Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សង្ស័យ​ស្រវឹង បើករថយន្ត​ម៉ាក​ព្រូស ទៅបុក​នឹង​ម៉ូតូ​កង់​បី ២ គ្រឿង​បណ្ដាលឱ្យ​ក្រឡាប់​ផ្ងារជើង​

spot_img

​ភ្នំពេញ​÷​បុរស​ម្នាក់​សង្ស័យ​ស្រវឹង បើករថយន្ត​ម៉ាក​ព្រូស ទៅបុក​និង​កង់​បី​ឥណ្ឌា ២​គ្រឿង​ទៀត បណ្តាល​ឲ្យ​ក្រឡាប់​ផ្ងារជើង និង​រងរបួស​ម្ចាស់​កង់​បី ២​នាក់​យកទៅ​សង្គ្រោះបន្ទាន់​ភ្លាមៗ ។​

​ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង ១១ និង​១០ នាទី​យប់ ស្តិ​ត​នៅតាម​បណ្តោយ​ផ្លូវ​១០០៣ កែង​នឹង​ផ្លូវ ១៩៨០ ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​យោងតាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា គេ​ឃើញ​រថយន្ត​ម៉ាក​ព្រូស​មួយគ្រឿង ដែល​ពាក់​ផ្លាកលេខ ភ្នំពេញ 2AX 52 27 បើកបរ​ទិស​ពី​លិច​មក កើត​ក្នុង​ល្បឿន​យ៉ាង​លឿន​មិន​បង្អង់ ស្រាប់តែ​មកដល់​ផ្លូវបំបែក​ជា​៤ គេ​ឃើញ​ម៉ូតូ​កង់​បី​២​គ្រឿង​ទៀត បើក​ទិសដៅ​បញ្ច្រាស​គ្នា ក៏​ត្រូ​រថយន្ត​ម៉ាក​ព្រូស​ជ្រុល​ទៅបុក​ពេញ​ពីមុខ រួច​ខ្ទាត​ទៅបុក​និង​បង្គោល​ផ្លាកសញ្ញា​បាក​អស់​មួយ​ដើម និង​រងរបួស​ធ្ងន់ ពី​នាក់​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ភ្លាមៗ ។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន មកដល់​រួច​បាន​ទាក់ទង​ទៅ​មន្ត្រី​ជំនាញ ដើម្បី​ធ្វើការ​វាស់វែង​យក​រថយន្ត និង​ម៉ូតូ​កង់​បី​យកទៅ​រក្សាទុក​រង់ចាំ​ដោះស្រាយ នៅពេល​ក្រោយ​៕

ដោយ​៖ សា​ម៉េ​ត​និង ភក្ត្រា​


spot_img
×