆ្នាំមមែ​

រាសី​ល្អជា​មធ្យម​។

ការងារ ៖ ​​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ត្រូវ​មានចិត្ត​ត្រជាក់​ហើយ​ធ្វើ​មិនដឹង​ចំពោះ​ក្រុមមនុស្ស​ខ្លះ​ទើប​គ្មាន​បញ្ហា​មិនល្អ​ណាមួយ​ចោទឡើង​។​

ជំនួញ ៖ ​ថ្ងៃនេះ​ឃើញថា​ពុំ​សូវ​កាក់កប​ទេ​គឺ​លាភ​ហេង​ច្រើន​បោល​ហួស​ឬ​ហោះ​រំលង​ជានិច្ច​។​ការរស់នៅ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​នាំទុក្ខ​មកឱ្យ​ដោយ​ប្រការ​ណាមួយ​។​

ស្នេហា ៖ ​កំលោះ​ក្រមុំ​ចូរ​ប្រយ័ត្ន​ជម្លោះ​វិវាទ​ណាមួយ​ហើយ​ពិបាក​ក្នុងការ​ផ្សះផ្សា​គ្នា​ឡើងវិញ​៕

ឆ្នាំវក​

 ​​រាសី​ខ្ពស់ត្រដែត​។

ការងារ ៖ ​នៅថ្ងៃនេះ​ដួង​រាសី​របស់លោក​អ្នក​បាន​ហក់លោត​មក​ខ្ពស់​វិញ ម្ល៉ោះហើយ​ទោះ​ធ្វើ​អ្វី​ឃើញថា​មានការ​ទទួលជោគជ័យ​និង​មាន​ភាព​សុខដុម​គួរសម​។​ក្រៅពីនេះ​បើ​មាន​កិច្ចការ​អ្វី​អាច​សម្រុក​ពេញទី​បាន​ហើយ​។

ជំនួញ  មាន​ភាព​កាក់កប​គួរសម​ហើយ​បើ​មាន​ជួញ​ទីជិត​ឆ្ងាយ​ទៀ់​ត​សោត​ក៏​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ​យ៉ាង​ស្រួល​ចិត្ត​ផងដែរ​។​ទាំង​ស្ត្រី​បុរស​លោកអ្នក​គប្បី​ធ្វើបុណ្យ​ដាក់​ទាន​ខ្លះ​ដើម្បី​សន្សំ​សេចក្តីសុខ​ទៅ​គ្រា​ខាងមុខ​។​

ស្នេហា ៖ កំលោះ​ក្រមុំ​មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​​ចំពោះ​គ្នា​គួរ​ជាទី​ពេញចិត្ត​៕

ឆ្នាំរកា​

​​រាសី​ល្អជា​មធ្យម​។

ការងារ ៖​នាពេលនេះ​លោកអ្នក​ទាំង​ស្ត្រី​បុរស​ឃើញថា​មានការ​នឿយណាយ​ច្រើន​ហើយ​ពិសេស​ការប្រកប​ការងា​រ​ឃើញថា​មិនសូវ​ជឿនលឿន​ទៅមុខ​ទេ ហើយ​ពិសេស​មាន​បញ្ហា​ចោទឡើង​ច្រើន​ថែមទៀត​។

ជំនួញ ៖ ​​​ពុំ​ផ្តល់​ផល​ល្អ​ប៉ុន្មាន​ទេ​ចំពោះ​ការចង់​ផ្លាស់ប្តូរ​មុខរបរ​ឬ​បើក​របរ​ថ្មី​អ្វីមួយ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិនសូវមាន​សុ​វត្តិភាព​ទេ​គប្បី​បន្ថែម​ការប្រុងប្រយ័ត្ន​។​

ស្នេហា ៖ កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ជួប​ភាព​នឿយណាយ​និង​អស់សង្ឃឹម​ចំពោះ​គ្នាច្រើន​៕

​ឆ្នាំច​

រាសី​ស្រុតចុះ​។​

ការងារ ៖ ​​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​តែង​កើត​នូវ​ការរំខាន​ផ្លូវចិត្ត​ហើយ​ពិសេស​ឱ្យ​ប្រយ័ត្ន​ការ​ទាស់សម្តី​ជាមួយ​ក្រុមមនុស្ស​ទាំង​នៅក្បែរ​ខ្លួន​ឬ​ពី​ចម្ងាយ​ក្តី​។

ជំនួញ ៖ ជួប​បញ្ហាលំបាក​ក្នុងការ​ទាក់ទាញ​អតិថិជន​បន្តិច​ឯ​ប្រាក់កម្រៃ​ទៀតសោត​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​រកប្រាក់​ចំណូល​ចិញ្ចឹម​គ្រួសារ​គ្រាន់​ធូរ​ទៅរួច​។

ស្នេហា ៖ កំលោះ​ក្រមុំ​ចូរ​ប្រយ័ត្ន​ការដើរ​ពាសវាល​កាល​នាំ​កើត​រឿងរ៉ាវ​អាក្រក់​ណាមួយ​ហើយ​ជួប​ផល​លំបាក​នៅ​គ្រា​ខាងមុខ​មានតែ​ទឹកភ្នែក​ជូត​ក្បាលជង្គង់​៕

​ឆ្នាំកុរ​

​រាសី​ស្រុតចុះ​។​

ការងារ ៖ ​​​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​តោង​តែមាន​ការប្រុងប្រយ័ត្ន​បន្តិច​ហើយ​បើ​មានការ​ឆេវឆាវ​ទៀតសោត​ឃើញថា​តែង​ផ្តល់​ផល​អាក្រក់​ច្រើន​ផង​។

ជំនួញ ៖ អ្នក​ប្រកប​មុខ​ជំនួញ​មិនត្រូវ​មានចិត្ត​ប្រថុយប្រថាន​ឬ​ហ៊ាន​ផ្សងព្រេង​ជាមួយនឹង​ការចំណាយ​ថវិការ​ច្រើន​ឡើយ​ពីព្រោះថា​ផល​អាក្រក់​ងាយ​កើត​ចំពោះមុខ​ជាង​សព្វមួយដង​។​

ស្នេហា ៖ ​​កំលោះ​ក្រមុំ​កើត​មានការ​រកាំចិត្ត​ហើយ​បើ​មិនមាន​ការចេះ​អ​ព្យា​ស្រ័យ​គ្នា​ផង​ឃើញថា​ជម្លោះ​អាច​រីក​រាល​ពី​តូច​ទៅ​ធំ​ហើយ ងាយ​ឈានដល់​ផ្លូវបំបែក​ណាស់​៕

spot_img
×