Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

“​ទ័ព​សម្រស់​កូរ៉េខាងជើង​” យល់ព្រម​គាំទ្រ​លើកទឹកចិត្ត​កីឡាករ កូរ៉េខាងត្បូង​

spot_img

​ប្រភពពី Yonhap កាលពី​ថ្ងៃ​ទី ២៧ ខែ​មករា បាន​ដកស្រង់​សម្តី​របស់​មន្ត្រី​គណៈកម្មាធិការ Pyeongchang ឲ្យដឹង​ដឹងថា “​ក្រុម​គាំទ្រ​របស់​កូរ៉េខាងជើង បាន​យល់ព្រម​ដោយ​ពុំ​ត្រឹម​គាំទ្រ​ដល់​កីឡាករ​កូរ៉េខាងជើង​ប៉ុណ្ណោះ​ទេ ពួកគេ​នឹង​គាំទ្រ​ដល់​ក្រុម​កីឡាករ កូរ៉េខាងត្បូង​ថែមទៀត​ផង​”​។​

​តាម​នោះ​ក្រុម​អ្នកគាំទ្រ ត្រូវ​បាន​ប្រសិទ្ធ​នាម​ថា ៖ “​ទ័ព​សម្រស់​កូរ៉េ​ខា​ជើង​” បាន​យល់ព្រម​ចូលរួម​បណ្តា​ព្រឹត្តិការណ៍​មាន​វត្តមាន​របស់​កីឡាករ​កូរ៉េខាងត្បូង​។ ពួកគេ​នឹង​ចូលរួម​ពិធី​បើក​សម្ភោ​ធ ពិសេស​គឺ​ការប្រកួត​ក្រុម​វាយ​កូន​បាល់​លើ​ទឹកកក ចម្រុះ​រវាង​កូរ៉េ​ទាំង​២”​។​

កីឡាករ​បាល់ទះ​កូរ៉េខាងជើង គ្រវី​ដៃ ស្វាគមន៍​ក្រុម​អ្នកគាំទ្រ​កូរ៉េខាងជើង​

​គួររំលឹកថា ពី​ដើមខែ​នេះ (​មករា ២០១៨) កូរ៉េ​ទាំង ២ បាន​ព្រមព្រៀង​ជា​ប្រវត្តិសាស្ត្រ គ្រា​ដែល​ក្រុង​ព្យុងយ៉ាង បាន​យល់ព្រម​ឲ្យ​ក្រុម​អ្នក​ទាំង ២៣០​នាក់ ក្នុងនោះ​មាន​ទាំង​អ្នកសិល្បៈ​មកកាន់ Pyeongchang (​កូរ៉េខាងត្បូង​) ដើម្បី​ចូលរួម​អូឡាំពិក​។​

​ព្យុង​យ៉ាង​ក៏​យល់ព្រម​ឲ្យ​កីឡា​ករវាយ​កូន​បាល់​លើ​ទឹកកក​របស់​កូរ៉េខាងត្បូង ១២​នាក់ ចូលរួម​ក្នុង​ក្រុម​ដែល​មាន ២៣​នាក់ ដើម្បី​ប្រកួត​ក្នុង អូឡាំពិក​នេះ​។​

​គេ​រំពឹងថា ក្រុម​អ្នកគាំទ្រ​មកពី​កូរ៉េខាងជើង ដែល​សុទ្ធសឹង​ជា “​កំពូល​សម្រស់​” ប្រាកដ​ជា​ធ្វើ “​ព្យុះ​ធ្វើ​ភ្លៀង​” នៅក្នុង​ការប្រកួត ដែល​មាន​វត្តមាន “​កូរ៉េ​”​។​

​អ្នកវិភាគ​វាយតម្លៃថា ការ​ជ្រើស​សំរាំង​សុទ្ធសឹង​ស្រី​ស្អាត​មកកាន់​កូរ៉េខាងត្បូង ជា​កាយវិការ​បន្ថយកម្តៅ​ស្ថានការណ៍​មួយ​របស់​លោក គីម ជុង​អ៊ុន​៕ សូ​យ​ន​

spot_img
×